ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវបង្ក្រាបឃាត់ខ្លួន ជនសង្ស័យប្រុសស្រី២នាក់ និងថ្នាំញៀន៣០កញ្ចប់ និងយ៉ាម៉ា១គ្រាប់និងសម្ភារ:មួយចំនួនទៀត ពេលកំពុងវេចខ្ចប់ កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបន្ទប់ជួល ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោកហ៊ឹម គឹមសាន នាយប៉ុស្តិ៏ស្វាយប៉ាក បានឲ្យដឹងថា ជនសង្ស័យប្រុសស្រីដែលបានឃាត់ខ្លួននេះទី១-ឈ្មោះ ង្វៀង ធីចាង ហៅហ្កាយ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរ មិនពិតប្រាកដ និងទី២-ឈ្មោះ ផាម វុំាងគឿង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាដ ទាំង២នាក់មានទីលំ នៅកន្លែងកើតហេតុខាងលើ និងបានដកហូតសំភារៈមួយចំនួនមានម្សៅក្រាមពណ៌សថ្លាចំនួន៣០កញ្ចប់ (ធំ១០កញ្ចប់, តូចចំនួន២០កញ្ចប់) និងថ្នាំញៀនប្រភេទយ៉ាម៉ា ពណ៌ផ្កាឈូកចំនួន១គ្រាប់, ជញ្ចីងថ្លឹងចំនួន១,ឧបករណ៍ប្រើប្រាស់មួយចំនួន និងម៉ូតូមួយគ្រឿងម៉ាក Zoomer X ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DE-6292។
សមត្ថកិច្ចបានឲ្យដឹងថា ដោយសាតែមានបញ្ជាពីឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាអោយកម្លាំងសមត្ថកិច្ចទាំង១២ខណ្ឌ ចុះធ្វើការបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿង ញៀនអោយខានតែបាន ដើម្បីទប់ស្កាត់នៅបទល្មើសក្នុងមូលដ្ឋាន។
ក្រោយពីបានទទួលបញ្ជានេះរួចមក លោកវរៈសេនីយ៍ ឯក ទៀង ច័ន្ទសារ អធិការខណ្ឌបានបើកប្រតិបត្តិការធ្វើការស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបជនសង្ស័យប្រុសស្រី ២នាក់នៅចំណុចបន្ទប់ជួល ខាងលើតែម្តង ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់និងថ្នាំញៀន ត្រូវសមត្ថកិច្ចនគរបាល កសាងសំណុំរឿងបញ្ជូនទៅបញ្ជូទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការបន្តកាន់តុលាការ ចាត់ការតាមនិតិវិធី៕