ខេត្តបន្ទាយមានជ័យ ៖ សមិត្ថចំរុះកងរាជអាវុធហត្ថស្រុកមង្គលបូរីចំនួន២នាក់ បានចុះសហការណ៍គ្នា ជាមួយកម្លាំងជំនាញជលផលស្រុកមង្គលបូរីចំនួន៥នាក់ កម្លាំងសឹករងស្រុក២នាក់និងកម្លាំងសហគមន៍១២នាក់ និងកម្លាំងនគរបាលឃុំ១នាក់អាជ្ញាធរបឹងទន្លេសាប៥នាក់ ដឹកនាំកំលាំងចុះបង្ក្រាបបទល្មើសជលផលនេសាទខុសច្បាប់ជាប់នៅព្រំប្រទល់ខេត្តបាត់ដំបង ស្ថិតក្នុងភូមិសាស្ត្រ ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រឹបអូសវត្ថុតាងមានស្បៃរបាំងអួនប្រវែង៦២០ម៉ែត្របង្គោលឬស្សីចំនួន១០០ដើមនៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៥ខែខែមករា ឆ្នាំ២០១៧ ។
លោកអនុសេនីយ៍ទោ រឿង យូរ៉ាន់ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរីបានឲ្យដឹងថា រដូវធ្លាក់ខ្យល់ក្នុងខែ១នេះគឺជាខែដែលត្រីត្រូវដូច្នេះមានប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាយកឧបកសរណ៍បទល្មើសនេសាទបាននាំគ្នាលួចយកទៅដាក់ត្រីខុសច្បាប់នៅចំណុច អូរជីក ដៃអាផ្គាំ តាម៉ាំងអាផ្ទោល ព្រំប្រទល់ខេត្តបាត់ដំបង។
លោក រឿង យូរ៉ាន់ បានបញ្ជាក់ទៀតថា ដោយសារបទល្មើសជលផលពី១ថ្ងៃទៅ១ថ្ងៃរាលដាលកាន់តែធំៗទៅធ្វើឲ្យប្រជាពលរដ្ឋនិងមន្ត្រីសហគមន៍នេសាទមានការខឹងយ៉ាងខ្លាំងបានរាយការណ៍ទៅប្រធានជលផលស្រុកមង្គលបូរីឲ្យចុះមកបង្ក្រាបបទល្មើសជលផលនៅចំណុចខាងលើ ។ លុះនៅព្រឹកថ្ងៃទី១៥ នេះ សមត្ថកិច្ចចំរុះបានចុះបង្ក្រាបជាទ្រង់ទ្រាយធំនិងរឹបអូសបានស្បៃរបាំងអួនប្រវែង៦២០ម៉ែត្របង្គោល ឬស្សីចំនួន១០០ដើម បរចាប់ត្រី២គ្រឿង ចំណែកម្ចាស់មិនស្គាល់អត្តសញ្ញាណ គេចខ្លួនបាត់ ចំណែកសម្ភារៈដែលរឹបអូសបាននោះ នាយខ័ណ្ឌសង្កាត់រដ្ឋបាលជលផលស្រុកមង្គលបូរីយកទៅរក្សាទុកនៅរដ្ឋាលខ័ណ្ឌ ដើម្បីយកទៅកំទេចចោលនៅពេលក្រោយ ៕