ខេត្តឧត្តរមានជ័យ៖ បុរសម្នាក់ត្រូវនគរបាលស្រុកអន្លង់វែងឃាត់ខ្លួនបន្ទាប់លួចទូរស័ព្ទជនរងគ្រោះ បានលួចទូរសព្ទ័ដៃ ចំនួន ០៣ គ្រឿង កាលពីម៉ោង ០៩-និង៣០ នាទី ព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ចំណុចផ្ទះម៉ាស្សាយីហោ អាឌី រស់នៅភូមិ អភិវឌ្ឍន៍ ឃុំ-ស្រុកអន្លង់វែង។
នគរបាលស្រុកអន្លង់វែងបានឲ្យដឹងថាក្រោយពីបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ គាន សោភា ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិ អភិវឌ្ឍន៍ ឃុំ-ស្រុកអន្លង់វែង ស្ដីពីមានជនសង្ស័យ ម្នាក់ បានលួចទូរសព្ទ័ដៃ ចំនួន ០៣ គ្រឿង នៅចំណុចផ្ទះម៉ាស្សាយីហោ អាឌី ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាម បានចាត់តាំង កម្លាំងជំនាញចុះស្រាវជ្រាវ ចាប់ឃាត់ខ្លួន ជនសង្ស័យបាន ឈ្មោះ មិុល ភារៀម ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ និងដកហូតវត្ថុតាងបាន ទូរសព្ទ័ដៃ ចំនួន ០៣ គ្រឿង ៖ ម៉ាក LG ០១ គ្រឿង ម៉ាក Haiya ០១ គ្រឿង ម៉ាក vivon ០១ គ្រឿង ។
បច្ចុប្បន្ន កំពុងសាកសួរ និងកសាងសុំណុំរឿ បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕