ខេត្តឧត្តរមានជ័យ ៖ បុរសសង្ស័យ ៣ នាក់ និងថ្នាំញៀនម៉ាទឹកកកចំនួន ២ កញ្ចប់ធំ ស្មើ ៨,៨៥ ក្រាម និងសម្ភារ:មួយចំនួនទៀត ត្រូវនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តឧត្តរមានជ័យ បញ្ជូនទៅតុលាការ នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ចាត់ការតាមផ្លូវច្បាប់ ។
ហេតុការណ៍ចុះបង្ក្រាបធ្វើឡើងដោយកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននិងការិ.ប្រឆាំងបទល្មើសសេដ្ឋកិច្ចដឹកនាំ លោកវ.ឯក ផេង តារា ស្នងការរង និងមានការចូលរួមដោយលោក កូយ កាន់យ៉ា ព្រះរាជអជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ នៅម៉ោង១០និង១៥នាទីថ្ងៃទី១១ខែមករាឆ្នាំ២០១៧ នៅចំណុច ផ្ទះជួលឈ្មោះ អ៊ួ ឆេងកាំង ស្ថិតភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ៖ ១-ឈ្មោះ អ៉ឹម រតនា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅអូរស្មាច់សង្កាត់អូរស្មាច់ក្រុង សំរោងខេត្ត ឧត្តរមានជ័យ ។ ២-ឈ្មោះ វុន សុធា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅអូរស្មាច់សង្កាត់អូរស្មាច់ក្រុង សំរោងខេត្ត ឧត្តរមានជ័យ ។
៣-ឈ្មោះ ថិង ពៅ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅអូរស្មាច់សង្កាត់អូរស្មាច់ក្រុង សំរោងខេត្ត ឧត្តរមានជ័យ ។
សមត្ថកិច្ចដកហូតសំភារ:វត្ថុតាងរួមមាន ៖-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ទឹកកក ចំនួន ២ កញ្ចប់ធំ ស្ម្មើ ៨,៨៥ ក្រាម ឡាន ១ គ្រឿង ម៉ាកកាមារីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2AD7882 ទូរស័ព្ទ ៦ គ្រឿង ជញ្ជៀន ២ វង់ ខ្សែក ១ ខ្សែ ខ្សែដៃ ១ ខ្សែ ប្រាក់បាត ៨៤៩០បាត លិខិតឆ្លងដែន១អត្តសញ្ញាប័ណ្ណ៤.ប្រាក់ខ្មែរ ១៤២០០០ រៀល ៕