ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី០១ ខែ មករាឆ្នាំ ២០១៧ វេលាម៉ោង១៦:០០នាទី អាជ្ញាធរថៃ បានប្រគល់ប្រជាពលរដ្ខខ្មែរ មកអោយភាគីកម្ពុជាយើង តាមច្រកព្រំដែនជប់គគី-សាយតាគូ ចំនូន ១០នាក់ ក្នុងនោះស្រី ០៧នាក់ ក្នុងនោះករណី បទល្មើសគ្រឿងញៀន ចំនួន ០៩នាក់ និង ករណី កាប់ឈើក្រញ៉ូងក្នុងដីថៃ ចំនួន ០១នាក់។
I-ករណីគ្រឿងញៀន:
១.ឈ្មោះ សុផា វិជ្ជា ភេទស្រី អាយុ ៣៤ឆ្នាំរស់នៅភូមិ ឃុំ ស្រុកកោះក្រឡរ ខេត្តបាត់ដំបងបទល្មើស ជួញដូរគ្រឿងញៀន (wy)ចំនួន៣៩៨គ្រាប់នៅស្រុកអារាញ់ប្រទេសថៃ ចូលតាមច្រកប៉ោយប៉ែត កាលពីថ្ងៃទី០៥ ខែ មិថុនាឆ្នាំ ២០១៤ ត្រូវបានសមត្តកិច្ចថៃ ចាប់ដាក់គុករយៈពេល ៣ឆ្នាំ និង ៦ខែ ។
២.ឈ្មោះ ព្រាហ្ម ឌី ភេទប្រុស អាយុ៤០ឆ្នាំរស់នៅភូមិព្រះស្រែ ឃុំត្រឡរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បទល្មើស ជួញដូរគ្រឿងញៀន (wy)ចំនួន១០០០គ្រាប់នៅច្រកឡែមក្នុងប្រទេសថៃជាប់ព្រំប្រទល់ ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០០៣ ត្រូវបានសមត្តកិច្ចថៃចាប់ដាក់គុករយៈពេល១៤ឆ្នាំ
៣.ឈ្មោះ អ៊ុន ឆេន ភេទប្រុស អាយុ៤៤ឆ្នាំរស់នៅភូមិក្រមុល ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បទល្មើស ជួញដូរគ្រឿងញៀន (wy)ចំនួន៩០០០គ្រាប់នៅផ្សារឡុងឃ្លឿ ប្រទេសថៃ ចូលតាមច្រកប៉ោយប៉ែត កាលពីថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០០៥ ត្រូវបានសមត្តកិច្ចថៃ ចាប់ដាក់គុករយៈពេល១២ឆ្នាំ ។
៤.ឈ្មោះ បឹក អែក ភេទស្រី អាយុ៥៤ឆ្នាំរស់នៅភូមិ ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បទល្មើស ជួញដូរគ្រឿងញៀន (wy)ចំនួន២០០០គ្រាប់នៅផ្សារឡុងឃ្លឿ ប្រទេសថៃចូលតាមច្រកប៉ោយប៉ែត កាលពីថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០០៥ ត្រូវបានសមត្តកិច្ចថៃចាប់ដាក់គុករយៈពេល១១ឆ្នាំ០៧ខែ ។
៥.ឈ្មោះ រក្សា យឿន ភេទស្រី អាយុ៣០ឆ្នាំរស់នៅភូមិត្រាច ឃុំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បទល្មើស ជួញដូរគ្រឿងញៀន (wy)ចំនួន១១០០គ្រាប់នៅផ្សារឡុងឃ្លឿ ប្រទេសថៃ ចូលតាម ច្រកប៉ោយប៉ែត កាលពីថ្ងៃទី១០ ខែកម្ភៈឆ្នាំ២០១៤ ត្រូវបានសមត្តកិច្ចថៃចាប់ដាក់គុករយៈពេល០៦ឆ្នាំ
៦.ឈ្មោះ លី ណារ៉េត ភេទស្រី អាយុ៣១ឆ្នាំរស់នៅភូមិ ឃុំ ភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បទល្មើស ជួញដូរគ្រឿងញៀន (wy)ចំនួន១៤១៣គ្រាប់នៅផ្សារឡុងឃ្លឿ ប្រទេសថៃ ចូលតាម ច្រកប៉ោយប៉ែត កាលពីថ្ងៃទី១៨ ខែមិនាឆ្នាំ២០០៥ ត្រូវបានសមត្តកិច្ចថៃចាប់ដាក់គុករយៈពេល១១ឆ្នាំ និង ១០ខែ។
៧.ឈ្មោះ ឡុង ខន ភេទស្រី អាយុ៣២ឆ្នាំរស់នៅភូមិ ឃុំដូង ស្រុកកំរៀង ខេត្តបាត់ដំបងបទល្មើស ជួញដូរគ្រឿងញៀន (wy)ចំនួន១១០០គ្រាប់នៅផ្សារឡុងឃ្លឿ ប្រទេសថៃ ចូលតាមច្រកប៉ោយប៉ែត កាលពីថ្ងៃទី១៦ ខែតុលាឆ្នាំ២០០៥ ត្រូវបានសមត្តកិច្ចថៃចាប់ដាក់គុករយៈពេល១១ឆ្នាំ ។
៨.ឈ្មោះ ក្រូច រស្មី ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិប្រជាធម្ម ឃុំអូរជ្រៅ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បទល្មើស ជួញដូរគ្រឿងញៀន (wy)ចំនួន៤១៩គ្រាប់នៅផ្សារឡុងឃ្លឿ ប្រទេសថៃ ចូលតាម ច្រកប៉ោយប៉ែត កាលពីថ្ងៃទី០១ ខែមិនាឆ្នាំ២០១៣ ត្រូវបានសមត្តកិច្ចថៃចាប់ដាក់គុករយៈពេល ៣ឆ្នាំ និង ១០ខែ ។
៩.ឈ្មោះ សែម ណាវ ភេទស្រី អាយុ៤៦ឆ្នាំរស់នៅភូមិគ្រួស ឃុំពារាម ស្រុកបាទី ខេត្តតាកែវ បទល្មើស ជួញដូរគ្រឿងញៀន (wy)ចំនួន១២០០គ្រាប់ នៅស្រុកប៉ែតឡាវចាក់សឿងសាវ ប្រទេសថៃ ចូលតាមច្រកប៉ោយប៉ែត កាលពីថ្ងៃទី១០ ខែឧសភាឆ្នាំ២០០៥ ត្រូវបានសមត្តកិច្ចថៃចាប់ដាក់គុករយៈពេល១១ឆ្នាំ និង ៥ខែ ។
ll-ករណីកាប់ឈើ
-ឈ្មោះ លី លឿង ភេទប្រុស អាយុ៣៤ឆ្នាំរស់នៅភូមិត្នោត ឃុំស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ បទល្មើស ចូលកាត់ឈើក្រញ៉ូងក្នុងដីថៃ នៅស្រុកអាងសាលា ខេត្តស្រះកែវ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ ត្រូវបានសមត្តកិច្ចថៃចាប់ដាក់គុករយៈពេល២ឆ្នាំ និង ៤ខែ ។
ក្រោយពីបានទទួលប្រជាពលរដ្ឋ ទាំង១០នាក់ខាងលើ សមត្តកិច្ចយើង បានធ្វើការអប់រំរួច និងអោយវិលត្រឡប់ទៅស្រុកកំណើតវិញ ៕