ខេត្តបន្ទាយមានជ័យ៖ ប៉ុស្តិ៍ច្រករបៀងប៉ោយប៉ែតមួយកន្លែង គ្រប់គ្រោងដោយ លោក ណុល ម៉ាប់ (ខ្លាធំ) មេប៉ុស្តិ៍ វរសេនាតូចការពារព្រំដែនគោកលេខ៨៩១ កំពុងតែឃុបឃិតជាមួយក្រុមមេខ្យល់នាំពលករប្រុសស្រីលូចនាំចេញ ជាច្រើននាក់ រួមទាំងទំនិញ ជច្រើនប្រភេទទៅប្រទេសថៃ។
ថ្មីៗនេះ គេសង្កេតឃើញមានក្រុមពលករជាច្រើននាក់ បានសម្រុកលួចឆ្លងដែនខុសច្បាប់តាមច្រករបៀងមួយកន្លែង ចេញ ចូល ដោយខុសច្បាប់មិនខ្លាចមេបញ្ជាការវរៈបន្តិចសោះ និងលោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ ជាពិសេស រាជរដ្ឋាភិបាលកម្ពុជា។
បើតាមប្រភពបានបង្ហើបប្រាប់រៀងរាល់ថ្ងៃ ជាពិសេស ដើមខែកញ្ញា ឆ្នាំ២០១៤ គឺគេបានឃើញសកម្មភាពជាក់ស្តែងរបស់ ប៉ុស្តិ៍ខាងនេះ កំពុងតែឃុបឃិតជាមួយក្រុមមេខ្យល់នាំពលករប្រុសស្រីជាច្រើន ប្តូររូបភាពជញ្ជូនដូចសត្វកណ្តៀរ គ្រប់ស្រូវ ដោយអោយពលករចេញតាមផ្លូវតូចចង្អៀត ផ្លូវភក់ ផ្លូវតាមចន្លោះផ្ទះប្រជាពលរដ្ឋ តាមផ្សារ ។
ប្រភពបានបន្តថា បើគេបណ្តើរមកដល់ចំណុចរថយន្តត្រៀម ទុកចាំដឹកយកទៅទំលាក់ចុះតាមកន្លែងលក់សំបុត្ររថយន្តតាក់ស៊ី រថយន្តក្រុមនៅតំបន់ជាដែន ក្រុងប៉ោយប៉ែត នៅតាមកន្លែងដែលត្រូវជាមួយក្រុមមេខ្យល់ ។
ប្រភពបានបញ្ជាក់ថា រាល់ការបណ្តើរពលករមកឆ្លងចូលមាតុភូមិវិញ គឺមានពលករមិនលើសពី២០នាក់ទេ និងដើរដាច់ៗពីគ្នាប្រមាណជា៥ម៉ែត្រ ម្នាក់ និងពុំមានកាន់របស់របទេ គឺដើរធម្មតា ចំណែករថយន្តចាំទទួលគឺមានរថយន្តកាមរី ស៊េរីឆ្នាំ១៩៩៣ -១៩៩៥ និងមានរថយន្តលុច្សស៊ិស្សស៊េរីថ្មី អត់ស្លាកលេខក៏មានដែរ ត្រង់ចំណុចមុខផ្សាររ៉ាថ្មី ផ្សារមង្គលថ្មី និងក្រោយដើមពោធិ៍លាងរថយន្ត។ល។
បើតាមការឲ្យដឹងពីក្រុមពលករម្នាក់មិនបានបញ្ចេញឈ្មោះបានប្រាប់ ការនាំចេញពីប្រទេសថៃ គឺគាត់ត្រូវបង់លុយឲ្យទៅក្រុមមេខ្យល់ ក្នុងម្នាក់២៥០០បាត លុយថៃ ស្មើរនិងជាង៧០ដុល្លា ស្មើរនិង៣២ម៉ឺនរៀល ទើបគេនាំចេញ ។ ពលករដ៏ដែរបានបន្តថា ដោយក្រុមមេខ្យល់ថា បច្ចុប្បន្នត្រូវឡើងថ្លៃបន្តិចហើយ ព្រោះអីឡូវនេះ គេបិតផ្លូវកាត់(ច្រករបៀង)ជាច្រើនកន្លែង មិនងាយនិងត្រូវរ៉ូវជាមួយនឹងសមត្ថកិច្ចនគរបាលការពារព្រំដែនឡើយដូច្នេះគាត់ក៏សម្រេចចិត្តចេញតាមច្រករបៀងខាងលើនេះតែម្តង ។
ពាក់ព័ន្ធបញ្ហាខាងលើនេះ ប្រជាពលរដ្ឋរស់នៅម្តុំច្រកខាងលើនេះបានសំណូមពរឲ្យឧត្តមសេនីយ៍ ត្រី អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យថ្មី សូមត្រួតពិនិត្យរាល់បទល្មើសរបស់លោកណុល ម៉ាប់ (ខ្លាធំ) មេប៉ុស្តិ៍ប៉ោយប៉ែតផង កំពុងតែបើកច្រករបៀង ឃុបឃិតជាមួយនឹងក្រុមមេខ្យល់ផង ប្រសិនជានៅតែទុកឱកាសដល់មេប៉ុស្តិ៍ខាងលើនេះ គឺធ្វើឲ្យ រាជរដ្ឋាភិបាលឈឺក្បាល និងបញ្ហារបស់ពលករទៀតហើយ ព្រោះថ្មីនេះពលករត្រូវបានរាជរដ្ឋាភិបាលថៃ គ្រប់គ្រោងដោយយោធា ចាប់បញ្ជូនពលករខ្មែរមកមាតុភូមិវិញជាង២០ម៉ឺននាក់ឯណោះ។
ពាក់ពន្ធ័បញ្ហាខាងលើនេះលើ ឈ្មោះណុល ម៉ាប់(ខា្លធំ) មេប៉ុស្តិ៍ខាងលើនេះ បានធ្លាប់ប្រាប់តាមទូរស័ព្ទថា កំលាំងទាំងនេះគឺបានដេកនៅផ្ទះឈ្មោះ លី នៅជិតមាត់អូរព្រំដែន ដើម្បីរងចាំទទួលយក បរិផាក(លិខិតឆ្លងដែន) មានចំនួន១៦នាក់ ទេ ។ប្រសិនជាមិនជឿទេ លោកអាចចុះទៅមើលទៅ ខ្ញុំមិនកុហកទេ ច្រករបស់លោកថៃ មិនអនុញ្ញាតិអោយចេញពលករបានទេ ជាដាច់ខាត់ ប្រសិនជាចេញបាននិងមានគ្រោះថ្នាក់ប្រការណាមួយជាមិនខាន់ទេ។
លោកបានបន្តថា ចំណែកឯកន្លែងផ្សារមង្គលថ្មី នេះគឺវាមិនមានកំលាំងពលករទេ បើមានខ្ញុំទទួលខុសត្រូវ ។
លោកបានបញ្ជាក់ថាពលករខ្លះបានទៅស្នាក់នៅផ្ទះប្រជាពលរដ្ឋ និងត្រូវជាបងប្អូនរបស់ពួកគាត់ ដើម្បីរងចាំទទួលយក បរិផាក(លិខិតឆ្លងដែន)ទេ ប្រសិនជាមិនជឿទេបងចុះមកមើល ហើយខ្ញុំក៏មិនកុហកបងទេ ៕