0

​លោក​ស្រី ណាត ​ស៊ីវ​ឡាយ ​នាយិកា​វិទ្យាល័យ​សិរីសោភ័ណ​បាន​ប្រព្រឹត្ត​អំពើពុករលួយ​និង​ប្រើ​សម្ដី​គំរោះគំរើយ ត្រូវបាន​ប្រកាស​បញ្ឈប់​ការងារ​

​លោក​ស្រី ណាត ​ស៊ីវ​ឡាយ ​នាយិកា​វិទ្យាល័យ​សិរីសោភ័ណ​បាន​ប្រព្រឹត្ត​អំពើពុករលួយ​និង​ប្រើ​សម្ដី​គំរោះគំរើយ ត្រូវបាន​ប្រកាស​បញ្ឈប់​ការងារ​

​ខេត្ត​បន្ទាយមានជ័យ​៖ លោក​ស្រីណាត​សី​ុ​វ​ឡាយ​នាយិកា​វិទ្យាល័យ​សិរីសោភ័ណ​បាន​ប្រព្រឹត្ត​អំពើពុករលួយ​និង​ប្រើ​សម្ដី​គំរោះគំរើយ ដាក់​សិស្ស​និង​លោកគ្រូ​អ្នកគ្រូ ត្រូវបាន ឯកឧត្តម លី សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​និង លោក​ស្តើង​តុងហឹង​ប្រធាន​មន្ទីរ​អប់រំ​ខេ​ត្ត​បន្ទាយមានជ័យ​ប្រកាស​ផ្លាស់ប្តូរ​និង​បញ្ឈប់​ការងារ កាល​​ព្រឹក​ថ្ងៃ​ទី ២ ខែ​មករា​ឆ្នាំ​២០១៧​នៅ​សាលប្រជុំ​មន្ទីរអប់រំ​ខេត្ត​បន្ទាយមានជ័យ​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម លី សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​បាន​មានប្រសាសន៍ថា​ថ្ងៃនេះ​លោក​មាន​កិត្តិយស​ណាស់​ដែល​បាន​ចូលរួម​ក្នុង​ពិធី​ប្រកាស​ស្តីពី​ថ្នាក់ដឹកនាំ​ថ្មី​និង​គ្រប់គ្រង​វិទ្យាល័យ​សិរីសោភ័ណ​ជា​បណ្តោះអាសន្ន​។​ឯកឧត្តម លី សារី បាន​បញ្ជាក់ទៀតថា​ឆ្លង​តាមរយៈ​បណ្តឹ ង​របស់​លោកគ្រូ អ្នកគ្រូ​កាលពី​ថ្ងៃ​ទី​២៦​ខែ ធ្នូ ឆ្នាំ​២០១៦​កន្លងមក​នោះ លើ​ការដឹកនាំ និង​គ្រប់គ្រង​របស់​លោកស្រី ណាត ស៊ីវ​ឡាយ នាយិកា​វិទ្យាល័យ​សិរីសោភ័ណ បាន​ប្រព្រឹត្ត​អំពើពុករលួយ និង​ប្រើ​សម្ដី​គំរោះគំរើយ មក​លើ​ពួក​គាត់ និង​សិស្ស​ទៀតផង ។ ក្រោយមក​រដ្ឋបាល​សាលាខេត្ត​បាន​បង្កើត​ក្រុមការងារ​មួយ ដើម្បី​ធ្វើ​ការចុះ​ត្រួតពិនិត្យ​និង​ប្រមូល​ព័ត៌មាន​លើ​ការដឹកនាំ​និង​គ្រប់គ្រង ដែល​បាន​បែងចែក​ជា​ពី​ក្រុម​ក្នុង​នោះ ១ ក្រុម​ចុះ​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​សាលា​និង​១​ក្រុម​ទៀត​ចុះ​ជួប​ជាមួយ​លោកគ្រូ​និង​អ្នក​គ្រួ ។​

​ឯកឧត្តម លី សារី បាន​បញ្ជាក់ទៀតថា ដើម្បី​បង្កលក្ខណៈ​លើ​សតិអារម្មណ៍​លោកគ្រូ និង​អ្នកគ្រូ​រដ្ឋបាលខេត្ត​បានសម្រេច​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន​តាម​ស្មា រតី​នៃ​សេចក្តីសម្រេច​លេខ​៤៥១/១៦  ស ស រ ចុះ​ថ្ងៃ​ទី​២៦​ខែ​ធ្នូ ឆ្នាំ​២០១៦ របស់​រដ្ឋបាល​ខេត្ត ដើម្បី​ងាយស្រួល​ទុក​លទ្ធភាព​ដល់​រដ្ឋបាល​ខេត្ត ក៏​ដួច​ជា​ក្រសួង​អប់រំ​ក្នុង​ការពិនិត្យ និង​សម្រេច​បង្កើត​គណៈកម្មាធិកា​រ​ដឹកនាំ​និង​គ្រប់គ្រង​វិទ្យាល័យ​សិរីសោភ័ណ ជា​បណ្តោះអាសន្ន​ដើម្បី​ដឹកនាំ​វិទ្យាល័ល​សិរីសោភ័ណ​ឲ្យ​ដំណើរ​ការបង្ក្រៀ​ន​និង​រៀន​មាន​ប្រសិទ្ធ​ភាព​រហូតដល់​មាន​ការរៀបចំ​នាយក នាយករង​ឲ្យបាន​ត្រឹមត្រូវ​សម្រាប់​ដឹកនាំ​បន្ត ។​

​ឯកឧត្តម លី សារី បាន​បញ្ជាក់ទៀតថា ក្នុងនាម​លោក​ជា​ថ្នាក់ដឹកនាំ​របស់​រដ្ឋបាល​ខេត្ត​លោក​មិន​ប្រងើយ​កន្តើយ ក្នុង​ការចូលរួម​ដើម្បី​រក​ដំណោះស្រាយ​របស់​លោកគ្រូ​និង​អ្នក​ដែល​បាន​ដាក់​ពាក្យបណ្តឹង​កន្ល​ង​មកនេះ លើ​ការដឹកនាំ​និង​គ្រប់គ្រង​របស់​លោកស្រី ណាត ស៊ីវ​ឡាយ នាយិកា​វិទ្យាល័យ​សិរីសោភ័ណ​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​និង​ប្រើ​សម្ដី​គំរោះគំរើយ មក​លើ​ពួក​គាត់​សិស្ស​ឲ្យបាន​សុក្រិត ដើម្បី​ឆ្លើយ​តម​តាម​តម្រូវការ​របស់​លោកគ្រូ និង​អ្នកគ្រូ ជា​ពិសេស​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព និង​កាន់តែ​រហ័ស​ថែមទៀត​ផង ៕

 

IMG-20170102-WA0027 IMG-20170102-WA0024 IMG-20170102-WA0025

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!