ខេត្តបាត់ដំបង ៖ កម្លាំំង នគរបាលខេត្តបាត់ដំបង លោក ឈឿង គឹមសុង ទទួលបញ្ហាពីលោក ស ថេត ស្នងការ អោយបង្ក្រាប បង្ក្រាប ហាងខារ៉ាអូខេ យីហោ ដឹសោន ហ្វាមីលីខេធីវី ករណីផ្តល់ទីកន្លែង និងរក្សាទុកគ្រឿងញៀនហាមឃាត់ខុសច្បាប់ឃាត់ខ្លួន មនុស្ស៦នាក់និង ថ្នាំញៀនចំនួន៣ កូនថង់ទម្ងន់០,៨៨ក្រាម សម្ភារ:ថ្នាំញៀន នៅវេលាម៉ោង១១យប់ ថ្ងៃទី ១០ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
លោក ឈឿង គឹមសុង ប្រធានក្រុម បង្ការ បង្ក្រាប បានដឹកនាំកំលាំង សហការជាមួយ
ករិយាល័យប្រឆាំងគ្រឿងញៀន និង កំលាំងអន្តរាគមន៍ប្រឆាំងបទល្មើស បានចុះប្រត្តិបត្តិការបង្ក្រាប ករណីផ្តល់ទីកន្លែង និង រក្សាទុកគ្រឿងញៀនហាមឃាត់ខុសច្បាប់ ១ករណី ក្នុងបទល្មើសជាក់ស្តែង។
វត្ថុតាងចាប់យករួមមាន៖ ថ្នាំញៀនប្រភេទកេតាមីន ( KETAMINE ខេ ) ចំនួន៣ កូនថង់ទម្ងន់០,៨៨ក្រាម ឧបករណ៍( ពុម្ភ ) សំរាប់កែច្នៃថ្នាំញៀនអ៊ិចស្តាស៊ី ចំនួន២ ថ្នាំអំពូល Diazepam ចំនួន២អំពូល, ថ្នាំគ្រាប់ZEPAM ចំនួន ១៦បន្ទះ ដែកកេះចំនួន ៣, គម្របដបកែច្នៃសម្រាប់ជក់គ្រឿងញៀនចំនួន ១ បំពង់ទុយោបឺុតចំនួន១ដុំ, ថង់សំរាប់ច្រកថ្នាំញៀនមួយចំនួន, ក្រដាស់អាលុយមីញ៉ូមចំនួន ១ដុំ ។
ក្នុងកិច្ចប្រត្តិបត្តិការនេះ សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់
១-ឈ្មោះ ហេង យូសុង ភេទប្រុស អាយុ ២៤ឆ្នាំមានទីលំនៅភូមិ 13មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២-ឈ្មោះ ថៃ នរ ពិទូ ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅ ភូមិអូរឫស្សី២ ខណ្ឌ7មករា រាជធានីភ្នំពេញ។
៣-ឈ្មោះ ភា ប៊ុនហេង ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៤-ឈ្មោះ ហាប់ សុវត្ថិ ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៥-ឈ្មោះ អោក រតនៈប៉ុណ្ណិកា ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅសង្កាត់បឹងកក២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
៦-ឈ្មោះ ហ៊ុន ម៉ាណេ ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅបន្ទប់ជួល ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ចំពោះជនសង្ស័យ ៦ នាក់ និងវត្ថុតាងថ្នាំញៀន កម្លាំងជុំនាញកំពុងកសាងសុំណុំរឿងបញ្ជូនទៅតុលាការតាមនិតិវិធីច្បាប់ ៕