0

ផ្លូវ​ក្នុង​ក្រុង​មាន​ការខូចខាត​មិន​មាន​ការជួសជុល​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​

ផ្លូវ​ក្នុង​ក្រុង​មាន​ការខូចខាត​មិន​មាន​ការជួសជុល​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​

បាត់ដំបង ៖ ផ្លូវ​ក្នុង​ក្រុង​មាន​ការខូចខាត មិន​មាន​ការជួសជុល​យូរ​ឆ្នាំ​មកហើយ រហូត​ដល់​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ ២០១៤ បង្ក​ការគ្រោះថ្នាក់ ដល់​អ្នកដំណើរ​ជាច្រើន​នាក់ ហើយ​ផ្លូវ​នោះ មាន​ផ្លូវ​លេខ​១០២​ចាប់ពី​សណ្ឋាគារ​អាស៊ី​ដល់ ផ្លូវ​លេខ ៣ ខាងលិច វិទ្យាល័យ​ព្រះមុនីវង្ស​ ​និង​ផ្លូវ​លេខ​១០៦​ចាប់ពី​បេន​រថយន្ត កា​ពី​តូ​ល ដល់​មុខ​បេន​រថយន្ត​លាង​យូ​អេស ក្នុង​ភូមិ​ព្រែក​មហាទេព​ ​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​

​ប្រជាពលរដ្ឋ​ធ្វើដំណើ​ររ​តាម​ផ្លូវ​កាត់​ទទឹង​លេខ ១០២ ថា ផ្លូវ​នេះ​មានទឹក​ដក់​ជង្ហុគ បាយ​ខុម បើកបរ​ម៉ូតូ​រថយន្ត ជួប​ការលំបាក​ខ្លាំង បណ្តាលអោយ​ខ្ទាត​ទឹក​ភ​ក់សាច​ប្រឡាក់​ខោអាវ ព្រមទាំង​ខូច​រថយន្ត​និង​ម៉ូតូ​ទៀតផង ។​

​ប្រជាពលរដ្ឋ​រស់នៅ​តាម​ផ្លូវ​កាត់​ទទឹង​លេខ ១០២ ថា ផ្លូវ​នេះ​ខូចខាត​យូរ​ឆ្នាំ​មកហើយ ដោយសារ​ទឹកជំនន់ និង​រថយន្ត​ដឹក​ជញ្ជូន​ធ្ងន់​ឆ្លងកាត់ នៅ​ដើមឆ្នាំ ២០១៤ ឃើញ​មាន​អ្នក​មក​វាស់វែង​ដែរ តែ​មិនឃើញ​មក​ជួសជុល ធ្វើអោយ​ពួកគាត់​ប្រកប របរ​លក់ដូរ​អ្វី​មិន​បាន​សោះ ។​

​តាម​ប្រភព​ពី​អ្នក​ផឹក​កាហ្វេ នៅ​ចំណុច​ផ្លូវ​លេខ ១០៦ វិញ​ថា ផ្លូវ​នៅ​មុខ​បេន​រថយន្ត​លាង​យូ​អេស មាន​ជង្ហុគ​ខ្លាំង អ្នកជិះ​ម៉ូតូ​ឆ្លងកាត់ ដួល​ជាច្រើន​នាក់ និង​រថយន្ត​មួយ​ចំនួន​បើក​មក មិន​ស្គាល់​ភូមិសាស្ត្រ ពេល​បើក​ឆ្លងកាត់​ធ្លាក់​បោក​បែក​ម៉ាស៊ីន​និង​រ៉េ​ចង្កូត​ទៅ​រក​បុក​អ្នកជិះ​ម៉ូតូ​និង​រថ​ន្ត​ដ៏ទៃទៀត ។

​គួរ​ណាស់​អាជ្ញាធរ ឬ​មន្ទីរ​សារ​ធា​រណៈការ និង​ដឹកជញ្ជូន​ជួយ​ពិនិត្យមើល​ផង ។​

​ពាក់ព័ន្ធ​ករណី​ផ្លូវ​កាត់​ទទឹង ២ ខ្សែ​ក្នុងភូមិ​ព្រែក​មហាទេព លោក សៀង ឯម​វូ​ន​ស្ហី អភិបាលក្រុង​បាត់ដំបង បានអោយ​ដឹង​តាម​ទូរស័ព្ទ​ថា ដោយ​ថវិកា​មានកំណត់ និង​ចាយវាយ អោយ​ត្រូវ​ខ្ទង់​សាលាក្រុង បានជ្រើសរើស​ផ្លូវ​សំខាន់ៗ​ជួសជុល​មុន ។​

​សាលាក្រុង​បាន​រៀបចំ​គំរោង​ស្តារ និង​ជួសជុល​ជាង ១៣០ ករណី​ក្នុងនោះ មាន​ការស្តារ​ប្រព័ន្ធ​លូ រំដោះ​ទឹក​ជួសជុល​ផ្លូវថ្នល់ បំពាក់​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ​ជាដើម ។​

​ចំពោះ​ផ្លូវ​លេខ​១០២ និង​ផ្លូវ​ជុំវិញ​សាលា​វិទ្យាល័យ ព្រះមុន្នីវង្ស អាជ្ញាធរ​ក្រុង​បាន​រៀប​គំរោង​ជួសជុល​រួចហើយ ។ និង​គ្រោង​បើក​ការជួសជុល​កសាង​នឹង​ធ្វើ​ឡើង​ចុងឆ្នាំ​២០១៤ ។ ចំណែក​ផ្លូវ​លេខ​១០៦ មុខ​បេន​រថយន្ត​លាង​យូ​អេស​មាន​ជ​ហ្ហុគ​ខ្លាំង អាជ្ញាធរ​នឹង​ដឹក​គ្រួស​ទៅ​ចាក់​បំពេញ អោយ​ប្រជាពលរដ្ឋ​បើកបរ​ធ្វើដំណើរ​អោយ​បាន​ស្រួល​ជាង​មុន ៕

 

DCIM100MEDIA

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment