0

លោក​ស័ក្តិ​៣ កែវ សា​រ៉ាវុធ ដាក់​ប៉ុស្តិ៍​ជជុះ​ផ្លូវជាតិ​លេខ ៥ គាប​ជម្រិត​ទារប្រាក់​ពី​ឈ្មួញ​ដឹក​ឈើ និង​ទំនិញ តាមតែ​ទំនើងចិត្ត​

លោក​ស័ក្តិ​៣ កែវ សា​រ៉ាវុធ ដាក់​ប៉ុស្តិ៍​ជជុះ​ផ្លូវជាតិ​លេខ ៥ គាប​ជម្រិត​ទារប្រាក់​ពី​ឈ្មួញ​ដឹក​ឈើ និង​ទំនិញ តាមតែ​ទំនើងចិត្ត​

ប្រភព​ព័ត៌មាន​ពី​ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូន​ទំនិញ​បាន​រអ៊ូរទាំ ចំពោះ​ភាពអនាធិបតេយ្យ របស់​នគរបាល​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ មួយក្រុម​ដឹកនាំ​ដោយ​លោក​ស័ក្តិ​៣ កែវ សា​រ៉ាវុធ ដែល​ដាក់​ប៉ុស្តិ៍​ជជុះ តាម​ផ្លូវជាតិ​លេខ ៥ និង​តាម​ប្រដេញ ឡាន​ដឹក​ទំនិញ​ដែល​ភ្លេច​ចូល​បង់លុយ តាមតែ​ទំនើងចិត្ត ហើយ​គេ​មិន​ច្បាស់​ទេ​ថា លោក​ស័ក្តិ​៣ កែវ សា​រ៉ាវុធ បាន​ចំណាយលុយ ទិញ​ប៉ុស្តិ៍​ក្នុង​មួយ​ខែៗ​ប៉ុន្មាន​នោះ​ទេ ទើប​គាត់​មាន​សិទ្ធិ​អំណាច យ៉ាង​ធំធេង​បង្ក​ព្យុះភ្លៀង អុកឡុក​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​ទាំង​ស្រប​ច្បាប់​និង​ខុសច្បាប់ មិន​ក្រែង​ញញើត​ចំពោះ ចំណាត់ការ​បោសសម្អាត កុងត្រូលជជុះ​របស់លោក ឈួ ចាន់ឌឿ​ន ជា​អភិបាលខេត្ត​កំពង់ឆ្នាំង សូម្បី​តែ​បន្តិច​។​

​សេចក្តីរាយការណ៍​ពី​ឈ្មួញ​រកស៊ី​តូចតាច​បាន​ឱ្យ​ដឹង​បន្ថែមថា ការដឹកជញ្ជូន​ទំនិញ មក​ពី​ច្រក​ព្រំដែន​ខេត្ត​បាត់ដំបង និង ខេត្ត​បន្ទាយមានជ័យ ចូល​មក​ទីក្រុង​ភ្នំពេញ តាម​ផ្លូវជាតិ​លេខ ៥ មាន​កុងត្រូលជជុះ​ច្រើនណាស់ ធ្វើការ​គាប​ជម្រិត ឱ្យ​ពួកគាត់​បង់លុយ ហើយ​ចាប់តាំងពី នគរបាល​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ ក្រុម​ថ្មី​ដឹកនាំ​ដោយ លោក​ស័ក្តិ​៣ កែវ សា​រ៉ាវុធ ទៅ​ឈរជើង លើ​ទឹកដី​ខេត្ត​កំពង់ឆ្នាំង គឺ​ក្រុម​នេះ​បាន​បង្ក​ភាពអនាធិបតេយ្យ អុកឡុក​អ្នករកស៊ី​ដឹកជញ្ជូន ទំនិញ ទៅ​តាមតែ​អំពើ​ចិត្ត ធ្វើឱ្យ​ក្រុម​ឈ្មួញ​ក្តៅក្រហាយ​យ៉ាងខ្លាំង ព្រោះ​ក្រុម​នគរបាល​ក្រសួង ជំនាន់​មុន​ឱ្យ លុយ​ថ្លៃ​បាយ​ប៉ុន្មាន យក​ប៉ុណ្ណោះ មិន​ហ៊ាន​កោសរូស​ទេ ប៉ុន្តែ​សម្រាប់​ក្រុម​ថ្មី ក្រោម​បញ្ជា​លោក​ស័ក្តិ​៣ កែវ សា​រ៉ាវុធ នេះ​ជម្រិត​ឱ្យ​អ្នក​រកស៊ី​ដឹកជញ្ជូន​ទំនិញ​បង់លុយ​យ៉ាងច្រើន​ផងដែរ ។​

​ដោយឡែក ប្រជាពលរដ្ឋ និង​អ្នករកស៊ី ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៥ បាន​គំរាម​ផងដែរ​ថា ប្រសិនបើ​ធ្វើ​ឱ្យ​ពួកគេ​ខឹងសម្បារ​យ៉ាងខ្លាំង​ជាង​នេះ ពួក​គេ​ដាក់​ពាក្យបណ្តឹង​ដាក់ចូល​ក្រសួងមហាផ្ទៃ និង ឯកឧត្តម អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នេ​ត សាវឿន ដើម្បី​បកស្បែក​មុខ មន្ត្រីនគរបាល​សេដ្ឋកិច្ច​ក្រសួង ក្រោម​បញ្ជា របស់​លោក​ស័ក្តិ ៣ កែវ សា​រ៉ាវុធ ដែល​កំពុង​បង្ក​ព្យុះភ្លៀង តាម​ទំនើងចិត្ត​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​អ្នក​ដែល​កំពុង​រងគ្រោះ សូម្បី​តែ​ម្ចាស់​ទីតាំង​អាជីវកម្ម​មួយចំនួន ក្នុង​ខេត្ត​កំពង់ឆ្នាំង ដូចជា ឱសថ​ស្ថាន ហាង​លក់ទំនិញ គ្រឿងសម្អាង ក៏ត្រូវ​កូនចៅ​របស់​លោក​ស័ក្តិ​៣ កែវ សា​រ៉ាវុធ គាប​ជម្រិត​ឱ្យ​បង់លុយ ប្រចាំខែ ដោយ​គ្មាន​ការយោគយល់​អ្វី​ទាំងអស់ ជា​ថ្នូរ​នៃ​ការ​មិន​រំខាន ឬ​សុំ​ចូល​ត្រួតពិនិត្យ នាំឱ្យ​ប៉ះពាល់​ដល់ អាជីវកម្ម​នោះ​ទេ ។​

​ក្រុមមន្ត្រី​សាលាខេត្ត​កំពង់ឆ្នាំង ក៏​បាន​បង្ហើប​ឱ្យដឹង​ផង​ដែរ​ថា លោក កែវ សា​រ៉ាវុធ ទទួល​បាន​លិខិត​បេសកកម្ម ដែល​ចេញ​ដោយ លោក​ផ្កាយ​១ គឿន ភារម្យ ជា​អនុប្រធាននាយកដ្ឋាន នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែល​ថ្នាក់លើ​បាន​ផ្តល់​ទំនុកចិត្ត ឱ្យ​ចុះ​ស្រាវជ្រាវ​បង្ការ​ទប់ស្កាត់ បទល្មើស​សេដ្ឋកិច្ច លើ​ទឹកដី​ខេត្ត​កំពង់ឆ្នាំង ប៉ុន្តែ​លោក គឿន ភារម្យ មិនដែល​ចុះ​ទៅ​ធ្វើ​ការងារ ដោយ​ផ្ទាល់​នោះ​ទេ គឺ​លោក គឿន គា​រម្យ បាន​ចាត់ចែង លក់​ប៉ុស្តិ៍​ឱ្យ​លោក​ស័ក្តិ​៣ កែវ សា​រ៉ាវុធ ចុះ​ទៅ​បង្ក​ភាពអនាធិបតេយ្យ ពេញ​ខេត្ត​កំពង់ឆ្នាំង ៕

 

netsavoeun_sorkheng

Filed in: ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment