ខេត្តរតនគិរី ៖ ឈ្មោះ វ៉ៃ មេឈ្មួញរកស៊ីដឹកជញ្ជូនឈើប្រណិតខុសច្បាប់តាមរថយន្តជាច្រើនគ្រឿង ដូចជារថយន្ត្ត២,៥តោន និងរថយន្តភ្លៅ៥ បង្គាប់ក្រោមដំឡូងមីចេញទៅប្រទេវៀតណាមយ៉ាងរលូន ចំណែកសមត្ថកិច្ចដើមទី និងសមត្ថកិច្ចតាមដងផ្លូវជាច្រើនបិទភ្នែកធ្វើមិនឃើញ មិនដឹងមិនឮ ។
ប្រភពពីឈ្មួញរកស៊ីឈើមួយចំនួនបានឲ្យដឹងថា នៅថ្ងៃ៧ ខែមករា ឆ្នាំ២០១៧ សមត្ថកិច្ចច្រកទ្វាព្រំដែនអូរយ៉ាដាវមិនអនុញាតឲ្យឈ្មួញរកស៊ីឈើចេញទេ ដោយផ្អាកតាំងពីថ្ងៃទី៦ មករា មកម្ល៉េះ ។ ចំពោះឈ្មួឈ្មោះវ៉ៃបានរកស៊ីហ៊ុនគ្នាប្រហែល ៤ នាក់ ហើយមានរថយន្តធំ៣គ្រឿង និងធន់កូរ៉េ២គ្រឿង ហើយឈ្មោះ វ៉ៃ មានឈើដឹកចេញរាល់ថ្ងៃ ដោយមិនទើសសមត្ថកិច្ចនិងអាជ្ញារធរស្រុកនិងខេត្តរតនគិរីឡើយ ។
ប្រភពមួយចំនួនទៀតបានលើកឡើងថា ឈ្មោះ វ៉ៃ បានរត់ការជូនសមត្ថកិច្ចក្នុង១ខែមិនតិចជាង៣ម៉ឺនដុល្លាឡើយ ទើបគេដឹកជញ្ជូនឈើបានរាល់ថ្ងៃហើយអ្នករកស៊ីតូចតាចគេឲ្យផ្អាកគឺផ្អាកហើយ។
ក្នុងការដឹកជញ្ជូនឈើប្រណិតរបស់ឈ្មោះ វ៉ៃពី ស្រុកវ៉ើសៃ ដល់ព្រំដែនវៀតណាម មិនឃើញជំនាញមេព្រៃតាមស្រុកឃាត់ ឬទប់ស្កាត់ទេជាពិសេសលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី បិតភ្នែកដេកលក់មិនបង្ក្រាបតែម្តង ៕