0

បុរស​ម្នាក់​ថ្នាំញៀន​យ៉ាម៉ា​ចំនួន​១៩​គ្រាប់​និង​ថ្នាំ​ម៉ា​ទឹកកក​៣​ថង់​ត្រូវ​កម្លាំង​នគរបាល​ស្រុក​កំរៀង​ឃាត់ខ្លួន​

បុរស​ម្នាក់​ថ្នាំញៀន​យ៉ាម៉ា​ចំនួន​១៩​គ្រាប់​និង​ថ្នាំ​ម៉ា​ទឹកកក​៣​ថង់​ត្រូវ​កម្លាំង​នគរបាល​ស្រុក​កំរៀង​ឃាត់ខ្លួន​

ខេត្ត​បាត់ដំបង ៖ បុរស​ម្នាក់​ថ្នាំញៀន​យ៉ាម៉ា ចំនួន​១៩​គ្រាប់ និង​ថ្នាំ​ម៉ា​ទឹកកក​៣​ថង់ និង​វត្ថុតាង​១​ចំនួន​ទៀត ត្រូវ កម្លាំង​នគរបាល​ស្រុក​កំរៀង​ឃាត់ខ្លួន ពី​បទ​ជួញ ដូរ​និង​ប្រើ ប្រាស់​គ្រឿងញាណ នៅ​ថ្ងៃ​ទី​១៤​ខែ​មករា​ឆ្នាំ ២០១៧ នៅ​ចំណុច ភូមិ​ដូង​ឃុំ​បឹងរាំង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង​។

​លោក គីម ពន្លក អធិការ​ស្រុក​កំរៀង​បាន​ប្រាប់អោយដឹង​ថា កម្លាំង​នគរបាល​បាន​ចុះ​ល្បាត​ដល់​ត្រង់​ចំណុច​ខាងលើ ជំនាញ​ប្រទះ​មុខសញ្ញា​សង្សយ័ ម្នាក់ក៌  បានធ្វើ ការឃាត់ខ្លួន​ជន​សង្សយ័ ភ្លាមៗ​៖ បុរស​សង្សយ័​ឃាត់​ខ្លួន​មាម​ឈ្មោះ​ឆេងភ័​ត្រា អាយុ​២៣​ឆ្នាំ  នៅ​ភូមិ​ឃុំ​ខាងលើ  ។​

​វត្ថុតាង​ដែល​ឆែកឆេរ​ដកហូត​យក​បាន​គឺ​ថ្នាំ​មេ​តុំ​ហ្វីតា​មីន ប្រភេទ​គ្រាប់​ពណ៌​ស្លា​ទុំ ចំនួន​១៩​គ្រាប់ និង​ថ្នាំ​មេ​តុំ​ហ្វីតា​មីន​(​ម៉ា​ទឹកកក​) ៣​ថង់ រុំ និង​ស្គុត​ខ្មៅ​ដាក់​ក្នុង​កែវ​ជ័រ​ ​ប្រាក់​(១១០០​បាត​ប្រាក់​ថៃ​) មួយ​ពាន់​មួយរយ​បាត ប្រាក់​ខ្មែរ​៥៥០០០​រៀល​, និង​ប្រាក់​អាមេរិក​៣០​ដុល្លារ និង​ទូរស័ព្វដៃ ២ គ្រឿង   ។

​ជន​សង្សយ័​ខាងលើ ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់ ៕

 

IMG-20170116-WA0036 IMG-20170116-WA0034

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!