ខេត្តមណ្ឌលគីរី ៖ នៅថ្ងៃទី ២ ខែមករា ឆ្នាំ២០១៧ លោកយិន ចន្ច័ទី មេវរ:ការពារព្រំដែនគោកលេខ១០៣ដឹកនាំកំលាំងក្រោមការបញ្ជាផ្ទាល់របស់ លោក ឡុង ហុកម៉េងព្រះរាជ្ញា អមសាលតំបូងខេត្ត មណ្ឌល់គីរី បានចុះឆែកឆេរឃ្លាំងស្តុបឈើបន្ទាប់ពី
ចុះចាប់ឃាត់រថយន្ត ប្រកុងដឹកឈើធំៗចំនូន០២គ្រឿង. រួមទាំងមនុស្ស០៥នាក់ កាលថ្ងៃទីខែមករា កន្លងមក បំរ៉ុងដឹកចូលក្នុងឃ្លាំង(ក្រុមហ៊ុនយ៉ូនីគ្រីន) ចំណុចជើងភ្នំក្រោលស្ថិតនៅក្នុងស្រុកកោះញ៉ែក ខេត្តមណ្ដលគីរី ។
បច្ចុប្បន្ន រថយន្តនឹងមនុស្សត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកកោះញ៉ែក ប្រភពពីប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា រថយន្ដខាងលើនេះបានធ្វើកាដឹកជញ្ជួន ឈើជាយូរខែមកហើយ ដោយនាក់គ្រប់គ្រងរថយន្តទាំងនេះបាននិយាយថា ដឹកឲ្យលោកឧកញ៉ា តុប វីរ៉ាដា ហើយដឹកចេញពីចំណុចតំបន់ព្រៃចាស់ជាប់ដីក្រុមហ៊ុនយួនីគ្រីន ហើយកាប់អាសុទ្ធតែប្រភេទឈើធំៗដូចជាឈើ គគី កកោះ ដែលមានមុខកាត់ធំៗព័ត៌មានបានបន្តថា ការដឹកជញ្ជួនឈើខាងលើនេះ អស់រយៈពេលជាយូរខែមកហើយតែគេពុំឃើញ ជំនាញចុះទៅបង្ក្រាបនោះឡើយ ទើបតែបែកធ្លាយពិត៌មានដល់ទៅ ព្រះរាជ្ញាខេត្ត ទើបលោកព្រះរាជ្ញាចេញបញ្ជាឲ្យចាប់ជាបន្ទាន់ ពីព្រោះមានការសង្ស័យថា ឈើទាំងនេះកាប់ពីក្រៅ ហើយដឹកចូល(ក្រុមហ៊ុនយូនីគ្រីន)នេះ គឺជាឃុបឃិតពីសមត្ថកិច្ចនៅតំបន់នោះ ហើយនិយាយថា មានច្បា់ប់ត្រឹមត្រូវ ដើម្បីបំភ័ន្តភ្នែកថ្នាក់លើ ។
សូមបញ្ជាក់ផងដែរថា រហូតមកទល់រសៀលម៉ោង៣ថ្ងៃនេះ លោកព្រះរាជ្ញាបានចុះឆែកឆេរ (ក្រុមហ៊ុនយូនីគ្រីន) ហើយតែចំណែកអ្នកសាព័ត៌មានមិនទាន់បានដឹងថា ក្រុមហ៊ុននោះមានឈើប៉ុន្មានហើយ មានច្បាប់ ឬយ៉ាងណានោះទេ? ក៏មិនដឹងដែរ ពីព្រោះអ្នកយាមទ្វារក្រុមហ៊ុនបានទាញទ្វារបិទមិនឲ្យនាក់ព័ត៌មានចូលជាដាច់ខាត ៕