0

ឃាត់​ក្មេងស្ទាវ​មិន​ឈប់​អធិការរង​ស្រុក​ម៉ាឡៃ​ស្រវឹងធ្លាក់ភ្នែក​ផង​ទាញ​កាំភ្លើង​បាញ់​មួយ​គ្រាប់​បង្អើល​មហាជន​ទាំងយប់​

ឃាត់​ក្មេងស្ទាវ​មិន​ឈប់​អធិការរង​ស្រុក​ម៉ាឡៃ​ស្រវឹងធ្លាក់ភ្នែក​ផង​ទាញ​កាំភ្លើង​បាញ់​មួយ​គ្រាប់​បង្អើល​មហាជន​ទាំងយប់​

បន្ទាយមានជ័យ​៖ សេចក្ដីរាយការណ៍​ច្បាស់ការ​ពី​ស្រុក​ម៉ាឡៃ ខេ​ត​បន្ទាយមានជ័យ​ប្រាប់ឲ្យដឹង​ថា មាន​ករណី​ផ្ទុះអាវុធ​បង្ក​ការភ្ញាក់ផ្អើល​ដល់​មហាជន​ទាំងយប់ ប្រភព​ថា​អ្នក​បាញ់បោះ​សេរី​នោះ​ត្រូវ​គេ​ស្គាល់​ថា​ជា​ឈ្មោះ បេន សំ​អាត់ មាន​ទូ​នាទី​ជា​អធិកា​រង​នៃ​នគរបាល​ស្រុក​ម៉ាឡៃ​។​

​សេចក្តី​រាយ​ការណ៏ដ​ដែល​បាន​បញ្ជាក់ថា ករណី​លោក​អធិកា​រង​បាញ់​នោះ បាន​កើតឡើង​កាលពី​ម៉ោង​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​០៣ ខែ​មករា​២០១៧​នៅ​ចំណុច​៩៣​ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ាន​ឡៃ ខេត្ត​បន្ទាយមានជ័យ ។ មុន​កើតហេតុ​គេ​បាន​ឃើញ​លោក​អធិការរង​រួប​នោះបាន​ដើរល្បាត​នៅ​ចំណុច​ក្នុង​ភូមិសាស្ត្រ​ខាងលើ គ្រា​នោះ​មាន​ក្រុមក្មេងស្ទាវ​មួយ​ក្រុម​បាន​ជិះ​ម៉ូតូ​តាម​ដងផ្លូវ ចេញ​ពី​មើល​គេ​ប្រគំ​ត​ន្រី្ត​ស្រាបៀ​រ​កម្ពុជា​ដោយ​ឃើញ​បែប​នេះ​លោក​អធិការ​រួប​នោះ​ស្ថិតក្នុង​សភាព​ស្រវឹង​ជោគ​ផង​នោះ ក៏​ហៅ​ក្រុម​ក្មេងៗ ឲ្យ​ឈប់ តែ​ក្រុម​ក្មេង​មិន​ឈប់ ក៏​បាន​ដក​កាំភ្លើងខ្លី​របស់​ខ្លួន​បាញ់​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ដល់​ព​ល​រដ្ឋ​ធ្វើតំណើរ​រត់​ចែក​ជើង​គ្នា ។

​ពាក់​ពន្ធ័​នឹង​ករណី​នេះ​អ្នក​ស្រុកលើក​ឡើងថា​ការបាញ់បោះ​របស់​អធិការ​រួប​នេះ​មិន​ត្រឹមត្រូវ​តាម​នីតិវិធី​នៃ​ការប្រើប្រាស់​អាវុធ​ទេ ព្រោះ​ខ្លួន​ជា​មន្ត្រី​អនុវត្តន៍​ច្បាប់ គ្រាន់​តែ​រឿង​ហៅ​ក្រុម​ក្មេង​ឲ្យ​ឈប់ ពួកគេ​មិន​ឈប​បែ​ជា​ប្រើ​អាវុធ​បាញ់​គំរាម​បែបនេះ​គឺ​ពិតជា​ខុស​និង​ច្បាប់ ។​

​ពលរដ្ឋ​ម្នាក់​បាន​បញ្ជាក់ថា លោក បេន សំ​អាត់ អធិការរង​រួប​នេះ​មាន​អ្នកស្រុក​ជា​ច្រើន​កំពុង​តែ​មិន​ពេញចិត្ត​លើ​ទង្វើ​របស់​គាត់ ដែល​តែងតែ​អនុវត្ត​ផ្ទុយ​ពី​ច្បាប់ ដែល​ក្រសួង​មហាផ្ទៃ​បាន​ណែនាំ និង​ជា​ពិសេស់​ថ្នាក់ដឹកនាំ ស្នងការ​ខេត្ត​បន្ទាយមានជ័យ ដែល​តែងតែ​អប់រំ​មន្ត្រី​ឲ្យ​យកចិត្តទុកដាក់​គោល​ន​យោ​បាន​ភូមិ​ឃុំ​មាន​សុវត្ថិភាព ។​

​ពាក់ព័ន្ធ​នឹង​កា​ចោទ​ខាងលើនេះ​លោក បេន សំអាត អធិកា​រង​ស្រុក​ម៉ាឡៃ​មានប្រសាសន៍ថា ករណី​ផ្ទុះអាវុធ​នោះ​គឺ​ពិតជា​កើត​ឡើង​មែន ប៉ុន្តែ​លោក អត់​មាន​ស្រវឹងស្រា​ទេ ។ លោក​ថា​មូលហេតុ​ដែល​ឈាន​ដល់​ការប្រើប្រាស់​អាវុធ​នោះ គឺ​ក្រុម​ក្មេង​ទំនើង វា​មាន​ដាវ​ស៊ាំ​ម៉ូ​រៃ​ដេញ​កាប់​គ្នា​ពេញ​ដងផ្លូវ​តែម្តង ។

លោក​បាន​បន្តទៀតថា ពេល​ក្មេងស្ទាវ​បំ​រ៉ុង​វា​ញ​គ្នា​កម្លាំង​លោក​មិនមែន​ជា​អ្នក​បាញ់​ទេ គី​មន្ត្រីនគរបាល​ដែល​ដឹកនាំ​ដោយ​លោក​អៀម រ៉ី​ម​គាត់​ជា​អ្នកបាញ់ ក្នុងនោះ​លោក​បាន​ចូលរួម​ដែរ តែ​លោក​ជា​កូនចៅ​គេ​មិនមែន​ជា​អធិការរង​ស្រុក​នោះទេ ។​
​លោក​ថា មធ្យោបាយ​ដែល​ដឹក​កម្លាំង​ជា​រថយន្ត​របស់​លោក​ជា​បើកប​រហើយ​អ្នក​បាញ់បោះ​នោះ​មានឈ្មោះ ប៉ក់ ជា នៅ​មន្ត្រីនគរបាល​ស្រុក​ម៉ាឡៃ​។​

​រឿងរ៉ាវ​នេះ​ដែរ​លោក​អៀម រ៉ី​ម អធិការ​ស្រុក​ម៉ាឡៃ​ប្រាប់ថា មាន​សេចក្ដីរាយការណ៍​ប្រាប់​លោក​ថា មាន​ក្រុមក្មេងស្ទាវ​ចេញ​ពី​គេ​ប្រគុំ​តន្ត្រី​ទៅ​បំ​រ៉ុង​កាប់​គ្នា​ហើយ​ថា​បាញ់​មួយ​គ្រាប់​មិន​ដឹង​អ្នកណា​ជា​អ្នកបាញ់​នោះទេ លោក​មិន​បាន​នៅ​កន្លែងកើតហេតុ​ឡើយ ចាំ​លោក​ស៊ី​ប​សួរ​បន្ធែមទៀត ម្យ៉ាងទៀត​លោក​នៅនឹងកន្លែង​គេ​ប្រគំ​តន្ត្រី​ស្រា​បៀរ​នៅឡើយ​មិន​បានដឹង​រឿង​បាញ់បោះ ។​

 

IMG-20170104-WA0034

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!