0

​ផ្ទុះ​មីន​GYATA១​គ្រាប់​ស្លាប់​បុរស​ម្នាក់​និង​របួស​ស្ត្រី​ម្នាក់ បុគ្គលិក​អង្គការ ដោះមីន​HALLO

​ផ្ទុះ​មីន​GYATA១​គ្រាប់​ស្លាប់​បុរស​ម្នាក់​និង​របួស​ស្ត្រី​ម្នាក់ បុគ្គលិក​អង្គការ ដោះមីន​HALLO

​ខេត្ត​ប៉ៃលិន ៖ ផ្ទុះ​មីន​GYATA១​គ្រាប់​ស្លាប់​បុរស​ម្នាក់​និង​របួស​ស្ត្រី​ម្នាក់ បុគ្គលិក​អង្គការ ដោះមីន​HALLO  ពេល​កំពុង​រាវរក ហើយ​ដោះ​ខុស​បច្ចេកទេស​ ​កាលពី​វេលា​ម៉ោង ០៧​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០១៧ នៅ​ចំណុច អូរ​តា​ផៃ ស្ថិត​ក្នុង​ភូមិបរ​ហ៊ុយ​ជើង សង្កាត់​បរ​យ៉ាខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​

​តាម​ការ​ឲ្យដឹង​ពី​នគរបាល​ខេត្ត​ប៉ៃលិន​ករណី​ផ្ទុះ​មីន បណ្តាលឱ្យ​ស្លាប់​មនុស្ស​ចំនួន ០១​នាក់ និង​រង​របួសធ្ងន់​ចំនួន ០១​នាក់ មាន​៖​ទី​១​អ្នកស្លាប់​ឈ្មោះ លឿង រស្មី ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ មុខរបរ​បុគ្គលិក​អង្គការ HALLO  រស់នៅ​ភូមិ​ក្រពើ​ជើង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្ត​បាត់ដំបង​។​ទី​២ អ្នក​របួសធ្ងន់​ឈ្មោះ ងុ​យ ថា​នី ភេទ​ស្រី អាយុ ២៨​ឆ្នាំ មុខរបរ​បុគ្គលិក​អង្គការ HALLO រស់នៅ​ភូមិ​អូរ​សំរិល ស្រុក​សំឡូត​ខេត្ត​បាត់ដំបង​។​

​ហេតុការណ៍​ខាងលើ​នេះ បណ្តាល​មកពី​ឈ្មោះ លឿង រស្មី (​ស្លាប់​) បាន​រាវ​រកឃើញ​មីន​ប្រភេទ GYATA រួច​ក៏​ធ្វើ​ការដោះមីន តែ​ធ្វើ​មិន​បាន​ជោគជ័យ បណ្តាលអោយ​ផ្ទុះ រងរបួស​រហូតដល់​បាត់បង់​ជីវិត​ខ្លួនឯង និង​បណ្តាលអោយ​នារី​រងគ្រោះ​ម្នាក់​ទៀត​ឈ្មោះ ងុ​យ ថា​នី ដែល​ធ្វើការ​រាវរក​មីន​នៅក្បែរ​គ្នា​នោះ​។​

​ចំណែក​ស្ត្រី រងរបួស​ធ្ងន់ ត្រូវបាន​ឧទ្ធម្ភាគចក្រ​ដឹកយក​ទៅ​សង្គោះបន្ទាន់ នៅ​ឯ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ រីឯ​សាកសព ត្រូវ​បាន​រក្សាទុក​នៅ​ទីស្នាក់ការ​របស់​អង្គការ ដោះមីន​HALLO ដើម្បី​រងចាំ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

IMG-20170113-WA0071 IMG-20170113-WA0067 IMG-20170113-WA0069

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!