ខេត្តរតនគិរី ៖ បែកធ្លាយមេបញ្ជាការអាវុធហត្ថស្រុកវ៉ឺនស៊ៃ (លោកឡាក់ សេងហ៊ន) រកស៊ី កាងឈើខុសច្បាប់តាមមាត់ទន្លេសេសាន្ត និងគំរាមពលរដ្ឋមិនឲ្យទៅក្បែរខ្លាំងស្តុបឈើ ទើបប្រជាពលរដ្ឋហៅអ្នកសារព័ត៌មានទៅថតយករូបភាព នៅចំណុចឃ្លាំងក្បែរបន្ទាយអាវុធហត្ថភូមិហ្វាំង ឃុំប៉ុងស្រុកវ៉ឺនសៃ ខេត្តរតនគិរី។
នៅម៉ោង៨ព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ លោកឡាក់ សេងហ៊ន មេបញ្ជាការអាវុធហត្ថស្រុកវ៉ឺនស៊ៃ បានប្រាប់អ្នកយកព័ត៌មាននេះ មានអ្នកកាសែត១ចំនួនផ្សាយមិនពិតកាលថ្ងៃទី១៣មករាកន្លងមកដោយមិនបានសួររូបលោកទេ ហើយរឿងរូបលោកកាងឈើនេះ ក៏ត្រូវលោកគឹម រស្មីមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីសួរនាំរូបលោកផងដែរ។
គួរបញ្ជាក់ផងដែរ ៖ កាលថ្ងៃទី១២ មករា ២០១៧ ប្រជាពលរដ្ឋរស់នៅភូមិបានហ្វាំងឃុំប៉ុងស្រុកវ៉ឺនស៊ៃ មានការក្តៅក្រហាយជាខ្លាំងពេលដើរទៅក្បែរឃ្លាំងដាក់ឈើរបស់លោកឡាក់ សេងហ៊នត្រូវគេស្តីបន្ទោសនិងហាមឈប់ដើរមកម្តុំនេះ(ឃ្លាំងឈើនេះមិនបានជួលដីម្ចាស់គេទេគឺប្រើអំណាចយកឈើមកដាក់តែម្តង ដោយធ្វើរបងពន្ធ័មិនអោយម្ចាស់ដីដើឆ្លងកាត់ទុកដូចជាកម្មសិទ្ធដីខ្លួនឯង)ទើបហៅអ្នកកាសែតទៅថតឃ្លាំងឈើនេះ។
ក្នុងករណីនេះ លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី អ្នកកាសែតទូរស័ព្ទទៅហៅបង្ក្រាបបទល្មើសព្រៃឈើខាងលើ រូបលោកមិនហ៊ានបង្ក្រាបទេ ដោយដឹងថា ជារបស់លោក ឡាក់ សេងហ៊ន មេបញ្ជាការអាវុធហត្ថស្រុកវ៉ឺនស៊ៃ។
គួរបញ្ជាក់បន្ថែមនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ រថយន្តដឹកឈើម៉ាកឡង់គ្រីសឺពាក់ស្លាកលេខភ្នំពេញ2A8510មានគ្នា៣នាក់ នៅតែដឹកឈើបន្តពីវ៉ឺនស៊ៃ ស្រុកអូរជុំ តាមបឹងកន្សែងចូលមកក្រុងបានលុងចែកចាយទៅតាមឃ្លាំងរបស់ពួកគេ ៕