ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ សមត្ថកិច្ចចំរុះបានបើកកិច្ចប្រជុំបើកយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១រយៈពេល៦ខែថ្ងៃទី១មករាឆ្នាំ២០១៧ ។ កិច្ចប្រជុំនោះមានការចូលរួមឯកឧត្តម អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ លោកវរៈសេនីយ៍ឯក ចាប សុផារិទ្ធ ស្នងការរងខេត្តបន្ទាយមានជ័យទទួលបន្ទុកគ្រឿងញៀន លោកវរៈសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទទួលបន្ទុកគ្រឿងញៀន លោកវេជ្ជបណ្ឌិត កែវ សុភ័ត្រា ប្រធានបន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត ។
ក្នុងកិច្ចប្រជុំនោះឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យគឺជាខេត្តមួយជាប់និងព្រំប្រទល់ នៃប្រទេសថៃ គឺជាតំបន់ផ្តល់ឱកាសឲ្យដល់ជនសង្គមងងឹតនាំគ្នាលួចជួញដូរគ្រឿងញៀនយ៉ាងសកម្ម សមិត្ថកិច្ចមិនអាចបង្ក្រាបអស់នៅឡើយ ដូច្នេះមានតែប្រជាពលរដ្ឋ ព្រះសង្ឃ យុវវ័យ ត្រូវនាំគ្នាចូលរួមកំចាត់គ្រឿងញៀននេះឲ្យអស់ក្នុងខេត្តបន្ទាយមានជ័យយើងនេះ ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅឲ្យបានសុខសាន្ត ។ ក្នុងនោះដែរ ឯកឧត្តម អ៊ុំ រាត្រីត្រឿមរៀបចំជាស្រេច ដើម្បីធ្វើការត្រួតពិនិត្យទឹកនោមដល់ កំលាំងនគរបាល កំលាំងកងរាជអាវុធហត្ថ មន្ត្រីរាជការ ទាហាន ពិសេសអ្នកបើកបររថយន្តធំនៅពេលយប់ទាំងអស់នេះបើពិន្យទឹកនោមបានរកឃើញថាមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន បើនគរបាលនិងអាវុធហត្ថ និងទាហានត្រូវដកចេញពីអង្គភាព តែចំពោះប្រជាពលរដ្ឋត្រូវចាប់ដាក់គុកតែម្តង ។
ក្នុងនោះ លោកវរៈសេនីយ៍ឯក ស ប៊ុនសឿង បានឡើងមានប្រសាសន៍ដែរថា ក្នុងឆ្នាំ២០១៦កន្លងមកនេះកំលាំងនគបាល និងកំលាំងអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានចុះធ្វើការបង្ក្រាបករណីជក់និងជួញដូរគ្រឿងបានចំនួន៤.១៩១ករណី បទល្មើសប្រើប្រាស់១.១១២ករណី ចាប់បានជនសង្ស័យសរុប៩.៨០២នាក់ អ្នកប្រើប្រាស់គ្រឿងញៀន៣.៦១២នាក់ និងធ្វើការរឹបអូសគ្រឿងញៀនបានចំនួន១៧៥គីឡូក្រាម៧៩៦ក្រាម ។
លោកវរៈសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថា កក្តាទាំងនេះហើយធ្វើឲ្យការប្រើប្រាស់គ្រឿងញៀនមានការកើនឡើងនិងមានការរីករាលដាលគួរឲ្យបារម្ភ នៅតាមទីក្រុង រហូតដល់ជនបទនិងតំបន់ដាច់ស្រយាលមួយចំនួនទៀតផង ។ តាមតួលេខនៃការធ្វើតម្រង់អ្នកគ្រឿងញៀនមានចំនួន១៨.៥៥៤នាក់កើនឡើង ៤.២៤២នាក់ធៀបនិងឆ្នាំមុន។បញ្ហាគ្រឿងញៀនបានជះឥទ្ធិពលកាន់តែមានចរិកសាហាវ ព្រៃផ្សៃគិតទាំងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកទីអ្នកបើកបរប្រើប្រាស់គ្រឿងញៀនទៀតផង ។
លោកវរៈសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថា ឥទ្ធិពលនៃការផលិត ការចរាចរណ៍ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន បានជះឥទ្ធិពលយ៉ាខ្លាំងធ្វើឲ្យរាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជាដូចជាបន្តអនុវត្តឲ្យមានប្រសិទ្ធភាពបញ្ជាការប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យអស់ពីខេត្តបន្ទាយមានជ័យ ដើម្បីកំឲ្យបំភ្លេចបំផ្លាញដល់សង្គមជាតិ ពិសេសខិតខំប្រឹងប្រែងចូលរួមទាំងអស់គ្នា ដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន ។
សមត្ថកិច្ចទាំងអស់ត្រូវចូលរួមបំផុសចលនាដល់ប្រជាពលរដ្ឋជាពិសេសស្រទាប់យុវវ័យ យុវនារី សហការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនោះត្រូវយកចិត្តទុកដាក់ចំពោះការជួញដូរនិងប្រើប្រាស់គ្រឿងញៀនដោយត្រូវផ្តោតការយកចិត្តទុកដាក់គ្រប់គ្រងឲ្យបាននូវមុខសញ្ញាជួញដូរ ក៏ដូចជាការងារអប់រំផ្សព្វផ្សាយ អំពីគ្រោះថ្នាក់ចរាចរណ៍និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនឲ្យបានទូលំទូលាយគ្រប់រូបភាពគ្រប់ទីកន្លែង ឲ្យចំគោលដៅនិងមុខសញ្ញារងគ្រោះជាពិសេសសិស្សានុសិស្ស កម្មករ ពលករ សំដៅឲ្យពួកគាត់ជៀសឲ្យឆ្ងាយពីគ្រឿងញៀនទៀតផង ៕
ចាន់ ដារ៉ា