ខេត្តស្ទឹងត្រែង ៖ រថយន្តកាំម៉ារីបុករថយន្តយីឌុប ចំទទឹងពេលឡើងលើផ្លូវជាតិ គ្មានភ្លើងបំភ្លឺបង្ក ឲ្យអ្នកនៅក្នុងរថយន្តកាំម៉ារី បណ្តាលឲ្យស្ត្រីចំណាសើម្នាក់ស្លាប់ និងបុរស២នាក់អ្នកកាសែតរបួសធ្ងន់ មានកាសែតនគរមាសប្រចាំភូមិភាគឥសាន្ត និងទូរទស្សន៍ស្លឹករឹត កាលម៉ោង៧និង៤០នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចអូរផ្លិតក្នុងភូមិសាស្ត្រ ភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុនិយាយថា រថយន្តយីឌុប ពាក់ស្លាកលេខកំពង់ចាម3A.4064 បើកឡើងពីផ្ទះ របស់ប្រជាពលរដ្ឋ បំរុងដឹកឈើក្រហមបង្កប់ដំឡូងមីពីលើ ។ ខណៈឡើងទទឺងផ្លូវ គ្មានអ្នកសញ្ញា និងមិនបើកភ្លើង លុះរថយន្តជនរងគ្រោះម៉ាកកាមរី បើកបរតាបបណ្ដោយផ្លូវ ក៏បុកពេញទំហឹង បណ្ដាលអោយស្ត្រីវ័យចំណាស់ម្នាក់បានស្លាប់ និងមនុស្សប្រុសស្រី២នាក់ទៀតរងរបួសធ្ងន់ ។
លោក ឈីន ម៉ៅ សហការីនគរមាសបានរាយការណ៍មកថា ខណៈប្រពន្ធរបស់លោករួមដំណើរ ៣ នាក់ មានទី១ ស្ត្រីជាប្រពន្ធរបស់លោកបានរងរបួសធ្ងន់ ទី២ម្ដាយរបស់លោកស្លាប់ និងទី៣ ឈ្មោះ ពិន ស៊ីណូ ភ្នាក់ងារកាសែតស្លឹករឹតប្រចាំខេត្តរតនគិរី រងរបួសធ្ងន់ ៕