0

នគរបាល រដ្ឋបាល​សង្កាត់​អូរ​ស្មាច់​ឃាត់ខ្លួន​បុរស​២​នាក់​និង ថ្នាំញៀន​យ៉ាម៉ា​ចំនួន​២​កញ្ចប់​តូច​

នគរបាល រដ្ឋបាល​សង្កាត់​អូរ​ស្មាច់​ឃាត់ខ្លួន​បុរស​២​នាក់​និង ថ្នាំញៀន​យ៉ាម៉ា​ចំនួន​២​កញ្ចប់​តូច​

​ខេត្ត​ឧត្តរមានជ័យ​៖ កម្លាំង​ប៉ុស្តិ៍​នគរបាល រដ្ឋបាល​សង្កាត់​អូរ​ស្មាច់ បាន​ចេញ​ល្បាត​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ហើយ​បាន​ខ្លួន​ឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន ២​នាក់ ពាក់ព័ន្ធ​ករណី ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន និង​ដកហូត​ថ្នាំញៀន​យ៉ាម៉ា​ចំនួន​២​កញ្ចប់​តូច ។​

​កាល​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៣​ខែ​មករា​ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​លេខ​១២ ស្ថិតក្នុង​ភូមិ​ចំការចេក សង្កា​ត​អូរ​ស្មាច់ ក្រុង​សំរោង ដែល ៖  បុរស​ទី​- ឈ្មោះ រឿន  កែវ  អាយុ ២៩​ឆ្នាំ (​អ្នក​ចែកចាយ​) រស់នៅ​ភូមិ​ចំការចេក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ។​
បុរស​ទី​២- ឈ្មោះ រឿន រ៉ា​ន់  ភេទ​ប្រុស អាយុ ១៩​ឆ្នាំ (​អ្នកប្រើប្រាស់​)  រស់នៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ។​
ដកហូត​បាន​វត្ថុតាង ប្រភេទ (​ម៉ា​ទឹកកក​) ចំនួន ២​កញ្ចប់​តូច​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង ២​នាក់ កំពុង​ឃាត់ខ្លួន​ទុក​នៅ​ប៉ុស្តិ ធ្វើ​ការសួរនាំ និង​កសាង​សណុំ​រឿង​តាម​នីតិវិធី ៕​

 

IMG-20170113-WA0065

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!