បន្ទាយមានជ័យ ៖ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូនខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន ៣ នាក់ និងវត្ថុតាងថ្នាំ២០០គ្រាប់និង២កញ្ចប់ធំនិងសម្ភារ:បញ្ជូនទៅតុលាការ នារសៀល ថ្ងៃទី១៤មករាឆ្នាំ២០១៧បន្ទាប់ពីឃាត់ខ្លួនបាននៅមុខផ្សារនៃស្រុកម៉ាឡៃកាលពីរសៀលថ្ងៃទី១៣ខែមករាឆ្នាំ២០១៧កន្លងមក។
លោក ចាប សុផារឹទ្ធ បានឲ្យអ្នកសារព័ត៌មានដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានទី១-ឈ្មោះទិត្យ មុំ ភេទស្រីអាយុ៥៦ឆ្នាំ រស់នៅភូមិត្រសេកជ្រុំឃុំម៉ាឡៃស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។ ទី២-ឈ្មោះឆោម គឹមណៃ ភេទស្រីអាយុ៤៨ឆ្នាំ រស់នៅភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ ទី ៣-ឈ្មោះសឿនស៊ីថា ភេទប្រុសអាយុ២៨ឆ្នាំ ត្រូវជាកូនបង្កើតរបស់ឈ្មោះឆោម គឹមណៃ។
ក្នុងនោះ ដកហូតវត្ថុតាងថ្នាំញៀនចំនួន២០០គ្រាប់ ម្សៅក្រាមពណ៌សថ្លា ចំនួន០២ថង់់ ជញ្ជីងថ្លឹងថ្នាំញៀន០១ ទូរស័ព្ទដៃ០៤គ្រឿង ម៉ូតូម៉ាកវ៉េវ០១គ្រឿង ។ ក្នុងប្រតិបត្តិការនេះដែរ កម្លាំងជំនាញក៏បានរឹបអូសរថយន្តកាមរីបាឡែនពណ៌សមួយគ្រឿងផងដែរ ជាកម្មសិទ្ធិរបស់បុរសជាមុខសញ្ញាសង្ស័យម្នាក់ទៀតដែលបានរត់គេចពីការតាមចាប់នេះ ៕