0

​រថយន្តហ្វត​របស់​អង្គ​ការបើករះ​បុក​បង្គោល​គល់​ស្ពាន​ស្រែពក​ថ្មី​ក្រឡាប់​ជាច្រើន​ត្រឡប់​អ្នកបើកបរ​នៅ​មាន​ជីវិត​

​រថយន្តហ្វត​របស់​អង្គ​ការបើករះ​បុក​បង្គោល​គល់​ស្ពាន​ស្រែពក​ថ្មី​ក្រឡាប់​ជាច្រើន​ត្រឡប់​អ្នកបើកបរ​នៅ​មាន​ជីវិត​

​ខេត្ត​រតនគីរី ៖ រថយន្តហ្វត​របស់អ​ង្គ​ការ​យូ​ណាយ​ធី​ត​វើល​ស្គូ​ល​(united world schools) បើក​រះ​បុក​បង្គោល​គល់​ស្ពាន​ស្រែ​ពក​ថ្មី​ក្រឡាប់​ជាច្រើន​ត្រឡប់​ធ្លាក់​ពី​លើ​ដងផ្លូវ ជា​សំណាងល្អ​ក្នុង​១​ពាន់​គ្រោះថ្នាក់​ដែល​អ្នកបើកបរ​នៅ​មាន​ជីវិត សង្ស័យ​ងងុយដេក ។ ហេតុការណ៍​នេះ​កើតឡើង​ប្រហែល​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១៦​ខែ​មករា​ឆ្នាំ​២០១៧​ចំណុច​គល់​ស្ពាន​ស្រែ​ពក​ថ្មី​(​ត្រើយ​ខាងកើត​)​ភូមិ​៣​ឃុំ​ស្រែ​អង្គ្រោ​ង ស្រុក​កូន​មុំ ខេត្ត​រតនគីរី​។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​រថយន្ត​ម៉ាក​ហ្វ​ត​បើក​ក្នុង​ល្បឿន​មធ្យម ពី​លិច​ទៅ​កើត (​ពី​ខេត្ត​ស្ទឹងត្រែង​ចូល​មក​ខេត្ត​រតនគីរី​) ដល់​ចំណុច​ចុះ​ស្ពាន​រថយន្ត​ថែម​ល្បឿន​រ៉េ​ចង្កូត​ទៅ​ស្តាំ បណ្តាល​ឲ្យ​បុក​បង្គោល​ចំណាំង​ថ្លា​ត​គល់ស្ពាន ក្រឡាប់​ជាច្រើន​ត្រឡប់ ចូល​ស្នាមភ្លោះ​តែម្តង ។ ភ្លាមនោះ អ្នក​វើក​បរ​ហាក់បីដូច​ជា​សន្លប់ ដូច្នេះ​ពួគគាត់​ជា​អ្នក​ឃើញ​ហេតុការណ៍​ក៏​បាន​ទូរស័ព្ទ​នគរបាល​មកជួយ​យក​មនុស្ស​ចេញ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​លោក ហួន ផល្លា នាយប៉ុស្រ៍​រដ្ឋបាល​ស្រែ​អង្គ្រោង​បានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ​ដួង សុភ័ណ្ឌ ភេទ​ប្រុស​អាយុ ៣៩ ឆ្នាំ រង​របួសស្រាល របរ​ធ្វើការ​អង្គការ យូ​ណាយ​ធី​ត​វើល​ស្គូ​ល​(United World Schools) មាន​ទីលំនៅ​ក្រុង​បាន​លុង​ខេត្ត​រតនគីរី ។ ចំណែក​រថយន្ត​ម៉ាក់​ហ្វ​តពាក់​ស្លាក​លេខ​ភ្នំពេញ 2A I8365 ផ្ទុះ​ប៉ូង​ខូចខាត​ស្ទើរ​ទាំងស្រុង​។​

​លោកនាយ​ប៉ុស្តិ៍​ស្រែ​អង្គ្រោង​បានបញ្ជាក់​ថា ជនរងគ្រោះ​ក្រោយពី​យក​ចេញពី​រថយន្ត​គាត់​និយាយ​បាន​ហើយ​គាត់​ថា គ្រាន់តែ​បែក​មុខ​បន្តិចបន្តួច ដោយសារ​មុត​កញ្ចក់​រថយន្ត​ប៉ុណ្ណោះ​នេះ ដោយសារ​ដេកលក់​១​ភ្លេត​ទើប​ចាប់​ហ្វ្រាំង​មិន​ទាន់ ។ ចំណែក​រថយន្ត​ខាង​អង្គការ​កំពុង​រក​រថ​យន្ត​ស្ទូច​យកទៅ​ជួសជុល​ដោយ​សុំ​ការអនុញាតិ​ពី​អធិការ​ស្រុក​កូន​មុំ ៕

 

IMG-20170116-WA0130 IMG-20170116-WA0131 IMG-20170116-WA0132 IMG-20170116-WA0135 IMG-20170117-WA0017

Filed in: គ្រោះថ្នាក់ចរាចរណ៍

Recent Posts

Bookmark and Promote!