ខេត្តបាត់ដំបង ៖ ទីតាំងល្បែងហ្កេមបាញ់ត្រី២កន្លែងដុះស្លែ ដែលមានខ្នងបង្អែកមន្ត្រីរាជការ មានទីតាំង ទាំង២នេះទី១ចំណុចភោជនីយដ្ឋានហាំង ឡាយនិងទី២នៅខាងលិចតារាងប៊ូលសណ្ឋាគារហូលីដេ ក្នុងភូមិព្រែក មហាទេព សង្កាត់ ស្វាយប៉ោ ក្រុង -ខេត្តបាត់ដំបង ។
ទីតាំងហ្គេមបាញ់ត្រីនេះ សមត្ថកិច្ចប្រដាប់អាវុធជំនាញនគរបាលនិងអាវុធហត្ថស្រាវជ្រាវចង់បង្ក្រាបយូរហើយមិនសម្រេច លុះដល់ វេលា ម៉ោង វេលា ១៤និង១០នាទី ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៧ទើបបង្ក្រាបបាន ដោយមានបទបញ្ជារបស់ឧត្តមសេនីយ៍ ទោ ស ថេត ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយ មានការចូលរួមដឹកនាំពី លោក ប៉ង់ ចាន់សុយុទ្ធារ៉ា ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តដំបង កម្លាំងនគរបាលការិយាល័យ ព្រហ្មទ័ណ្ឌកំរិតស្រាល នៃស្នងការដ្ឋានរួមជាមួយកម្លាំងនគរបាលក្រុមបង្ការបង្ក្រាបនិងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុង បាត់ដំបង និងលោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងកណ្តាលយុត្តិធម៌។
ក្នុងករណីនេះបានឃាត់ ខ្លួនបុរស ចំនួន0៥នាក់ ៖ ១-ឈ្មោះ ស៊ាំ វៃឃឿន អាយុ២៩ឆ្នាំ រស់នៅសង្កាត់ស្វាយប៉ោ ក្រុងនិងខេត្តបាត់ដំបង (ជាមេកា) ។ ២-ឈ្មោះ សៀ ចាន់ថុល អាយុ២៧ ឆ្នាំ រស់នៅភូមិ ឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។ ៣-ឈ្មោះ យ៉ត លី អាយុ៣០ឆ្នាំ រស់នៅវត្តលៀប សង្កាត់ចំការ សំរោង ក្រុងនិងខេត្តបាត់ដំបង។ ៤-ឈ្មោះ ជ័រ មុនី អាយុ ៣៦ឆ្នាំ រស់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងនិងខេត្តប៉ៃលិន។ ៥-ឈ្មោះ ជួន មិត្យ អាយុ៣៥ឆ្នាំ រស់នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុង និងខេត្តបាត់ដំបង។ សំភារៈដែលដកហូតបានមាន៖ «ទូហ្គេមបាញ់ត្រីចំនួន០២ទូ» ។
បច្ចុប្បន្នបុរសសង្ស័យ ទាំង៥នាក់កំពុងធ្វើការសាកសួរ ស្រាវជ្រាវ នៅស្នងការដ្ឋាននគរបាលខេត្ត និងចាត់ការ បន្តតាមនីតិវិធី៕