ខេត្តឧត្តរមានជ័យ៖ បុរសម្នាក់បាត់ខ្លួនជាច្រើនថ្ងៃ អ្នកជិតខាងធំក្លិនស្អុយរកឃើញចងកស្លាប់ក្នុងផ្ទះហើយរាយការណ៍ជូនសមត្ថកិច្ច កាល ម៉ោង ១០និង,១៥ នាទី ព្រឹកថ្ងៃទី ថ្ងៃ ១៤ ខែមករា ឆ្នាំ ២០១៧នៅភូមិគោកស្វាយ ឃុំគោកមន ស្រុកបន្ទាយអំពិល ។
ប្រភពពីប្រជាពលរដ្ឋឈ្មោះ ជុំ គីនីន ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរ ជាងជុសជុលទូរស័ព្ទ នៅផ្សារគោកមន មានទីលំនៅក្បែរផ្ទះជនរងគ្រោះឲ្យដឹងថា ក្រោយទទួលដំណឹងមានមនុស្សស្លាប់ ខ្លួន បានរាយការណ៍ ថាមានករណីធ្វើអត្តឃាត ចងកសំម្លាប់ខ្លួននៅលើផ្ទះឈ្មោះ សៀប រម្យ ប្រពន្ធឈ្មោះ សឿត អ៉ីន នៅភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល (ម្ចាស់ផ្ទះបានទៅថៃ)។
ជនរងគ្រោះឈ្មោះ ស៊ន់ វិចិត្រ ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ អាជីវិករលក់ដូរផ្សារ គោកមន ស្នាក់នៅភូមិគោកមន ឃុំគោកមន (បាត់ខ្លួនថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧) ។
តាមការសន្និដ្ឋាន និងពិនិត្យសាកសពពិតជាបានចងកដោយក្រណាត់លឿងនឹងធ្នឹមផ្ទះ សម្លាប់ខ្លួនឯងពិតប្រាកដមែន ព្រោះមុនសមត្ថកិច្ចចូលមកដល់ផ្ទះជនរងគ្រោះចាក់សោរពីក្នុងផ្ទះ ៕