ថៃ- ខេត្តបន្ទាយមានជ័យ៖ពលករ ខ្មែរម្នាក់ចំណោម២៤នាក់ចូលកាប់ឈើគ្រញូងក្នុងសួនឩទ្យានជាតិ ថៃត្រូវ ទាហានថៃឃាត់ខ្លួន
ខណៈ:ដឹកធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីព្រៃ ។ នៅក្នុងកិច្ចប្រតិបត្តិការនេះដែរ បើតាមប្រភពព័ត៌មានដែលព័តិមានទទួលបាន
គឺបានអោយដឹងថា នៅពេលរំលងអាធ្រាត ឈានចូលយប់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ លោក ស៊ុំ សាក់ ប្រធានអាជ្ញាធរ គ្រប់គ្រងឧទ្យានជាតិ ថាប់ឡាន ទី៣ ប្រចាំខេត្តណាក់ខន រ៉ាចសីមា បានដឹកនាំកំលាំងជំនាញ ដោយមានការសហការជាមួយនឹងកំលាំងយោធា បានធ្វើការឡោមព័ទ្ធព្រៃឧទ្យាន ដែលនៅនឹងជាយភូមិឡាំភឿក ស្ថិតក្នុងភូមិ១ ឃុំឡាំភឿក ស្រុកខនបុរី ខេត្តណាក់ខនរ៉ាចសីមា ប្រទេសថៃ ជាប់ខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យប្រទេសកម្ពុជា។
ក្នុងកិច្ចប្រតិបត្តិការនោះដែរ កំលាំងបានប្រទះឃើញមនុស្សប្រមាណជាង២០នាក់ ដែលកំពុងធ្វើសកម្មភាពស្ពាយ និងជញ្ជូនដុំឈើគ្រញូងចេញពីព្រៃ ទើបកំលាំងបានសម្រុកឡោមព័ទ្ធដើម្បីឃាត់ខ្លួន ប៉ុន្តែដោយសារតែយប់ងងឹតផងនោះ ទើបកំលាំង
ឃាត់ខ្លួនបានតែម្នាក់ដែលជាជនជាតិខ្មែរឈ្មោះ ផេង ធួន ភេទប្រុស អាយុ២៥ឆ្នាំរួមជាមួយនឹងឈើគ្រញូងដែលបានកែច្នៃជាដុំៗហើយស្រេចចំនួន ២៨ដុំ បើគិតជាទឹកប្រាក់សរុបប្រហែលជាង១ លានបាត ។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យរូបនោះបានសារភាពថា ខ្លួននឹងបក្ខពួកចំនួន២៤នាក់ បានចូលមកក្នុងទឹកដីថៃ តាមខ្សែបន្ទាត់ព្រំដែនក្នុងខេត្តស្រះកែវ តាំងពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ មកម្ល៉េះ ហើយក៏បានចូលមកសំងំនៅក្នុងឧទ្យានជាតិនេះ រង់ចាំឱកាសល្អទើបចាប់ផ្តើមកាត់ឈើដើម្បីនាំចេញទៅអោយឈ្មួញ តែក៏ត្រូវក្រុមអង្គភាពជំនាញ
ឃាត់ខ្លួនតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យម្នាក់នេះ ត្រូវបានកំលាំងជំនាញនាំយកទៅកាន់ស្នាក់ការ ដើម្បីធ្វើការសាកសួរបន្ត និងស្រាវជ្រាវរកអ្នកដែលនៅពីក្រោយខ្នង ដោយឡែកឈើគ្រញូងទាំងអស់ ក៏ត្រូវបានបញ្ជូនទៅរក្សាទុកនៅទីតាំងមេព្រៃជាបណ្តោះអាសន្ន ដើម្បីចាត់ចែងតាមផ្លូវច្បាប់ ៕