កំពង់ឆ្នាំង ៖ គ្រាប់មិនទាន់ផ្ទុះចំនួន៨កេះនៅមានគុណភាពផ្ទុះត្រូវបានពលរដ្ឋចំនួន១៧នាក់ដើររើសគល់ឈើប្រទះឃើញ នៅក្នុងដីចំការមួយកន្លែង កាលថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ នៅចំណុចបាវិតឋិតក្នុងភូមិដំណាក់អំពិលឃុំក្ដុលសែនជ័យស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា មានប្រជាពលរដ្ឋចំនួន១៧ នាក់បានទៅស៊ីឈ្នួលរើសគល់ឈើនៅក្នុងចំការរបស់ម្ចាស់ចំការឈ្មោះ អ៊ិន អាត ក្នុងពេលដែលដើររើសគល់ឈើនោះក៍បានប្រទះឃើញគ្រាប់ដែលមិនទាន់ផ្ទុះចំនួន៨កេះកន្លះក្រោយពីប្រទះឃើញ ប្រជាពលរដ្ឋបានប្រាប់ទៅម្ចាស់ចំការហើយម្ចាស់ចំការក៍រាយការណ៍ទៅសមត្ថកិច្ចមកពិនិត្យមើលចំពោះគ្រាប់មិនទាន់ផ្ទុះនេះ ។
ក្រោយពីសមត្ថកិច្ចមកពិនិត្យគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះបានបញ្ជាក់ថា គ្រាប់ជាគ្រាប់ចាស់ដែលនៅសល់នៅជំនាន់ពីសង្គ្រាមក្នុងចំណោមគ្រាប់មិនទាន់ផ្ទុះទាំង៨កេះនោះ មានចំនួន៦កេះ និងកេះតួចចំនួន២កេះ ។
គ្រាប់មិនទាន់ផ្ទះដែលប្រជាពលរដ្ឋបានប្រទះឃើញនេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ប្រាប់ថា ជាប្រភេទគ្រាប់ អឹម ១៦ (M16) ហើយនៅមាន គុណភាពផ្ទុះបាន និងបានរាយការណ៍មកមជ្ឈមណ្ឌលហ្វឹកហ្វឺនស៊ីម៉ាក់ ដើម្បីយកគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមករក្សារទុកនៅកន្លែងមានសុវត្ថិភាព ៕