0

ឈ្មោះ​វ៉ៃ​ដឹកឈើ​តាម​រថយន្ត​ប្រភេទ​យី​ឌុប​មាន​ខ្សែ​ធំ​ជាង​ឧកញ៉ា​ហ៊ុន​ជា​

ឈ្មោះ​វ៉ៃ​ដឹកឈើ​តាម​រថយន្ត​ប្រភេទ​យី​ឌុប​មាន​ខ្សែ​ធំ​ជាង​ឧកញ៉ា​ហ៊ុន​ជា​

​ខេត្ត​រតនគិរី ៖ ឈ្មោះ​វ៉ៃ​ដឹកឈើ​តាម​រថយន្ត​ប្រភេទ​យី​ឌុប បាន​ដោយ​រលូន​មាន​ខ្សែ​បង្អែក​ធំ​ជាង​ឧកញ៉ា​ហ៊ុន​ជា ព្រោះ ឧកញ៉ា​ហ៊ុន​ជា​រត់​ការដឹក​ត្រឹម​រថយន្ត​កង់​១០​មិនបាន​សម្រេច ទើប​ដក​ខ្លួន​ពី​បទល្មើស​ដឹកជញ្ជូន​ឈើប្រណិត​។​

​នៅ​ម៉ោង​២​រសៀល​ថ្ងៃ​១៤ ខែ​មករា ឆ្នាំ​២០១៧ អ្នកយក​ព័ត៌មាន​បាន​ទូរស័ព្ទ​ទាក់ទង​សុំ​ការបំភ្លឺ​បន្ថែម​ពី​លោក​លី​សុផាន​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​(​ស្រុក​លំផាត់ ស្រុក​កូន​មុំ ក្រុង​បាន​លុង​)​លោក​ឆ្លើយ​តប​វិញ​ងេះ​ងូ​ស ហេះ​ហាស់ ឡូ​ឡូ​ជាដើម គឺ​មិន​ចង់​និយាយ​ជាមួយ (៣​ឬ​៤​ថ្ងៃ​មុន​ក៏​គាត់​ឆ្លើយ​រៀប​នេះ​)​ពេល​អ្នកសារព័ត៌មាន​ចុច​ទូរស័ព្ទ​ចូល​ម្តង​ទៀត​ក៏​គាត់​នៅ​តែ​ធ្វើ​របៀប​នេះ​ដដែល​។​

​ប្រភព​ពី​ឈ្មួញ​ឈើ​ដូចគ្នា​បានឲ្យដឹងថា​ ​ឈ្មោះ​វ៉ៃ​បាន​ប្រមូល​ឈើ​ពី​ស្រុក​វ៉ឺ​ន​សៃ ស្រុក​កូន​មុំ​និង​ស្រុក​លំផាត់ ដឹកជញ្ជូន​តាម​រថយន្ត​ម៉ាក​កូរ៉េ​២,៥​តោន និង​រថយន្ត​យី​ឌុប​បង្គាប់​ក្រោម​ដំឡូង​មី ខ្លះ​មិន​ដាក់​ដំឡូង​មី ពី​លើក៍​មាន​ ​ចេញ​ទៅ​ប្រទេ​វៀតណាម​យ៉ាង​រលូន ចំណែក​សមត្ថកិច្ច​តាម​ដងផ្លូវ​ជាច្រើន​បិទ​ភ្នែក​ធ្វើ​មិន​ឃើញ មិនដឹងមិនឮ ។​

​ប្រភព​ពី​ឈ្មួញ​រកស៊ី​ឈើ​មួយ​ចំនួន​បានឲ្យដឹងថា ឈ្មោះ​វ៉ៃ​ថ្មី​នេះ​បាន​ប្រមូល​ទិញ​ឈើ​ពី​ចំណុច​អូរ​រ​វ័គ​ស្រុក​លំផាត់​ចូល​ឃ្លាំង​ម្តុំ​ហាង​កាឡាក់ស៊ី​ក្រុង​បាន​លុង រួច​បន្ត​ទៅ​វៀតណាម​ទៀត​។​

​ប្រភព​បញ្ជាក់ថា ក្រុមហ៊ុនឧញ៉ា​ហ៊ុន​ជា ស្នើរ​សុំ​សាលា​ខេត្តរតនគិរី ដឹកឈើ​តាម​រថយន្ត​កង់​១០​ចេញពី​ខេត្ត​មណ្ឌល​គី​រី​ឆ្លងកាត់​ខេត្ត​រតនគិរី គេ​មិន​អនុញាត​ទេ ចុះ​ហេតុអ្វី​បាន​ជា​ឈ្មួញ​រកស៊ី​ដឹក​ឈើប្រណិត​ឈ្មោះ​វ៉ៃ​បាន​ប្រមូល​ឈើ​គ្រប់​តំបន់​ ដឹក​ចេញ​ទៅ​ប្រទេ​វៀតណាម​បាន​យ៉ាង​រលូ​ន ​ឬក៏​មាន​ការអនុញាតិ​ពី​សាលា​ខេត្តរតនគិរី​ឬក៏​មាន​ខ្នងបង្អែក​ធំ​ជាង​ត្រ​គោល​ហ៊ុន ហើយ​គេ​ក៏​ដាក់​ការសន្និដ្ឋាន​ថា​លោក​វ៉ៃ​អាច​នឹង​ក្លាយ​ជា​ឧ​ញ៉ា​ឆាប់ៗ ដោយសារ​ការប្រមូល​ប្រយោជន៍​ពី​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី​នេះ ៕

avai

VID_20170107_061737_11543

received_139755916521476

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!