ខេត្តរតនគិរី ៖ ម៉ូតូ១គ្រឿងត្រូវ រថយន្តខ.ម អត់ពន្ធ បុកប៉ើងចំងាយប្រហែល៣០ម៉ែត្រ បណ្តាលឲ្យរបួសធ្ងន់២នាក់ ហើយរថយន្តបើករត់ចូលបន្ទាយវរ: ៧៩ កាលពីម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្លូវបំបែកជា៤ នៅមុខផ្ទះលោក ប៊ូថង ភូមិបឹងកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុម៉ូតូម៉ាកវ៉េវ១ គ្រឿងពណ៌ខ្មៅ ម៉ូតូគ្មានអាវ គ្មានស្លាកលេខ បើកបរពីលិចទៅកើត មានគ្នា២នាក់ ខណ:នោះក៏មានរថយន្តម៉ាកហាយប្រ៊ីត ពណ៌ត្រេអី ពាក់ស្លាកលេខខ.ម ២៩៧១ មានម្ចាស់ឈ្មោះ ធិ ជាមន្ត្រីយោធាវរ:៧៩ ។
ក្រោយកើតហេតុ រថយន្តនេះបើរត់គេច តែត្រូវអ្នកម៉ូតូឌុបបើកដេញតាមពីក្រោយ ឃើញចូលបន្ទាយយោធាវរ:៧៩តែម្តង ។
ជនរងគ្រោះទី១ ឈ្មោះ មិន ជន អាយុ៤២ឆ្នាំ ជាមន្ត្រីយោធារបួសជើង និងខ្លួន (អ្នកឌុប) ។ ទី២ ឈ្នោះ សាយ កុសល អាយុ៣៩ឆ្នាំ បាក់ជើងឆ្វេង និងបែកមុខចេញឈាមដាប មានទីលំនៅខេត្តកំពង់ស្ពឺ ។
ក្នុងហេតុការណ៍ខាងលើ មន្ត្រីសង្គមស៊ីវិលជាច្រើនឈរមើលគ្រោះថ្នាក់ចរាចរណ៍នេះ បានបញ្ជាក់ថា រថយន្តបង្កខាងលើពិតជា របស់ឈ្មោះ ធិ យោធាវរ: ៧៩ ប្រាកដមែន ហើយភ្លាមនោះ សមត្ថកិច្ចមួយចំនួនបានហៅឈ្មោះ ធិ តាមលេខទូរស័ព្ទ ឲ្យរករថយន្តផ្សេងដឹកអ្នករងគ្រោះទៅមន្ទីរពេទចាំដោះស្រាយគ្នាជាក្រោយ ៕