ខេត្តឧត្តរមានជ័យ៖ លោក ឃួន ភារុណ មេបញ្ជាការសឹករងទទួលទិសក្រុងសំរោង ចាប់ឈើគ្រញូង៥១ដុំ ពីពលកររយ:ពេល២ថ្ងៃកន្លងមកស៊ីដាច់ មិនប្រគល់អោយរដ្ឋបាលព្រៃឈើ។
ការបង្ក្រាបឈើគ្រញូង៥១ដុំ ជាកម្លាំងលោក ឃួន ភារុណ ឈរជើងនៅចំណុចបង្គោលសីមាលេខ១១ ភូមិដងទង សង្កាត់អូរស្មាច់ ក្រុងសំរោង ។ ឈើ៤១ដុំមុខកាត់១ តឹក គុណ១តឹក ២ បណ្តោយ ៨ តឹកដល់១ម៉ែត្រ ចាប់កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧។
ពាក់ព័ន្ធករណីនេះ នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ លោក ឃួន ភារុណ បានឆ្លើយឆ្លងអ្នកសារព័ត៌មានថា ឈើ៥១ដុំពិតជាមានមុខ១តឹកគុណ១តឹក២ ប្រាកដមែន តើចង់ថតធ្វើអ្វី ហើយបើចង់ដឹងសូមសួរទៅលោកគង់ខ្នា មេគ៦គឺដឹងរឿងច្បាស់។
លោក គង់ ខ្នា បានដឹងថារឿងទាំងនេះគាត់មិនដឹងអ្វីទាំងអស់។
អ្នកយកព័ត៌មានទូរស័ព្ទសុំការបំភ្លឺពីលោក តុន ញៀន មេបញ្ជាការសឹករងខេត្តឧត្តរមានជ័យចូលគ្មានអ្នកលើក។
លោក សៅ ប៊ុនរឹទ្ឌ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ បានប្រាប់អ្នកយកព័ត៌មានថា ករណីលោក ឃួន ភារុណ បង្ក្រាបឈើគ្រញូង៥១ដុំ មិនទាន់មានការប្រគល់អោយជំនាញឡើយ ៕