ឧត្តរមានជ័យ ៖ វេលាម៉ោង៣និង១៥នាទី រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ការិយាល័យប្រឆាំងគ្រឿងញៀន និងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំ លោក វ.ឯក ផេង តារា ស្នងការរង និងសហការជាមួយកំលាំងប៉ុស្តិ៍អូរស្មាច់ ដោយមានការចូលរួមលោក គង់ រតនា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តឧត្តរមានជ័យបានចុះបង្ក្រាបករណីចែកចាយសារធាតុញៀនបាន ១ករណី នៅចំណុច ផ្ទះឈ្មោះ នួន សុនី ស្ថិតភូមិដងទង់ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមាជ័យ ឃាត់ខ្លួនជនសង្ស័ ចំនួន ១ នាក់ ៖ឈ្មោះ នួន សុនី ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិដងទង់
សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្ត ឧត្តរមានជ័យ ។
សំភារ:វត្ថុតាងដកហូត រួមមាន ៖ -ប្រភេទមេតំហ្វេតាមីន(ICE)ទឹកកក ចំនួន២៩កញ្ចប់តូច ទំងន់ស្មើ ៣,៣៧ ក្រាម -ប្រភេទមេតំហ្វេតាមីន(wy) ចំនួន១៧ គ្រាប់ -ម៉ូតូ១គ្រឿង សេរី ឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ឧត្តរមានជ័យ.1B 2841.ទូរស័ព្ទ១គ្រឿង ប្រាក់ខ្មែរចំនួន ៥៥ ម៉ីនរៀល ៕