0

មនុស្ស​ប្រុស​ស្រី ៥ នាក់ ថ្នាំញៀន​យ៉ាម៉ា​ចំនួន​០៥ គ្រាប់​និង​ថ្នាំ​ម៉ា​ទឹកកក ចំនួន​១១​កញ្ចប់​តូច និង ០១ កញ្ចប់​ធំ ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​បញ្ជូន​

មនុស្ស​ប្រុស​ស្រី ៥ នាក់ ថ្នាំញៀន​យ៉ាម៉ា​ចំនួន​០៥ គ្រាប់​និង​ថ្នាំ​ម៉ា​ទឹកកក ចំនួន​១១​កញ្ចប់​តូច និង ០១ កញ្ចប់​ធំ ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​បញ្ជូន​

​ខេត្ត​ឧត្តរមានជ័យ ៖ មនុស្ស​ប្រុស​ស្រី ៥ នាក់​ថ្នាំ ញៀន​យ៉ាម៉ា​ចំនួន​០៥ គ្រាប់​និង​ថ្នាំ​ម៉ា​ទឹកកក ចំនួន​១១​កញ្ចប់​តូច និង ០១ កញ្ចប់​ធំ និង​សម្ភារ​:​ប្រើប្រាស់​ថ្នាំញៀន ត្រូវ​កម្លាំង​នគរបាល​ស្រុក​បន្ទាយ​អំពិល ឃាត់ខ្លួន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេ​ត្រ នៅ​ព្រឹក ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០១៧​។​

​ហេតុការណ៍​បង្ក្រាប​ធ្វើឡើង កាល​វេលា​ម៉ោង  ១៥​និង​.៥០ នាទី   ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​គោក​មន ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល​។​

​លោក វរសេនីយ៍ត្រី ឃុល ភិន   អធិការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​បាន​អោយដឹងថា​ក្នុងនោះ​បាន​ធ្វើកា​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥ នាក់ ក្នុងនោះ​មាន​ស្រី​០២ នាក់ ៖
១- ឈ្មោះ សោយ គិម​រិន  ភេទ​ប្រុស អាយុ ២៣ ឆ្នាំ រស់នៅ​ភូមិ​គោ​កមន   ឃុំ​គោក​មន  ស្រុក​បន្ទាយ​អំពិល (​ជា​ម្ចាស់ផ្ទះ​)​។​
២-​ឈ្មោះ​ហៀ​ប ថា​រ័ត្ន ភេទ​ប្រុស អាយុ​២៥ ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​អំពិល    ឃុំ​គោក​មន
​ស្រុក​បន្ទាយ​អំពិល ។​
៣- ឈ្មោះ  ពេជ្រ សុភ័​គ្រ ភេទ​ប្រុស អាយុ​២៦ ឆ្នាំ រស់នៅ​ភូមិ​គោ​កមន ឃុំ​គោក​មន  ស្រុក​បន្ទាយ​អំពិល ។​
៤- ឈ្មោះ ឡូ​វ ណៃ ភេទ​ស្រី អាយុ ៣២ ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ក្រោម  សង្តាត់​សៀមរាប  ក្រុង​សៀមរាប ខេត្តសៀមរាប ។​
៥-​ឈ្មោះ ជា ស្រី​នៀង ភេទ​ស្រី អាយុ ៣០ ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ក្រោម    សង្តាត់​សៀមរាប  ក្រុង​សៀមរាប ខេត្តសៀមរាប ។​

​វត្ថុតាង​ឆែកឆេរ​ដកហូត​បាន​រួមាន ៖ ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​WY​ចំនួន​០៥ គ្រប់​  ថ្នាំ​ម៉ា​ទឹកកក​(ICE) ចំនួន ១១​កញ្ចប់​តូច និង ០១ កញ្ចប់​ធំ ម៉ូតូ Scoopy i ចំនួន ០១ គ្រឿង​  ទូរស័ព្ទដៃ ចំនួន ១២ គ្រឿង  អត្តសញ្ញាណប័ណ្ណ​ចំនួន ០៣ សន្លឹក​  សំភារៈ​សម្រាប់​ជក់​មួយចំនួនទៀត ។​

 

​បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុតាង​ថ្នាំញៀន​ព្រមទាំង​សម្ភារ​:​សមត្ថកិច្ច​នគរបាល​កំពុងរៀ​ចំ​កសាង​សុំណុំរឿង​ចាត់ការ​តាម​និតិវិធី ៕

 

IMG-20170114-WA0083

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!