ខេត្តបន្ទាយមានជ័យ ៖ ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នេះ លោកជំទាវ ម៉ៅ ម៉ល័យ កែ គឹមយ៉ាន អមដំណើរដោយ អាជ្ញាធរខេត្ត អាជ្ញាធរស្រុក កងរាជអាវុធហត្ថ កងទ័ព នគរបាល ប្រជាពលរដ្ឋ យុវជន យុវនារី និងសិស្សានុសិស្សជិត ២.០០០ នាក់បានចូលរួមបើកយុទ្ធនាការស្តារកាយស្មៅ ក្នុងស្រះ(បាពើកនៅក្នុងកសិណ)ដែលមានចំងាយ២.០០០ម៉ែត្រស្ថិតក្នុងភូមិបន្ទាយឆ្មាជើង ឃុំបន្ទាយឆ្នាជើង ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ក្នុងយុទ្ធនាការបាពើកនោះលោកទំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានមានប្រសាសន៍ទៅកាន់ក្រុមការងារថា ប្រាសាទបន្ទាយឆ្មាគឺជាប្រាសាទមួយល្បីជាងគេ នៅក្នុងខេត្តបន្ទាយមានជ័យនេះ បន្ទាប់ពីប្រាសាទអង្គរវត្ត ។ ដោយសារតែប្រាសាទនេះល្បីល្បាញ ហើយមានពើកព័ទនៅជុំវិញប្រាសាទធ្វើឲ្យប្រាសាទនេះ ហាក់បីដូចជាគ្មានសោភ័ណភាពសំរាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យចូលមកទស្សនា ទើបលោកជំទាវ ម៉ៅ ម៉ាល័យផ្តួចផ្តើមបាពើកនេះឲ្យអស់ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកទស្សនាប្រសាទនេះឡើងវិញ ។
លោកជំទាវ ម៉ៅ ម៉ាល័យ បានបញ្ជាក់ទៀតថា ក្នុងការបាពើកចេញពីកសិណនាពេលនេះ ត្រូវចំណាយគ្រឿងចក្ររបស់ក្រសួង២គ្រឿង របស់លោក សាំង គង់ ១គ្រឿង និងរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូន១គ្រឿង និងថវិកា និងប្រេងរបស់លោកជំទាវ ម៉ៅ ម៉ាល័យ ផ្ទាលដែលបានមកពីសប្បុរសជនមួយចំនួនធំចំណាយលើកម្មករ ។
លោកជំទាវ បានបញ្ជាកទៀតថា ពើកនៅខាងជើងកសិណពុំមានអ្នកបាអស់រយៈពេលជាងឆ្នាំ១០មកហើយ ធ្វើឲ្យពើកនេះកើតឡើងក្រាសឃ្មឹក សូម្បីតែអ្នកស្រុកនៅជិតនោះមិនអាចទាញយកទឹកនៅក្នុងកសិណនេះ មកប្រើប្រាស់បានដែរ ហើយការបាពើកនេះ គ្រឿងចក្រនិងកម្មករ ធ្វើរហូតលុះត្រាណាតែពើកអស់ពីក្នុងកសិណទើបបញ្ឈប់ការងារនេះតែម្តង ។
លោកជំទាវបានបញ្ជាក់ទៀតថា ក្រោយពីការបាពើកនេះចេញឲ្យអស់ពីកសិណហើយ ប្រាសាទបន្ទាយឆ្មានិងប្រែមុខមាត់ឡើងវិញជាមិនខានឡើយ ហើយក៏ជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅទីនោះយ៉ាងធំធេងទៀតផង ព្រោះបានយកទឹកមកប្រើប្រាស់ហើយនៅទីធ្លាជុំវិញកសិណនេះអាចធ្វើការប្រណាំងទូកបានទៀតផង ។
ប្រជាពលរដ្ឋនៅក្នុងឃុំបន្ទាយឆ្មាជាច្រើនរយនាក់ដោយមើលឃើញទង្វើដ៏ល្អរបស់លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ានបានចំណាយទាំងកំលាំងកាយកំលាំងចិត្តនិងថវិកាយ៉ាងច្រើនជួយបាពើកនេះចេញពីកសិណ ធ្វើឲ្យប្រជាពលរដ្ឋបានចូលរួមយ៉ាងសស្រាក់សស្រាំផងដែរ ហើយបានសប្បាយរីករាយនិងថ្លែងអំណរគុណលោកជំទាវយ៉ាងខ្លាំង ហើយម្នាក់ៗបាននាំគ្នានិយាយថា ក្នុងរយៈពេលជាង១០ឆ្នាំមកហើយ ពើកក្នុងកសិណនេះ មិនដែលអស់លោកណាមានចិត្តចេញមុខមកស្តារពើកនេះសោះ ទើបតែលោកជំទាវម្នាក់គត់ចេញមុខមកបាពើកនេះៗ បានចំជាវីរៈនារីពិតប្រាកដម៉ែនប្រជាពលររដ្ឋបានធ្វើការកោតសរសើរគ្រប់គ្នាៗមិនដាច់ពីមាត់ ។ ហើយក្នុងពិធីបាពើកនោះដែរ លោកជំទាវបានចេញថវិកា ជាង៥.០០០ដុល្លា ក្នុងការទិញនំបញ្ចុកនិងបាយទឹកជូនដល់អ្នកដែលមកចូលរួមបាពើកនេះហូបចុកផងដែរ ៕
ដារ៉ា