ខេត្តបាត់ដំបង ៖ បុរសសង្ស័យ៣នាក់ ស្ត្រី១នាក់ និងថ្នាំញៀនចំនួន១០៤គ្រាប់ ព្រមទាំងវត្ថុតាងមួចំនួនទៀត់ត្រូវកម្លាំងអាវុធហត្ថស្រុកកំរៀង បង្ក្រាបបាន នៅវេលាម៉ោង ៦ ល្ងាច ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ នៅចំនុចភូមិដូងឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបង។
លោក ឈុ វឿន មេបញ្ជាការរងអាវុធហត្ថស្រុកកំរៀបានឲ្យដឹងថា បុរសជនសង្ស័យ ៣ នាក់ឃាត់ខ្លួនមាន ទី១.ឈ្មោះ ម៉ែន រ៉ាវី អាយុ២៩ឆ្នាំ មុខរបរកម្មករ រស់នៅភូមិកណ្តាល ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ។ ទី២ ឈ្មោះ ឆុន សុភាព អាយុ៣២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិដូនដីឃុំជ្រៃវៀន ស្រុកព្រៃឈ ខេត្តកំពង់ចាម ។ ទី៣ ឈ្មោះ វ៉ាន់ វុទ្ធី អាយុ១៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរដាលើ ឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបង។ទាំង០៣នាក់ខាងក្រោមជាអ្នកប្រើប្រាស់(ជក់ថ្នាំញៀន)។ស្ត្រីសង្ស័យម្នាក់ទៀត ឈ្មោះ ស៊ូ ខឿន ភេទស្រី អាយុ៥១ឆ្នាំមុខរបរកសិកររស់នៅចំណុចខាងលើ(ជាម្ចាស់ផ្ទះនិងជាអ្នកជួញដូរ) ។
ជនសង្ស័យចំនួន០៤នាក់ ដកហូតបានថ្នាំញៀនចំនួន១០៤គ្រាប់ ទូរស័ព្ទចំនួន០៣គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យប្រុសស្រីទាំង៤នាក់ និងវត្ថុតាងថ្នាំញៀន សមត្ថកិច្ចអាវុធហត្ថស្រុកកំរៀងកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ៕