0

​បុគ្គលិក​ក្រុមហ៊ុន​អាហារ​បំប៉ន របស់​ថៃ ស្លាប់​២ និង របួសធ្ងន់​១​ម្នាក់ ត្រូវបាន​ជន​មិន​ស្គាល់​មុខ​អា​.​ក​.​សម្លាប់​នៅ​ក្នុង​បន្ទាប់​ជួល​ក្នុង​ក្រុង​សៀមរាប​

​បុគ្គលិក​ក្រុមហ៊ុន​អាហារ​បំប៉ន របស់​ថៃ ស្លាប់​២ និង របួសធ្ងន់​១​ម្នាក់ ត្រូវបាន​ជន​មិន​ស្គាល់​មុខ​អា​.​ក​.​សម្លាប់​នៅ​ក្នុង​បន្ទាប់​ជួល​ក្នុង​ក្រុង​សៀមរាប​

សៀមរាប​៖ បុគ្គលិក​ក្រុមហ៊ុន​អាហារ​បំប៉ន របស់​ថៃ ស្លាប់​២ និង របួសធ្ងន់​១​ម្នាក់ ត្រូវបាន​ជន​មិន​ស្គាល់​មុខ​អា​.​ក​.​សម្លាប់​នៅ​ក្នុង​បន្ទាប់​ជួល​
​នៅ​ព្រឹក​ថ្ងៃទី​០១​ខែ​មករា ឆ្នាំ​២០១៧ ស្ថិតនៅ​ក្នុង​បន្ទប់​ជួល ក្រុមទី​៦ ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប មាន​ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង​ទៅ​លើ​បុគ្គលិក​ក្រុមហ៊ុន​អាហារ​បំប៉ន របស់​ថៃ ប្រុស ស្រី ចំនួន​៣​នាក់ ដែល​ត្រូវបាន​ឃាត​.​ក​.​មិន​ស្គាល់​មុខ ចូល​ទៅ​អា​.​ក​.​សម្លាប់​ចោល​ក្នុង​ថ្លុកឈាម ដល់​បន្ទប់​ជួល  ខណៈ​ជនរងគ្រោះ​កំពុង​ដេក​លង់លក់ បណ្តាលឱ្យ​ស្លាប់ ២​នាក់ របួសធ្ងន់​(​ស្រី​)​ម្នាក់ បញ្ជូន​ទៅ​ជួយ​សង្គ្រោះ​ភ្លាម​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប និង​បាន​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​ពេញ​មុខ​បន្ទប់​ផ្ទះជួល និង​សមត្ថកិច្ច​នគរបាល និង​កម្លាំង​ពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត ។
​ហេតុការណ៍​នេះ​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​កើតឡើង​កាលពី​ព្រលឹម​ម៉ោង​ប្រហែលជា​៤​ទៀប​ភ្លឺ ដល់​ម៉ោង​៦​ព្រឹក​។

​បើតាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ដែល​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ប្រាប់​ជំហាន​ដំបូង​ថា ជនរងគ្រោះ​ប្រុស​ស្រី​ទាំង​៣​នាក់​នេះ ត្រូវ​ឃាតក​សម្លាប់​អាក​បណ្តាលឱ្យ​ស្លាប់​២​នាក់ និង​របួសធ្ងន់​(​ស្រី​)​ម្នាក់ ករណី​នេះ​ប្រហែលជា​រឿង​គំនុំ  ព្រោះ​ទ្រព្យសម្បត្តិ​មួយចំនួន របស់​ជនរងគ្រោះ ឃើញ​នៅក្នុង​បន្ទប់​ជួល ព្រមទាំង​មាន​ឯកសារ របស់​បុគ្គលិក​ទាំង​៣​នាក់​នោះ​ផងដែរ​។​ប្រភព​បាន​បន្តថា ជនរងគ្រោះ​ប្រុស ស្រី ទាំង​៣​នាក់​នោះ​មាន​៖ ១-​ឈ្មោះ ឃុយ សុឃឹន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​អាហារ​បំប៉ន មាន​ស្រុកកំណើត​រស់នៅ ភូមិ​ស្រែ​ស្រូវ ឃុំ​ល្បើក ស្រុក​ឈូក ខេត្ត​កំពត (​អា​.​ក​.​ស្លាប់​)​។ ២-​ឈ្មោះ វេ​ត រដ្ឋា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​អាហារ​បំប៉ន មាន​ស្រុកកំណើត​នៅ ភូមិ​គោក​ព្រិច ឃុំ​សូ​ភី ស្រុក​អូជ្រៅ ខេត្ត​បន្ទាយមានជ័យ (​អា​.​ក​.​ស្លាប់​)​។ ៣-​ឈ្មោះ ឡេង ស្រី ពៅ ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​អាហារ​បំប៉ន មាន​ស្រុកកំណើត​នៅ​ភូមិ​ការ៉េ​ន​ជោ ឃុំ​អង្គា​ញ់ ស្រុក​ទ្រាំង ខេត្តតាកែវ (​របួសធ្ងន់ លើ​ផ្ទៃមុខ​)​។

​បច្ចុប្បន្ន​ជនរងគ្រោះ​ទាំង​០៣​នាក់   ស្នាក់​នៅ​បន្ទប់​ជួល កន្លែងកើតហេតុ​ខាងលើ ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ ប៉ូច ធិន ភេទ​ស្រី អាយុ​៥២ (​ម្ចាស់ផ្ទះ​)​មាន​ទីលំនៅ ក្រុមទី​៦ ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្ត សៀមរាប​។​ប្រភព​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា បន្ទាប់ពី​សមត្ថកិច្ច​ចម្រុះ​ចូល​ត្រួតពិនិត្យ​ក្រែង​មានតំ​រ៉ុយ​ឃើញ​ខ្លះៗ ខណៈពេល​នោះ​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​នាំខ្លួន​បុគ្គលិក​របស់​ក្រុមហ៊ុន​អាហារ​បំប៉ន ចំនួន​២​នាក់ ដែល​នាំ​គ្នា​ឈរ​មើល​នៅ​ខាងក្រៅ​បន្ទប់​ជនរងគ្រោះ នោះ​យក​ទៅ​សួរនាំ​នៅ​ការិយាល័យ​នគរបាល​បទល្មើស​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ជា​បណ្តោះ​អសន្ន ។​

​សូមបញ្ជាក់​ថា បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​ចម្រុះ កំពុង​ដុតដៃ ដុតជើង ដើម្បី​ស្រាវជ្រាវ ស្វែងរក ជន​ដៃ ដល់ ដែល​បាន​សម្លាប់​អាក បុគ្គលិក​របស់​ក្រុមហ៊ុន​អាហារ​បំប៉ន នោះ​យកមក ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់ ៕

 

IMG-20170101-WA0033 Untitled-1 IMG-20170101-WA0032

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!