0

នគរបាល​ស្រុក​អូរ​ជុំ​ឃាត់ខ្លួន​បុរស​ម្នាក់ សមាជិក​គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​អប់រំ​

នគរបាល​ស្រុក​អូរ​ជុំ​ឃាត់ខ្លួន​បុរស​ម្នាក់ សមាជិក​គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​អប់រំ​

ខេត្ត​រតនគិរី ៖ នគរបាល​ស្រុក​អូរ​ជុំ​ឃាត់ខ្លួន បុរស​ម្នាក់​សមាជិក​គ​ណ​បក្សសម្ព័ន្ធ ដើម្បី​លទ្ធិប្រជាធិបតេយ្យ ពេល​ចាក់ឧ​ឃ្ឃោ​សនស័ព្ទ​បំពង​សំលេង​ឃោសនា​នយោបាយ ដោយ​ខុសច្បាប់ យក​មក​អប់រំ កាលពី​វេលា​ម៉ោង​៣​នឹង​១១​នាទី​រសៀល ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៧​មក អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជុំ់​។​

​យោងតាម​របាយការណ៍​ពី​នគរបាល​ស្រុក​អូរ​ជុំ​បានឲ្យដឹងថា របស់​សកម្មជន​មួយរូប នៃ​គណបក្ស​សម្ព័ន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ដែល​មានឈ្មោះ សៀង ពិសិដ្ឋ  អាយុ​២៧ ឆ្នាំ​ជនជាតិ​ខ្មែរ​មាន ទីលំនៅ​បច្ចុប្បន្ន ភូមិ​អូរ​រមៀត សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី ដោយ​នគរបាល​បាន​ធ្វើ​ការអប់រំ និង​ធ្វើ​កិច្ចសន្យា​ជា​លាយ​លក្ខ​អក្សរ ឲ្យ​បញ្ឈប់​សកម្មភាព​ខាងលើ​នេះ​រង់ចាំ​ដល់ពេល​ច្បាប់​កំណត់ និង​មាន​ការអនុញ្ញាត​ពី​គជប ជាមុនសិន ទើប​អាច​ចាក់​ឃោសនា​បាន ៕

 

IMG-20170111-WA0018 IMG-20170111-WA0017

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!