ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី ៥ នាក់ រួមជាថ្នាំញៀនចំនួន ៤២ កញ្ចប់ និងសំភារ: ប្រើប្រាស់គ្រឿងញៀនមួយចំនួន ត្រូវកម្លាំងនគរបាលខណ្ឌដង្កោ បង្ក្រាបឃាត់ខ្លួន នៅយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ ។
កម្លាំងនគរបាលប៉ុស្តិព្រៃស ចេញល្បាតបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលកំពុងដើរតាមផ្លូវលំក្នុងភូមិពាមសង្កាត់ព្រៃស ក៏មានការសង្ស័យបានអោយឈប់ឃាត់ខ្លួនបានឆែកមើល ក៏ឃើញមានថ្នាំញៀនចំនួន ១ កញ្ចប់តូច ហើយបានឃាត់ខ្លួនមកសាកសួរនៅប៉ុស្តិព្រៃស ។ លុះនៅព្រឹកថ្ងៃទី៣ខែ មករា ឆ្នាំ ២០១៧ជនសង្ស័យម្នាក់ដែលមានឈ្មោះ ភឿង ពន្លកមុខរបរមិនពិតប្រាកដស្នាក់នៅភូមិព្រៃកំពឹសសង្កាត់ព្រៃកំពឹស ខណ្ខដង្កោ។
ដោយមានកាបង្ហាញពីជនសង្ស័យប្រាប់ទីតាំងកន្លែងអ្នកលក់ថ្នាំញៀនលោក ជឹម ស៊ីថា អធិការនគរបាលខណ្ខដង្កោ បានបញ្ចារអោយកម្លាំងព្រហ្មទណ្ឌខណ្ខដង្កោ សហការជាមួយប៉ុស្តិដង្កោ បានឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន៤នាក់ទៀត រួមជាមួយនិងមេធំ១ម្នាក់ផងដែរ និងដកហូតបាននៅថ្នាំញៀនចំនួន៤២ កញ្ចប់ និងសំភារះសំរាប់ជក់គ្រឿងញៀនមួយចំនួន។
សម្ថកិច្ចបានបន្តទៀតថា ជនសង្ស័យប្រុសស្រីដែលឃាត់ខ្លួនបានបន្តបន្ទាប់នោះទី១ឈ្មោះ ឃី លន ភេទស្រីអាយុ៥០ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិបាគូរសង្កាត់ដង្កោខណ្ខដង្កោជាមេធំទី២ឈ្មោះ ខឹម សារ៉ាន់ ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិបាគូរសង្កាត់ដង្កោខណ្ខដង្កោទី៣ឈ្មោះ ប្រាជ្ញ រាម៉នភេទប្រុសអាយុ១៩ឆ្នាំ មុខរបរដើរធ្វើរោងការស្នាក់នៅភូមិព្រែកកំពឹសសង្កាត់ព្រែកកំពឹសខណ្ខដង្កោទី៤ឈ្មោះ ចាន់ រដ្ឋាភេទប្រុសអាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិពាមសង្កាត់ព្រៃសខណ្ខដង្កោ ។
ជនសង្ស័យទាំង ៥ នាក់ត្រូវបានក៏សាងសំណុំរឿងសមត្ថកិច្ចនគរបាលបញ្ចូនទៅតុលាការនារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ ចាត់ការតាមផ្លូវច្បាប់ ៕