ខេត្តក្រចេះ ៖ កាលវេលាម៉ោង៥និង១០នាទីហៀបភ្លឺ ថ្ងៃទី១៦ ខែមករ៉ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៧ក្រចេះ-ស្ទឹងត្រែង ចំណុចអូបែកចាន ចន្លោះគីឡូម៉ែត្រ៣៤០/៣៤១ភូមិចង្ក្រង់ ឃុំចង្ក្រង់ ស្រុកចិត្តបុរី ខេត្តក្រចេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយ រថយន្តហ៊ីយាន់ដាយបើកបរលឿនហួសហេតុ ទាញចង្កូតមិនទាន់ ហ្វ្រាំងមិនជាប់ បានបុករថយន្តកែច្នៃឈប់ស្ងៀមស្របទិសគ្នាពេញទំហឹង បណ្តាលអោយស្លាប់៣នាក់របួសធ្ងន់២នាក់។
មន្ត្រីនគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តហ៊ីយ៉ាន់ដាយពណ៌ស ពាកស្លាកលេខព្រៃវែង3A0341 ដែលសមត្ថកិច្ចសន្និដ្ឋានថា ប្រហែលជាងងុយដេក បើកបុកយ៉ាងពេញទំហឹង ខណៈដែលរថយន្តកែច្នៃចតនៅស្ងៀម ដែលកំពុងធ្វើការជួសជុល ។
សមត្ថកិច្ចបន្តទៀតថា ជនរងគ្រោះដល់អាយុជីវិត ក្នុងហេតុការណ៍ដ៏រន្ធត់នេះ ទី១ ឈ្មោះ អ៊ិត ទូច ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ មានទីលំនៅភូមិក្បចំភាគឃុំជញ្ជឹម ស្រុកត្បូងឃ្មុំ ខេត្តត្បងូឃ្មុំ ទី២ឈ្មោះ ឈាង រិទ្ធភេទប្រុសអា យុ៤៧ឆ្នាំមានទីលំនៅភូមិក្រឡា ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ទី៣ឈ្មោះឌុច ធូភេទប្រុសអាយុ២៧ឆ្នាំមានទីលំនៅភូមិព្រៃក្រុម ឃុំចារក្នុង ស្រុកដូនកែវ ខេត្តតាកែវ។ចំណែក២នាក់ទៀតដែលរងរបួសធ្ងន់ធ្ងរទី១ឈ្មោះ យ៉េម កូឡាប ភេទស្រីអាយុ៣១ឆ្នាំត្រូវជាប្រពន្ធ អ៊ិត ទូច ដែលជាអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ (ស្លាប់) ទី២ ឈ្មោះ ទូច ថាវិន អាយុ៨ឆ្នាំ ត្រូវជាកូនបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ។ ចំណែកសាកសពត្រូវបានបងប្អូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាងរថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយករថយន្តស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី រង់ចាំដោះស្រាយតាផ្លូវច្បាប់ ៕