0

​រថយន្ត​តួ​រី​ស​បុក​និង​រថយន្ត​នី​សាន​ផ្ទុះ​ហ្គាស់​ស្លាប់​២៥​នាក​និង​រួស​២​នាក់់​នៅ​ឆុន​បុរី​

​រថយន្ត​តួ​រី​ស​បុក​និង​រថយន្ត​នី​សាន​ផ្ទុះ​ហ្គាស់​ស្លាប់​២៥​នាក​និង​រួស​២​នាក់់​នៅ​ឆុន​បុរី​

ប្រទេស​ថៃ ៖ រថយន្ត​តួ​រី​សដឹក​អ្នកដំណើរ បុក​និង​រថយន្ត​នី​សាន់ ដឹក​អ្នកដំណើរ​ដូចគ្នា ពេល ផ្ទុះ​ហ្គាស់​ស្លាប់​២៥​នាក​និង​រួស​២​នាក់់  នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដ៏​គួរអោយ​រន្ធត់​នៅក្នុង​ប្រទេស​ថៃ  ហើយ​គេ​សង្ស័យថា​មាន​ជនជាតិ​ខ្មែរ​ផង​ដែរ នៅវេលា​ម៉ោង​២ រសៀល  ថ្ងៃទី ២  ខែ​មករា  ឆ្នាំ​២០១៧  តាម​បណ្តោយ​ផ្លូវ​លេខ ៣៤៤  ក្នុងភូមិ​១  ឃុំ​ណង​អ៊ី​រុណ  ស្រុក​បាន​បឹង  ខេត្ត​ឆុន​បុរី  ប្រទេស​ថៃ ។

​លោក បាន់​ឆា ប៉ាន​ណាំ  សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​បាន​និយាយថា  នៅ​មុនពេល​កើតហេតុ​គឺ​មាន​រថយន្ត​មួយ​គ្រឿង  ប្រភេទ​តួ​រី​សដឹក​អ្នកដំណើរ  ពាក់​ស្លាក​លេខ​បាងកក ១៥.១៣៥២  ដែល​បាន​ធ្វើដំណើរ​ក្នុង​ទិសដៅ​ពី​ខេត្ត​ច័ន្ទ​បុរី​ប្រទេស​ថៃ​(​ព្រំដែន​កម្ពុជា ជាប់​នឹង​ខេត្ត​ប៉ៃលិន ) ឆ្ពោះទៅ​កាន់​ទីក្រុង​បាងកក ។​

​នៅពេល​នោះ​ដែរ  គឺ​អ្នកបើកបរ​រថយន្ត​តួ​រី​ស  ហាក់បីដូច​ជា​ងងុយដេក  គឺ​បាន​រេ​ចង្កូត ខណៈ​ដែល​រថយន្ត​កំពុង​មាន​ល្បឿន​លឿន ហើយ​បាន​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​មួយ​គ្រឿង​ទៀត ម៉ាក​នី​សាន់  ពាក់​ស្លាក​លេខ បាងកក ២៤៨៣ ដែល​កំពុង​ធ្វើដំណើរ​ច្រាស់ទិស​គ្នា​យ៉ាង​ពេញទំហឹង  ធ្វើអោយ​រថយន្ត​បាន​ធ្លាយ​ធុង​ហ្គាស  ហើយក៏​មាន​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​តែម្តង ។​

​ក្រោយពេល​កើតហេតុ  និង​បន្ទាប់​ពី​ទទួលបាន​ព័ត៌មាន​រួចមក កំលាំង​តម្រួត​ថៃ​ផ្នែក​អគ្គីភ័យ បាន​ចេញ​ប្រតិបត្តិការ​ដើម្បី​ជួយ​ពន្លត់​អណ្តាយ​ភ្លើង​នេះ ជា​លទ្ធផល​នៅ​ក្នុង​ហេតុការណ៍​នេះ​ដែរ  គេ​សង្គេតឃើញថា  មនុស្ស​ដែល​ជិះ​នៅ​ក្នុង​រថយន្ត​តួ​រី​ស​ដែល​សរុប​មាន​ចំនួន​១៤​នាក់  បាន​ស្លាប់​ទាំងអស់  គឺ​មាន​ប្រុស​៤​នាក់  និង​ស្រី​១០​នាក់  ដោយឡែក​នៅ​ក្នុង​រថយន្ត​នី​សាន់  មាន​អ្នកដំណើរ​សរុប ១៣​នាក់  បាន​ស្លាប់​ដោយសារ​អណ្តាតភ្លើង​អស់​ចំនួន​១១​នាក់  ក្នុងនោះ​ប្រុស​៥​នាក់  និង​ស្រី​៦​នាក់  ចំណែក​អ្នកដំណើរ​២​នាក់​ទៀត​បាន​រងរបួស​ជា​ទម្ងន់  ដែល​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ ។​

​នៅក្នុង​ពេល​នោះ​ដែរ នៅក្នុង​ចំណោម​ជនរងគ្រោះ​ទាំងអស់  គេ​មិន​ទាន់​ដឹងថា  តើ​មាន​ពលករ​ខ្មែរ​ដែរ​ឬទេ ព្រោះ​ទិសដៅ​ពី​ច័ន្ទ​បុរី  ឆ្ពោះ​ទៅ​ក្រុង​បាងកក  គឺ​គេ​សង្ស័យ​ថា​អាច​មាន​ខ្មែរ​នៅ​ក្នុង​នោះ​ដែរ  ៕

 

IMG-20170102-WA0040 IMG-20170102-WA0041

Filed in: គ្រោះថ្នាក់ចរាចរណ៍

Recent Posts

Bookmark and Promote!