0

ប្រកាស​មុខងារ​និង​បំពាក់​ឋានន្តរស័ក្តិ​មន្ត្រី​អាវុធហត្ថ​១២​នាក់​ដើម្បី​រឹតបន្តឹង​សន្តិសុខ​សណ្តាប់ធ្នាប់​

ប្រកាស​មុខងារ​និង​បំពាក់​ឋានន្តរស័ក្តិ​មន្ត្រី​អាវុធហត្ថ​១២​នាក់​ដើម្បី​រឹតបន្តឹង​សន្តិសុខ​សណ្តាប់ធ្នាប់​

​ខេត្ត​រតនគីរី​៖ ប្រកាស​មុខងារ​និង​បំពាក់​ឋានន្តរស័ក្តិ​មន្ត្រី​អាវុធហត្ថ​១២​នាក់​ក្នុងនោះ​ ​ថ្នាក់​វរសេនីយ៍ទោ​៤​នាក់​និង​វរសេនីយ៍ត្រី​៨​នាក់​ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ត្រី​គឹម រស្មី​មេបញ្ជាការ​អ​-​ហ​ខេត្តរតនគិរី រស្មី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី​ ​នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៩​ខែ​មករា​ឆ្នាំ​២០១៧ ក្នុង​សាលប្រជុំ​ទីបញ្ជាការ​អ​-​ហ​ខេត្តរតនគិរី​។​

​មន្ត្រី​អាវុធហត្ថ​ត្រូវបាន​ប្រកាស​មុខងារ​និង​បំពាក់​ឋានន្តរស័ក្តិ​រួមមាន​លោក​វរសេនីយ៍ឯក​ទី ណា​ដែន មេបញ្ជាការរង​អ​-​ហ​ខេត្ត​,​លោក​វរសេនីយ៍ឯក​កង សារ៉េត​មេបញ្ជាការរង​ទទួលបន្ទុក​យុត្តិធ៌ម​និង​លោក​វរសេនីយ៍ឯ​កឡោក ថា មេបញ្ជាការរង​អ​-​ហ​ខេត្ត​ទទួលបន្ទុក​កសាង​កម្លាំង ។ រីឯ​មន្ត្រី​អ​-​ហ​ត្រូវ​ប្រកាស​ឡើង​វរសេនីយ៍ទោ​មាន​4​នាក់​រួមមាន​លោក​វរសេនីយ៍ទោ​មួន សុវណ្ណ​ជា​មេបញ្ជាការរង​និង​ជា​ប្រធាន​មន្ទីរ​ភស្តុភារ​, លោក ចាន់ សារិន​មេបញ្ជាការរង​និង​ជា​ប្រធាន​មន្ទីរ​បច្ចេកទេស​, លោក​វរសេនីយ៍ទោ ហុង សេងហួរ​ប្រធាន​មន្ទីរ​កសាង​កម្លាំង និង​លោក​វរសេនីយ៍ទោ គិន វណ្ណា​ប្រធាន​មន្ទីរ​យុ​ត្តធ៌ម ។ ចំណែកឯ​ថ្នាក់​វរសេនីយ៍ត្រី​មាន​8​រូប រួមមាន​លោក​វរសេនីយ៍ត្រី​នាង បូ​ណា នាយការិយាល័យ​គ្រឿងញៀន​,​លោក​វរសេនីយ៍ត្រី​គឹ​ង ស៊ា​ង​លី អនុប្រធាន​មន្ទីរ​បច្ចេកទេស​, លោក​វរសេនីយ៍ត្រី ប៉ែន រតនា​នាយ​ការិយាល័យ​សរុប , លោក​វរសេនីយ៍ត្រី​នី គឹម​ស៊ន់​នាយការិយាល័យ​បច្ចេកទេស​, លោក​វរសេនីយ៍ត្រី​ណាប់ វណ្ណះ​នាយ​ឃ្លាំង​, លោក​វរសេនីយ៍ត្រី ហាក់​ប៊ុន្នី មេបញ្ជាការ​អ​-​ហ​មូលដ្ឋាន​ស្រុក​អណ្តូង​មាស​, លោក​វរសេនីយ៍ត្រី​រស់ វណ្ណា​មេបញ្ជាការ​អ​-​ហ​មូលដ្ឋាន​ស្រុក​កូន​មុំ និង​លោក​វរសេនីយ៍ត្រី​វ៉ន ឃាន​មេបញ្ជាការ​អ​-​ហ​មូលដ្ឋាន​ស្រុក​អូរ​ជុំ​។​

​ថ្លែង​ក្នុង​ពិធី​ខាងលើនេះ លោក​ឧត្តមសេនីយ៍ត្រី​គឹម រស្មី​មេបញ្ជាការ​អ​-​ហ​ខេត្តរតនគិរី មានប្រសាសន៍ថា ការប្រកាស​មុខងារ​និង​បំពាក់​ឋានន្តរស័ក្តិ​នាពេលនេះ ដោយសារ​ថ្នាក់លើ​មើលឃើញ​ពី​ការខិតខំ​បំពេញការងារ របស់​អស់លោក ។ លោក​បន្តថា ដើម្បី​ប្រសិទ្ធភាព​ការងារ​បន្ថែមទៀត អង្គភាព​បាន​ប្រកាស​មុខ​ងារ​ផ្តល់​ជូន​នាយ​អ​-​ហ​ឲ្យមាន​ការទ​ទួលខុសត្រូវខ្ព​ស់ ។

​លោក​ឧត្តមសេនីយ៍ត្រី​គឹម រស្មី​បន្ថែមថា បន្ទាប់ពី​ទទួលបាន​មុខងារ និង​ឡើង​ស័ក្តិ ត្រូវ​ខិតខំ​បំពេញ​តួនាទី ភារកិច្ច​របស់​ខ្លួន​គោរព​វិន័យ​កម្លាំង​អ​-​ហ​ធ្វើការ​បំរើ​ប្រទេសជាតិ បំរើ​ប្រជាពលរដ្ឋ​ជាពិសេស​នោះ​ការពារ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​បោះឆ្នោត​ឃុំ​-​សង្កាត់​នា​ពេលខាងមុខ ៕

 

IMG-20170109-WA0057 IMG-20170109-WA0052 IMG-20170109-WA0051

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!