0

ព្រៃ​លិច​ទឹក​នៅ​តែ​កាប់​ទន្ទ្រាន​បន្ត​មន្ត្រីរាជកា​ថា លោក សំ ចន្ថា អភិបាលរង​ស្រុក​សង្កែ ជា​អ្នក​ទទួល​បែងចែក​

ព្រៃ​លិច​ទឹក​នៅ​តែ​កាប់​ទន្ទ្រាន​បន្ត​មន្ត្រីរាជកា​ថា លោក សំ ចន្ថា អភិបាលរង​ស្រុក​សង្កែ ជា​អ្នក​ទទួល​បែងចែក​

​បាត់ដំបង ៖ ព្រៃ​លិច​ទឹក​នៅ​តែ​កាប់​ទន្ទ្រាន​បន្ត​មន្ត្រីរាជកា​ថា លោក សំ ចន្ថា អភិបាលរង​ស្រុក​សង្កែ​ជា​អ្នក​ទទួល​បែងចែក ហើយ​នៅ​ថ្ងៃទី ៤ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​មាន​អ្នក​ជិះទូក​កាណូត បើក​ចូល​តំបន់ ៣ ព្រៃ​លិច​ទឹក​បោះបង្គោល​ព្រំ​បែងចែក​ដី​គ្នា​ធ្វើ​កម្មសិទ្ធិ​នៅឡើយ ។​

​នៅ​ដើម​ខែ​កញ្ញា​នេះ មន្ត្រីរាជការ​ក្នុង​ស្រុក​សង្កែ បាន​បង្ហើប​អោយដឹងថា ព្រៃ​លិច​ទឹក​ក្នុង​ឃុំ​កំពង់​ព្រៀង ត្រូវ​គេ​កាប់​ទន្ទ្រាន​បន្តទៀត ហើយ​កា​កាប់​បែងចែក​គឺ​សំរាប់​ថ្នាក់ដឹកនាំ​មួយចំនួន​ក្នុង​ស្រុក​សង្កែ ដែល​មាន​លោក សំ ចន្ថា អភិ​បា​រង​ស្រុក​សង្កែ​ជា​អ្នក​ចេញ​មុខ​តែ​មិនដឹងថា ជា​អ្នណា​នៅ​ពីក្រោយ​រឿងនេះ ហើយ​បង្គោល​ឡាក់​តំបន់​៣​គេ​រំកិល​រហូត ។ ការកាប់​រាន​ព្រៃ​លិច​ទឹក​ឆ្នាំ​២០១៤ បាន​កាប់​បន្ត​រាប់រយ​ហិកតា​ពី​ខាងកើត​ទំនប់​ដី​ឧ​ញ៉ា លី អាន (​នៅ​ភ្នំពេញ​) បែងចែក​អោយ​មន្ត្រី​មួយចំនួន​ជា​បក្ខពួក​ដែលមាន​១​ឈ្មោះ ៣ ហិកតា​ដល់ ១ ឈ្មោះ ៥ ហិកតា​ហើយ​ដី​កំពង់​កាប់​នេះ មាន​តំលៃ​១​ហិកតា ២០០ ដុល្លា ដោយ​មិន​មាន​លិខិតបញ្ជាក់​លក់​ទិញ​នោះទេ ។​

​ប្រជាពលរដ្ឋ​ថា កាលពីមុន​ដី​ចំណុច​ព្រៃ​លិច​ទឹក​ខាង​ឃុំ បាន​បែងចែក​អោយ​ប្រជាពលរដ្ឋ​ដែរ តែ​ប្រជាពលរដ្ឋ​យល់ថា ជា​ដី​ព្រៃ​លិច​ទឹក​សំរាប់​ចម្រក​សត្វ​ត្រី និង​សត្វ​ផ្សេង​ជា​ចំណី​អាហារ​ប្រចាំ​ថ្ងៃ របស់​ប្រជាពលរដ្ឋ ទើប​ពួកគាត់​មិន​ទទួលយក​ការបែងចែក​នេះ ដោយ​អោយ​រក្សា​ទុកជា​សម្បត្តិ​សមូហភាព​ដដែល ។ តែ​មុន​បោះឆ្នោត​អាណត្តិ​ទី ៥ ត្រូវ​មេឃុំ ង៉ែត សឿ លួច​បែងចែក​លក់​ស្ងាត់ៗ​    ​
​ក្រោយមក​លោក លី វែង នាយខ័​ណ្ឌ​ជលផល ហៅ​សាកសួរ និង​ដាក់​បណ្តឹង​ទៅ​តុលាការ​ត្រូវ​ចាញ់​ក្រុម​មេឃុំ និង​មន្ត្រី​ពាក់ព័ន្ធ ហើយ​ពួកគេគ៏​លក់​ដី​នេះ​បន្តទៀត ។​

​ពាក់ព័ន្ធ​ការចោទប្រកាន់​នេះ លោក សំ ចន្ថា អភិបាលរង​ស្រុក​សង្កែ​បាន​បកស្រាយ​ថា រូប​លោក​មិន​បានដឹងថា មាន​ករណី​កាប់​ព្រៃ​លិច​ទឹក​ឡើយ ហើយ​សូម​បដិសេធ​ចំពោះ​មាន​ឈ្មោះ លោក​ជា​អ្នកបែងចែក ។ រូបលោក​គ្រាន់តែ​ទៅ​ទប់ស្កាត់​ការកាប់​ទន្ទ្រាន​ដី​ព្រៃ​ខាងកើត​ទំនប់​លី​អាន ចំនួន​១៣​គ្រួសារ​ប៉ុណ្ណោះ និង​ទទួល​លិខិត​របស់​លោក សួន សា​វ៉េ​ត អភិបាល​ស្រុក​សង្កែ​ទទួលស្គាល់​ដី​តំបន់ ២ ថា បើ​កាប់​ស្រឡះ ឬ​អាស្រ័យ​ផល​ហើយ​អោយធ្វើ​បន្ត​ទៀត​តែ​មិន​អោយ​លក់ដូរ​ទេ ។​

​ការរិះគន់​ថា​ដី​ដំ​បន់​២​មិន​អាច​លក់ដូរ​បាន ចុះ​ហេតុ​អ្វីឧ​ញ៉ា លី អាន នៅ​ភ្នំពេញ​សោះ មាន​ដី​ចំនួន​២០០​ហិកតា​នៅ​ចំណុច​នេះ​ដែរ​? ។​

​ប្រជាពលរដ្ឋ​គាត់​ថា ដោយ​ចំណាត់ការ​មេឃុំ​និង​អភិបាលស្រុក​គ្មាន​ប្រសិទ្ធភាព និង​ការចង្អុលបង្ហាញ​ប្រាប់​ថ្នាក់លើ​មិន​ច្បាស់លាស់ ពួកគាត់​និង​ធ្វើដំណើរ​ទៅ​សាលាខេត្ត​ប្រាប់​លោក​អភិបាលខេត្ត អោយ​ដឹង​រឿង​នេះ​នៅ​ខែ​កញ្ញា​ឆ្នាំ​២០១៤​នេះ ។​

​លោក ជួង សុភា នាយខ័​ណ្ឌ​ជលផល​ខេត្ត​បាត់ដំបង​បាន​អោយ​ដឹងថា រដ្ឋាភិបាល​ទទួល​ស្គាល់​តែ​ដីព្រៃ​លិច​ទឹក ដែល​កាប់​ទន្ទ្រាន​មុន​ឆ្នាំ​២០០៥ ហើយ​គ្រាន់តែ​អោយ​អាស្រ័យ​ផល​ចំពោះ​ការកាប់​ថ្មី​បើ​មាន​រាយ​ការ​ជូន​លោក​និង​ចុះ​ចាប់ ហើយ​ចុងខែ​សីហា សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ដក​បង្គោលព្រំ បែងចែក​ដី​នៅ​ចំណុច​នោះ ហើយ​ប្រាប់​ដល់​អជ្ញាធរ​ឈប់​អោយ​ចេញ​ប័ណ្ណ​ផ្សេងៗ ដល់​អ្នក​កាប់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក ៕

DCIM100MEDIA

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment