0

​មាន​ការភ្ញាក់ផ្អើល​ ​ឃើញ​សាកសព​បរទេស​២​នាក់​ចងករ ដោយ​មាន​ចង​ភ្នែក​និង​ចង​មាត់​ជាប់​បង្អួច​ស្ទើ​ស្អុយរលួយ​នៅ​បន្ទប់​ផ្ទះជួល​

ខេត្ត​ព្រះសីហនុ​៖ មាន​ការភ្ញាក់ផ្អើល​បន្ទាប់​ពី​មិត្តភ័ក្ត​ជនរងគ្រោះ​និង​ម្ចាស់ផ្ទះ​ជួល​បើកទ្វារ​បន្ទប់​ឃើញ​សាកសព​បរទេស​២​នាក់​ចងករ ដោយ​មាន​ចង​ភ្នែក​និង​ចង​មាត់​ជាប់​បង្អួច​ស្ទើ​ស្អុយរលួយ​នៅ​បន្ទប់​ផ្ទះជួល នៅ​ព្រឹក​ថ្ងៃទី​០២​មករា​ឆ្នាំ​២០១៧ មួយកន្លែង ស្ថិតក្នុង​ភូមិ​៣ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ ក្រោម​រូបភាព​ដ៏​អាថ៍កំបាំង​។

​ក្រុម​សមត្ថកិច្ច​នគរបាល​បាន​ធ្វើ​ការបញ្ជាក់​ថា សព​ទាំងពីរ​ចងករ នឹង​ក្រមា​ជាប់​នឹង​ចង្រឹង​បង្អួច ដោយ​ជនរងគ្រោះ​ត្រូវបាន​រំ​មុខ​ជិត និង​ស្ត្រី​ចង​ក្រណាត់​បិទ​មាត់ជិត និង​ដៃ​ទាំង​ពីរ​ដាក់​ទៅ​ក្រោយ​ហាក់​ត្រូវ​គេ​ចង​យ៉ាង​ដូច្នេះ​ដែរ​។​

​ករណីនេះ​សមត្ថកិច្ច​នគរបាល ការិយាល័យ​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ មិន​បាន​អនុញ្ញាត្តិ​អោយ​ចូល​ទៅ​ជិត​សាកសព​ដើម្បី​សាកសួរ​អំពី​ព័ត៌មាន​ផ្សេងៗ ពាក់ព័ន្ធ​នឹង​សព​នោះ​ឡើយ ។​

​តែ​ទោះបីយ៉ាងណា​ក៏ដោយ ចំពោះ​ករណី​នេះ ត្រូវបាន​សមត្ថកិច្ច​ខ្លះ លួចខ្សឹប​ប្រាប់​អោយដឹង​ថា ករណី​មនុស្សឃាត ហើយ​សភាព​នៃ​ការស្លាប់ ក៏​មាន​លក្ខណៈខុស​ពី​មនុស្ស​ចង​ក​សម្លាប់​ដោយ​ខ្លួនឯង​ដែរ ។
​សាកសព​ទី​1-​ឈ្មោះ GOLDIE IMOGEN SASKIA ភេទ ស្រី អាយុ 28 ឆ្នាំ ជនជាតិ អង់គ្លេស កាន់​លិខិតឆ្លងដែន​លេខ 460844728 ទី​2- ឈ្មោះ WELLS JEFFREY ROBERT ភេទ ប្រុស អាយុ 36 ឆ្នាំ ជនជាតិ អង់គ្លេស កាន់​លិខិតឆ្លងដែន​លេខ 463487360 ។​

​បើ​តាម​ការបញ្ជាក់​របស់​ម្ចាស់​ផ្ទះជួល ឈ្មោះ អ៊ុត ហ្គូ​អេ​សំអៀន បានអោយដឹងថា ជនរងគ្រោះ​ទាំង​២​នាក់​នឹង​ចាក​ចេញ​នៅ​ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៦ តែ​ពុំ​បាន​ឃើញ​យក​លុយ​មក​បង់ មិត្ត​ភ័ក្ត្រ​ជនរងគ្រោះ ដោយសារ​ទូរស័ព្ទ​មិន​ចូល ក៏​បាន​មក​ដល់​បន្ទប់ ហើយ​ឃើញ​ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​ចងករ ។​

​ជុំវិញ​ការស្លាប់​របស់​ជនបរទេស​ទាំងពីរ​នេះ​ត្រូវបាន​គេ​សង្ស័យថា ជា​អំពើ​ឃាតកម្ម ដោយសារ​សព​ហើម​ស្អុយរលួយ​ទៅហើយ ព្រោះ​នៅលើ​ខ្លួន​សាកសព​មាន​ចង​ភ្នែក និង ចង​មាត់ ឯ ជើង​ឈរ​នៅលើ​ការ៉ូ​បន្ទប់​។​

​ប៉ុន្តែ​បើទោះបីជា​មាន​ការសន្និដ្ឋាន​ផ្សេងៗ​គ្នា​យ៉ាងណាក្តី ក៏​ឯកឧត្តម ឧត្តម សេនីយ៍​ទោ ជួន ណារិន្ឋ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា បើ​យោង​តាម​ការពិនិត្យ​លើ​ខ្លួន​សាក​សព្វ និង ទីតាំង​កើតហេតុ ចាប់តាំងពី​ទទួល​ពត័មាន រហូតដល់​ម៉ោង​ជាង​១០​ព្រឹក​ថ្ងៃ​ទី​០២​មករា​ឆ្នាំ​២០១៧​នេះ​ជំ​ហ៊ាន​តំបូង​៩០ % សមត្ថកិច្ច​អាច​សន្និដ្ឋានបាន​ថា ជា​ករណី​អត្តឃាត តែ​សមត្ថិកិច្ច​នៅ​តែ​ធ្វើ​ការស្រាវជ្រាវ​ស៊ើបអង្កេត​ដ៏​ដែល ជុំវិញ​បញ្ហា​នេះ​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើ​កោសល្យវិច្ច័យ ដើម្បី រង់ចាំ ស្ថានទូត ទទួល​សាកសព​យក​ទៅ​ធ្វើបុណ្យ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ជុំវិញ​ករណី​នេះ  ចំពោះ​អ្នកសារព័ត៌មាន​ពុំ​ត្រូវបាន​ម្ចាស់ផ្ទះ និង សមត្ថកិច្ច​ពាក់ព័ន្ឋ​មួយចំនួន មិន​អនុញ្ញាត្តិ​អោយ​អ្នកសារព័ត៌មាន​ចូល​ថត​យក​រូបភាព​នោះទេ ដោយ​ក្រុម​សមត្ថកិច្ច​ពាក់ព័ន្ឋ​ទាំង​នោះ​បិតទ្វា​របង មិន​អោយ​ចូល​សូម្បីតែ​ឈរ​មុខ​បន្ទប់​សាកសព​ក៏​មិន​អនុញ្ញាត្តិ​អោយ​ឈរ​ក្បែ​រដែរ ៕

 

IMG-20170102-WA0029 IMG-20170102-WA0030 IMG-20170102-WA0031

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!