ខេត្តបន្ទាយមានជ័យ ៖ មានការភ្ញាក់ផ្អើលដោយពីផ្ទះសំណាក់ម៉ារីមានជ័យថា ស្ត្រីមេម៉ាយកូនមួយម្នាក់ជាគ្រូទាយសន្លឹកបៀនិងមានមុខរបរលក់់អីវ៉ាន់ចាហួយត្រូវបានប្រុសស្នេហ៍នាំឡើងដេកផ្ទះសំណាក់ វាយប្លន់សំលាប់យកម៉ូតូនិងទ្រព្យសម្បត្តិមួយចំនួនទៀត កាលម៉ោង ១២ រសៀលថ្ងៃទី១៤ខែមការឆ្នាំ២០១៧ស្ថិតនៅភូមិសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
សមត្តកិច្ចជំនាញនៅកន្លែងកើតហេតុបានប្រាប់ថា៖ស្ត្រីរងគ្រោះដែលស្លាប់មានឈ្មោះ ប៊ុន សូវៀត ហៅ ប៉ក់ អាយុ៤០ឆ្នាំ (ស្ត្រីមេម៉ាយកូនមួយ) រស់នៅភូមិកន្ទួតសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ និងមានមុខរបរលក់ឥវ៉ាន់ចាហួយហើយក៏ជាគ្រូទាយផងដែរ។
សមត្តកិច្ចរូបបានអោយដឹងថា ក្រោយពេលទទួលដំណឹងមានស្ត្រីម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់យីហោម៉ារីមានជ័យ បន្ទប់លេខ២ហើយសមត្តកិច្ចជំនាញចុះទៅពិនិត្យឃើញស្ត្រីរងគ្រោះត្រូវបានឃាតករសំសាប់ដោយច្របាច់ករហើយយកខ្នើយខ្ទប់ច្រមុះស្លាប់លើពូកនៅលើគ្រែ។
តាមសំដីអ្នកបំរើក្នុងផ្ទះសំណាក់បានបញ្ជាក់ថា ស្ត្រីរងគ្រោះ ដែលស្លាប់បានចូលសំណាក់ជាមួយប្រុសម្នាក់នៅអំឡុងម៉ោង៨យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅវេលាម៉ោង៩យប់ ថ្ងៃដ៍ដែលបុរស់នោះបានយកម៉ូតូជិះចេញទៅវិញ។
រហូតដល់ម៉ោង១២ថ្ងៃត្រង់ទី១៤ខែមករាឆ្នាំ២០១៧ដល់ម៉ោងកំណត់ត្រូវចេញនិងបោះសំអាតបន្ទប់ហើយអ្នកបោសសំអាតបានគោះបន្ទប់ជាច្រើនដងតែមិនឃើញឆ្លើយតបនិងបើកទ្វារមានការសង្ស័យទើបគាស់ទ្វារឃើញស្ត្រីបានដេកស្លាប់នៅលើគ្រែបានប្រាប់ម្ចាស់ផ្ទះសំណាក់រាយការជូនសមត្តកិច្ចមកពិនិត្យមើលតែម្តងគឺស្ត្រីរងគ្រោះត្រូវបានឃាតករសំលាប់យកទ្រព្យសម្បត្តិគេចខ្លួនបាត់ហើយ។
បងប្អូនស្ត្រីរងគ្រោះបានអោយដឹង ស្ត្រីរងគ្រោះឈ្មោះ ប៊ុន សូវៀត ហៅប៉ក់ គឺជាស្ត្រីមេម៉ាយកូន១ មានមុខរបបលក់អីវ៉ាន់ចាប់ហួយ និងគ្រូទាយស្លឹកបៀរ ហើយការសន្និដ្ឋាន សមត្ថកិច្ចជំនាញស្ត្រីរងគ្រោះ ដែលស្លាប់ដោយសង្សារនាំមកសំលាប់ គ្រោងសម្លាប់ទុកជាមុន ដើម្បីយកម៉ូតូ១គ្រឿង ម៉ាក់ហុងដាឌ្រីម ដែលមានស្លាក់លេខបន្ទាយមានជ័យ 1J.6256 និងយកទ្រព្យសម្បត្តិនិងខ្លួនបានហើយគេចខ្លួនបាត់ ។
ក្រោយពេលដែលពិនិត្យស្ត្រី រងគ្រោះដែលស្លាប់ និងសាក្សីសាច់ញាតិផ្តល់ព័ត៌មាន គឺកម្លាំងបានទទួលមុខសញ្ញាបានខ្លះហើយកំពុងស្រាវជ្រាវនិងឈានទៅរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕