0

​កម្លាំង​នគរបាល​ស្រុក​បាណន់​ឃាត់ខ្លួន​បុរស​ម្នាក់​ថ្នាំញៀន​ម្ស៉ៅ ១​កូន​ថង់​និង​ចំនួន ២​គ្រាប់ និង​២​ចំហៀង​និង​កាំភ្លើង​១​ដើម​ព្រមទាំង​សម្ភារ​:​មួយចំនួន​

​កម្លាំង​នគរបាល​ស្រុក​បាណន់​ឃាត់ខ្លួន​បុរស​ម្នាក់​ថ្នាំញៀន​ម្ស៉ៅ ១​កូន​ថង់​និង​ចំនួន ២​គ្រាប់ និង​២​ចំហៀង​និង​កាំភ្លើង​១​ដើម​ព្រមទាំង​សម្ភារ​:​មួយចំនួន​

​ខេត្ត​បាត់ដំបង ៖ កម្លាំង​នគរបាល​ស្រុក​បាណន់ ឃាត់ខ្លួន​បុរស​ម្នាក់​ឆែកឆេរ ផ្ទះ រកឃើញ​ថ្នាំ​ញៀន់​ម្សៅ ១​កូន​ថង់​និង​ចំនួន ២​គ្រាប់ និង​២​ចំហៀង និង​កាំភ្លើង​១​ដើម ព្រមទាំង​សម្ភារ​:​មួយចំនួន  នៅ ម៉ោង​១០.១៥​នាទី នៅ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៧ នៅ​ភូមិ​សំពៅ​កើត​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។  បុរស​សង្ស័យ ដែល​កម្លាំង​នគរបាល​ស្រុក​បាណន់ ឃាត់ខ្លួន​មានឈ្មោះ នូវ សា​រ៉ា (​ហៅ គ្រឹង​) មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​។​

​ក្នុង​កិច្ចប្រតិបត្តិការ​ណ៍ស​ម​ត្ថ​កិច្ច​ឆែកឆេរ​រកឃើញ​ថ្នាំញៀន  ម្សៅ​ក្រាម​ព​ណ៍ស ១ កូន​ថង់​។​ថ្នាំ​គ្រាប់​wy​ពណ៍​ក្រហម​ចំនួន ២​គ្រាប់ និង​២​ចំហៀង ។ ក្រោយ​ចាប់ខ្លួន និង​ឆែកឆេរ​យើង​បាន​សុំ​យោបល់​ពី​លោក ហេង  លុយ ព្រះរាជអាជ្ញារង  បន្ត​ឆែកឆេរ​លំនៅដ្ឋាន​រកឃើញ​អាវុធ AK ឆ្នៃ​ចំនួន ១​ដើម​.​បង់​ចំនួន ១ និង​គ្រាប់​ចំនួន ៣៦​គ្រាប់​។ ថ្នាំញៀន​ចំនួន ២ កញ្ចប់​( ស​ថ្លា​១​ថង់​ស្រអាប់​១​ថង់​)​។  ជញ្ជីង​ថ្លឹង​១​។  បំពង់​បឺត ២​ថង់​។  កូន​ថង់ ២​ដុំ​។ និង​ប្រដាប់​ជក់​មួយចំនួនទៀត​។​កង់​ម៉ូតូ ចំនួន ៣. ផ្លាកលេខ​ម៉ូតូ ២.​របាំង​ច្រវាក់ ១​សំរាប់​កាង​ម៉ូតូ ១​។  អាវ​នគរបាល ២( ឈុតខ្មៅ​១ យ៉ឺត​ដៃខ្លី​១)​។ អាវ​យ៉ឺត​អាវុធហត្ថ ១ និង​ខោ​ប៉ា​រ៉ា ១ ។

​បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុតាង​ទាំងអស់​ត្រូវ​នគ​បាល​ស្រុក​បាណន់​កំពុង​រៀបចំ​កសាង​សុំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័​យ​ជំនាញ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​បាត់ដំបង ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់ ៕

 

IMG-20170112-WA0006 IMG-20170112-WA0017 IMG-20170112-WA0010 IMG-20170112-WA0009 IMG-20170112-WA0005

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!