0

​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ទាំងអស់​បើសិនណា​ពិនិត្យ​ទឹកនោម​បាន​រកឃើញ​សា ធាតុ​គ្រឿងញៀន​នៅក្នុង​ខ្លួន​ត្រូវ​បណ្តេញចេញ​ពី​អង្គភាព​

​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ទាំងអស់​បើសិនណា​ពិនិត្យ​ទឹកនោម​បាន​រកឃើញ​សា ធាតុ​គ្រឿងញៀន​នៅក្នុង​ខ្លួន​ត្រូវ​បណ្តេញចេញ​ពី​អង្គភាព​

​ខេត្ត​បន្ទាយមានជ័យ ៖ លោក​ឧម្តមសេនីយ៍ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែង​ក្នុង​ពិធី​ប្រកាស​តែងតាំង​ផ្លាស់ប្តូរ​មុខងារ​ថ្នាក់​មេបញ្ជាការរង​ចំនួន​៥​នាក់ និង​បំពាក់ ឋានន្តរ​សត្តិថ្នាក់​វរៈសេនីយ៍ទោ​ចំនួន​៩​រូប និង​បំពាក់​ថ្នាក់​វរៈសេនីយ៍ត្រី​ចំនួន​១៦​ឯកឧត្តម ឱ​បូ​រិន្ទ​បាន​ថ្លែងថា កងរាជអាវុធហត្ថ​ទាំងអស់​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​បើសិនណា​ពិនិត្យ​ទឹកនោម​បាន​រកឃើញ​សារធាតុ​គ្រឿងញៀន​នៅក្នុង​ខ្លួន​អាវុធហត្ថ​នោះ ត្រូវ​បណ្តេញចេញ​ពី​អង្គភាព​ដោយ​គ្មាន​លក្ខណ តាម​ខ្លឹមសារ​ខាងលើ របស់​អគ្គបញ្ជាកា​ររ​បស់​ក្រសួង​ការពា​ជាតិ​នៅ​ល្ងាច ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០១៧ នៅ​សាលប្រជុំ​ក្នុង​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ។​

​លោក​វរៈសេនីយ៍ត្រី សំ ធី នាយការិយាល័យ​បុគ្គ​លឹក​បាន​ឡើង​ប្រកាស​របស់​ក្រសួង​ការពារជាតិ លេខ​៣៦១/១២.១៦ ត ឋ ស ស្តី​ពី​ប្រកាស​តែងតាំង​ផ្លាស់ប្តូរ​មុខងារ​នាយទាហាន និង​តំឡើង​ឋានន្តរ​សត្តិ​ដល់​នាយទាហាន​បានសម្រេច​ដំឡើង​ឋានន្តរសក្តិ​ថ្នាក់​វរៈសេនីយ៍ទោ ១ លោក​វរៈសេនីយ៍ត្រី​ទួត​ឧត្តម​ទៅកាន់​ប្រធាន​មន្ទីរ​ភស្តុភារ ២​លោក​វរៈសេនីយ៍ត្រី ព្រហ្មថេ​ង​ឲ្យទៅ​កាន់​ប្រធាន​មន្ទីរ​យុត្តិធម៌ ៣​លោក​វរៈ​សេនី​ត្រី ធៀ​ម​ភក្តី ឲ្យទៅ​កាន់​ប្រធាន​មន្ទីរ​បច្ចេកទេស​សន្តិសុខ ៤​លោក​វរៈសេនីយ៍ត្រី ជា តារា ឲ្យទៅ​កាន់​នាយរង​សេនាធិការ​រដ្ឋា​ន ៥ លោក​វរៈសេនីយ៍ត្រី អ៊ុំ សា​ខន ឲ្យទៅ​កាន់​នាយរង​សេនាធិការ​រដ្ឋា​ន ៦ លោក​វរៈសេនីយ៍ត្រី ប៉េង វណ្ណា នាយរង​សេនាធិការ​រដ្ឋា​ន ៨ លោក​វរៈសេនីយ៍ត្រី មិត្ត សំអាត នាយរង​សេនាធិការ​រដ្ឋា​ន ៩ លោក​វរៈសេនីយ៍ត្រី ជ័យ សុ​ការ មេ​បញ្ជាការដ្ឋាន​ស្រុក​ស្វាយចេក ។

​ក្នុងនោះ​ក៏​បាន​តំឡើង​ឋានន្តរសក្តិ​ថ្នាក់​វរៈសេនីយ៍ត្រី​មាន ១ អនុសេនីយ៍ឯក ភឿក​ព្រហ្ម ឲ្យទៅ​ជា​នាយរង​សេនាធិការដ្ឋាន ២​អនុសេនីយ៍ឯក ខុម​ពិសី ឲ្យទៅ​ជា​នាយរង​សេនាធិការដ្ឋាន ៣ លោក​អនុសេនីយ៍ឯក ហួត គង់ ឲ្យទៅ​កាន់​អនុប្រធាន​មន្ទីរ​ផ​ស្តុ​ភា​រ ៤ លោក​អនុសេនីយ៍ឯក ថោ ច័ន្ទ​ថា ឲ្យទៅ​កាន់​អនុប្រធាន​មន្ទីរ​ផ​ស្តុ​ភា​រ ៥ លោក​អនុសេនីយ៍ឯក សុខ​សេង​ហួត ឲ្យទៅ​កាន់​អនុប្រធាន​មន្ទីរ​សម្ភារៈ ៦ លោក​អនុសេនីយ៍ឯក គាត សា​រ៉េ​ន ឲ្យទៅ​កាន់​អនុប្រធាន​មន្ទីរ​បច្ចេកទេស​សន្តិសុខ ៧ លោក​អនុសេនីយ៍ឯក សាយ សាវឿន ឲ្យទៅ​កាន់​នាយករិយាល័យ​ផែនកា​រ ៨ លោក​អនុសេនីយ៍ឯក សំ​ធី ឲ្យទៅ​កាន់​នាយការិយាល័​យ​បុគ្គ​លឹក ៩​លោក​អនុសេនីយ៍ឯក ពេក​វាសនា​ឲ្យទៅ​កាន់​នាយការិយាល័យ​ស្រាវ​ជាវ ១០​លោក​អនុសេនីយ៍ឯក ធឿន​វាសនា​ឲ្យទៅ​កាន់​នាយការិយាល័យ​បទល្មើស​ជួញដូរ​មនុស្ស ១១ លោក​អនុសេនីយ៍ឯក​ជឿ​ម​សាម៉ុន​ឲ្យទៅ​កាន់​នាយការិយាល័យ​វិស្វកម្ម ១២​លោក​អនុសេនីយ៍ឯក គុណ​ណាវ ឲ្យទៅ​កាន់​នាយការិយាល័​យ​បទល្មើស​ព្រហ្មទណ្ឌ ១៣​លោក​អនុសេនីយ៍ឯក វ័រ​ហាន​ឲ្យទៅ​កាន់​នាយការិយាល័យ​ព័ត​មាន ១៤​លោក​អនុសេនីយ៍ឯក​មាន​ចន្ថា ឲ្យទៅ​កាន់​នាយការិយាល័​យ​បចេ្ចកទេស​មន្ទីរសម្ភា​រៈ ១៥​លោក​អនុសេនីយ៍ឯក ស៊ីន រ៉ាស៊ី ឲ្យទៅ​កាន់​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ និង​១៦​លោក​អនុសេនីយ៍ឯក​ជា​ដា​ឲ្យទៅ​កាន់​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ។​

​ក្រោយ​ប្រកាស​រួច​មក លោក​ឧម្តមសេនីយ៍ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បាន​មានប្រសាសន៍ថា​
​ដើម្បី​ធ្វើ​ការឆ្លើយតប​ដល់​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​ដល់​កូនចៅ​កន្លងមក​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការបំពេញ​ភារកិច្ច​ជូន​ជាតិ​មាតុភូមិ​ត្រូវបាន​តំឡើង​នូវ​តួនាទី​និង​ភារកិច្ច និង​ធ្វើការ​តម្លើង​ឋានន្តរសក្តិ​ទាំងអស់ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​បន្ត​គោរព​ច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ត្រូវ​អនុវត្តន៍​ឲ្យបាន​នូវ​បទបញ្ជា វិន័យ សីលធម៌ និង​តួនាទី​ភារកិច្ច​របស់​ខ្លួន ឲ្យ​សម​ទៅតាម​ទំនុកចិត្ត​ដែល​ថ្នាក់លើ​បាន​ប្រគល់​ឲ្យ  ម្យាង​វិញ​ទៀត ត្រូវ​ចូលរួម​សកម្មភាព​ក្នុង​ការអភិវឌ្ឍន៍​សង្គម​ជាតិ​ដើម្បី​បម្រើ​ផលប្រយោជន៍​រួម​ជា​ពិសេស​ឲ្យក្លាយ​ជា​ថ្នាក់​ដឹកនាំ​ដ៏​ល្អ​ម្នាក់ៗ​ក្នុងនាម​ជា​មន្ត្រី​កងរាជអាវុធហត្ថ និង​ត្រូវ​ពង្រឹង​រិត​ចំណង​សាមគ្គីភាព​ឲ្យ​កាន់តែ​ល្អ​បន្ថែមទៀត​ជាពិសេស​សាមគ្គីភាព​ផ្ទៃក្នុង​ដែល​ជា​គន្លឹះ​ដ៏​សំខាន់​បំផុត​ក្នុងការ​រួមចំណែក​កសាង​អង្គភាព​ដែល​ជា​កោសិការ​ដ៏​រស់​រវើក​សម្រាប់​សង្គម​ជាតិ​ទាំងមូល​ផង​ដែរ ។ ក្នុងនោះដែរ លោក​ឧត្តមសេនីយ៍ឲ្យ បូ​រិន្ទ បាន​ជំរុញ​ឲ្យ​កងរាជអាវុធហត្ថ​ទាំងអស់​ត្រូវ​ចូលរួម​បង្ក្រាប​គ្រឿងញៀន​នៅ​តាម​មូលដ្ឋាន​និង​សហគមន៍​ឲ្យអស់ ត្រូវ​ចុះ​បង្ក្រាប​ល្មើស​ច្បាប់​ជលផល និង​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជាដើម ៕
​ដា​រ៉ា​

 

IMG-20170114-WA0052 IMG-20170114-WA0046 IMG-20170114-WA0050

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!