0

​បុរស​២​នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក ចំនួន ៤០ កញ្ចប់​តូច​និង​យ៉ាម៉ា ២ គ្រាប់ ត្រូវ​កម្លាំង អធិការនគរបាល​ស្រុក​ប​ង្ក្រា​បបាន​

​បុរស​២​នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក ចំនួន ៤០ កញ្ចប់​តូច​និង​យ៉ាម៉ា ២ គ្រាប់ ត្រូវ​កម្លាំង អធិការនគរបាល​ស្រុក​ប​ង្ក្រា​បបាន​

​ខេត្ត​ឧត្តរមានជ័យ ៖ បុរស​២​នាក់ និង​ថ្នាំញៀន​ម៉ា​ទឹកកក ចំនួន ៤០ កញ្ចប់​តូច​និង​យ៉ាម៉ា ២ គ្រាប់ ព្រមទាំង​សម្ភារ​:​មួយចំនួន​ទៀត​ត្រូវ​កម្លាំង អធិការនគរបាល​ស្រុក​ន​ង្ក្រា​បបាន ខណៈពេល​ជួញដូរ​ចែកចាយ​ខុសច្បាប់ កាល  វេលា​ម៉ោង ១៤.៣០ នាទី ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង  ។​

​សមត្ថកិច្ច​នគរបាល​ស្រុក​អន្លង់វែង​បានឲ្យដឹងថា បុរស​សង្ស័យ  ចំនួន ០២ នាក់​ដែល​ឃាត់​ខ្លួន​មាន  ៖ ១- ឈ្មោះ  រួន រ៉េ​ន  ហៅ​ដូង  អាយុ ២៣ ឆ្នាំ រស់នៅ​ភូមិ​ថ្មី  ឃុំ​ថ្លា​ត ស្រុក អន្លង់វែង  ២- ឈ្មោះ ថន ធា ហៅ ង៉ោ​ល   អាយុ​២៣ ឆ្នាំ  រស់នៅ​ភូមិ​អូរ​ជញ្ជៀន   ឃុំ​ស្រុក អន្លង់វែង ។​

​វត្ថុតាង​ឆែកឆេរ​ដកហូត​បាន​រួម​មាន ៖ ម៉ា​ទឹកកក ចំនួន ៤០ កញ្ចប់​តូច យ៉ាម៉ា ( WY )  ពណ៌​ផ្កាឈូក ២ គ្រាប់ ប្រាក់រៀល ចំនួន ១០២,០០០ រៀល  ទូរស័ព្ទដៃ ចំនួន ១ គ្រឿង  ម៉ូតូ ០១ គ្រឿង ម៉ាក ហុងដា​ឌ្រី សេ​១២៥  សេរី ២០១៣ ព៌ណ​ខ្មៅ គ្មាន​ស្លាក​លេខ  និង សម្ភារ​:​សម្រាប់​វេច​ខ្ចប់ និង​សំភារ​:​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន ។

​ដោយ​មាន​ការចង្អុលបង្ហាញ​ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត អធិការនគរបាល​ស្រុក បាន​ដឹកនាំ​កម្លាំង​ផ្នែក​ជំនាញ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ថ្លា​ត  ដោយ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​បាន​ចុះ​ធ្វើ​ការស្រាវជ្រាវ​ឈាន​ដល់​ការបង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន​នេះ  នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ​តែម្តង​។​

​បច្ចុប្បន្ន បុរស​សង្ស័យ ២ នាក់ និង​វត្ថុតាង​ថ្នាំញៀន​សមត្ថកិច្ច​កំពុង​សាកសួរ និង​កសាង​សុំណុំរឿង​ទៅ​តាម​និតិវិធី ៕

 

IMG-20170110-WA0060

IMG-20170110-WA0059

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!