0

បើក​ម៉ូតូ​ទៅមុក​និង​គោយន្ត​កន្ត្រៃ​ពីក្រោយ​ពេញទំហឹង​លាន់​ដូច​រន្ទះ​បណ្តាលឲ្យ​ស្លាប់​ភ្លាម​មួយ​រំពេច​

បើក​ម៉ូតូ​ទៅមុក​និង​គោយន្ត​កន្ត្រៃ​ពីក្រោយ​ពេញទំហឹង​លាន់​ដូច​រន្ទះ​បណ្តាលឲ្យ​ស្លាប់​ភ្លាម​មួយ​រំពេច​

​ខេត្ត​បន្ទាយមានជ័យ​ ៖ បុរស​ម្នាក់​បាន​ជិះ​មូតូ​ទៅបុក​គោយន្ត ពីក្រោយ​ទាំង​កំរោល​លាន់​ដូច​រន្ទះ បណ្តាល​ស្លាប់​ភ្លាម​មួយ​រំពេច នៅ​ថ្ងៃ​ទី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០១៧ នៅ​ចំ​ណុ​ភូមិ​ថ្ម​កែ​កកេះ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ។​

​លោក​វរសេនីយ៍ត្រី ដុំ ចិត្ត មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ថ្មពួក​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​នោះ​មាន​គោយន្ត​កន្ត្រៃ​មួយគ្រឿង ម៉ាក​ស្យាម​គូ​បូ​តា ព៌ណ​ក្រហម បើក​ដោយ​ឈ្មោះ ឆាំ​គីរី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​ទន្សោង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ បើក​គោយន្ត​ដើល​ក់ត្រី លុះ​បើក​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​មាន​ម៉ូតូ​មួយគ្រឿ​ម៉ាក​ហុងដា​ទ្រីម សេ​100 សង់​សេរី​ចាស់​ព៌ណ​ស បើក​ដោយ​ឈ្មោះ​ជី ជាតិ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ​ស្រះ​ជ្រៃ ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក ខេត្ត បន្ទាយមានជ័យ ក្នុង​លក្ខណៈ​ស្រវឹងស្រា ក្នុងទិសដៅ​ស្រប​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង ។ លុះ​បើក​មកដល់​ចំណុចកើតហេតុ ដោយសារ​ជាតិ​ស្រា​ចូល​ពោះ​ខ្លាំង បាត់​សតិ បណ្ដាល​ឲ្យ​បើក​ទៅ​បុក​គោយន្ត​កន្ត្រៃ​ពីក្រោយ​ទាំង​គំ​រោល​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​នៅ​និង​កន្លែងកើតហេតុ​តែ​ម្ដង ។ ក្រោយពី​កើតហេតុ​រួច សមត្ថកិច្ច​បាន​មកដល់​ហើយ​បាន​យក​វត្ថុតាង ម៉ូតូ និង​គោយន្ត​កន្ត្រៃ បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក ដើម្បី​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ ៕

 

IMG-20170104-WA0011 IMG-20170104-WA0009 IMG-20170104-WA0010

Filed in: គ្រោះថ្នាក់ចរាចរណ៍

Recent Posts

Bookmark and Promote!