0

ផ្លូវលំ​មួយ​ខ្សែ​មាន​ប្រវែង​១២​គីឡូម៉ែត្រ​ខូច​អស់​ស្ទើរតែ​ទាំងស្រុង​ត្រូវ​ជួសជុល​សារ​ឡើងវិញ​ដែល​ចំណាយ​អស់​ទឹកប្រាក់​៩​ម៉ឺន​ដុល្លា​

ផ្លូវលំ​មួយ​ខ្សែ​មាន​ប្រវែង​១២​គីឡូម៉ែត្រ​ខូច​អស់​ស្ទើរតែ​ទាំងស្រុង​ត្រូវ​ជួសជុល​សារ​ឡើងវិញ​ដែល​ចំណាយ​អស់​ទឹកប្រាក់​៩​ម៉ឺន​ដុល្លា​

​ខេត្ត​បន្ទាយមានជ័យ​៖ ​ផ្លូវ​មួយ​ខ្សែ ដែល​មាន​ទទឹង​៥​ម៉ែត្រ និង​បណ្តោយ​១២​គីឡូម៉ែត្រ ផ្លូវ​មួយ​ខ្សែ​នេះ កន្លងមក រង​ការ​ចូខ​ខាត​ស្ទើរ​ទាំងស្រុង ដោយសារ​តែ​ទឹក​ខែវស្សា​វាយលុក ដែល​ស្ថិតនៅក្នុង​ភូមិ ភ្នៀ​ត សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី ១ ខែ​មករា​ឆ្នាំ​២០១៧​ត្រូវបាន​បើក​ការដ្ឋាន​ធ្វើ​និង​ជួសជុល​ឡើងវិញ​ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម សួន បវរ​អភិបាល​ខេត្ត​បន្ទាយមានជ័យ ឯកឧត្តម លី សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ លោក សាំង​គង់ ម្ចាស់​គ្រឿងចក្រ​និង​ប្រជាពលរដ្ឋ​បាន​មក​ចូលរួម​៤០០​នាក់​ផង​ដែរ ។

​ក្នុង​វិធី​ជួសជុល​ផ្លូវលំ​ឡើង​វិញ​នា​ពេលេះ​ន ឯកឧត្តម សួន បវរ បាន​មានប្រសាសន៍ថា ផ្លូវ​ដែល​កំពុងតែ​ជួសជុល​ឡើង​វិញ​នេះ វា​មាន​សារៈសំខាន់​ណាស់​វា​ជា​សរសៃឈាម​សំ​រាប់ឲ្យ​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ភ្លៀត​ធ្វើ​ដំណើរ​ចុះ​ឡើងដ​ល់​ទៅ ៧ ភូមិ ហើយ​កន្លង​មក​ផ្លូវ​នេះ ត្រូវបាន​ទឹកភ្លៀង​វាយលុក​ហូរ​កាត់​ច្រោះ​ដី ធ្វើឲ្យ​ផ្លូវ​នេះ​ដូច​សំបុ​កមាន់ការ ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​នេះ​ពិបាក​យ៉ាងខ្លាំង​ពេល​ធ្វើដំណើរ​ចូល​ខេត្ត​ម្តងៗ​រាប់​ម៉ោង ។

​ឯកឧត្តម សួន បវរ បាន​បញ្ជាក់ទៀតថា ដោយ​មាន​ការ​សំណូមពរ​យ៉ាងទទូចរ​បស់​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ភ្នៀ​ត​នេះ​ឲ្យ​លោក​ជួយ​ជួសជុល​ធ្វើ​ផ្លូវ​នេះ​ឡើង​វិញ ទើប​នៅ​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០១៧ នេះ ក៏​បាន​បើក​ការដ្ឋាន​ធ្វើ​តែម្តង ។ ឯកឧត្តម សួន បវរ បាន​បញ្ជាក់ទៀតថា ផ្លូវ​នេះ​ត្រូវ​ចំណាយ​ទឹកប្រាក់​អស់ ៩ ម៉ឺន​ដុល្លា ជា​លុយ​ផ្ទាល់​របស់​លោក បានមកពី​សប្បុរសជន​ជួយ ផ្លូវ​នេះ​ចាក់​ដី​ភ្នំ​បន្ថែម និង​នៅ​ចុងបញ្ចប់​ក្រាល​គ្រួស​ក្រហម​ពីលើ​បន្ថែមទៀត ក្នុងនោះ លោក​បាន​ធ្វើការ​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដងផ្លូវ​ដែល​កំពុង​ជួសជុល​នោះ មេត្តា​អនុគ្រោះ​បើ​មាន​ផលប៉ះពាល់ ដល់​របង​ផ្ទះ ដើមឈើ​និង​អ្វី​ផ្សេងៗ​ទៀត​នោះ​ត្រូវ​ចូល​រួមគ្នា​ជាមួយ​អាជ្ញាធម៌​ដើម្បី​ធ្វើ​ផ្លូវ​នេះ​ឲ្យ​បាន​ចប់​ចុង​ចប់​ដើម ។​

​ឯកឧត្តម សួន បវរ បាន​បញ្ជាក់ទៀតថា ក្រោយ​ពី​ផ្លូវ​នេះ​ធ្វើ​បាន​ល្អ ហើយ​បងប្អូន​នៅក្នុង​សង្កាត់​ភ្នៀ​ត​នេះ ត្រូវ​ចូលរួម​ថែរក្សា​ផ្លូវ​នេះ​ឲ្យបាន​គ្រប់គ្នា ដើម្បី​ឲ្យ​ផ្លូវ​មួយ​ខ្សែ​នេះ​ជាប់​បាន​យូរអង្វែង ទុក​សំរាប់​ក្មេង​ជំនាន់​ក្រោយ​បាន​ដើរ​ទៀតផង ។​

​នៅ​ចុងបញ្ចប់​កម្មវិធី ឯកឧត្តម សួន បវរ ឯកឧត្តម​លី សារី និង​មន្ត្រី​អមដំណើ​ជា​ច្រើន​នាក់​ទៀត​បាន​ធ្វើ​ការចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ ទាំង​៤០០​នាក់​ដែល​បាន​ចូលរួម​ពិធីបើកការដ្ឋាន​ធ្វើ​ផ្លូវ​នេះ​ក្នុង​១​នាក់​បាន​សារុង​១​និង​ថវិការ​១​មឺ​ុ​នរៀល​ទៀតផង ៕
​ដា​រ៉ា​

IMG-20170101-WA0035 IMG-20170101-WA0036 IMG-20170101-WA0038

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!