0

ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​សកល លោក​ប្រធាន​សាខា​កាកបាទ​ក្រម​ខេត្ត​យក​ថវិកា និង​របស់​ប្រើប្រាស់​ទៅ​ចែក​ជូន​កម្មករ​សាងសង់​អាគារ​សិក្សា​ដែល​ជា​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន​

ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​សកល លោក​ប្រធាន​សាខា​កាកបាទ​ក្រម​ខេត្ត​យក​ថវិកា និង​របស់​ប្រើប្រាស់​ទៅ​ចែក​ជូន​កម្មករ​សាងសង់​អាគារ​សិក្សា​ដែល​ជា​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន​

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ល្ងាច​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៦​នេះ​ជា​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ឯកឧត្តម សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​បន្ទា​មានជ័យ និង​លោកជំទាវ សុង ផល្លី​ន ឯកឧត្តម លី សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​សាខា​កាកបាទ​ក្រហម​ខេត្ត​បន្ទាយមានជ័យ និង​លោកជំទាវ សាយ ស្រី​ណុ​ច ឯកឧត្តម ឈុំ វណ្ណា​រិទ្ធ​អនុប្រធាន​សាខា​កាកបាទក្រហមក​ម្ពុ​ជា​ខេត្ត​និង លោក ជំទាវ ឆាន់ ច័ន្ទ សោភា អនុប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​មន្ត្រី​អមដំណើរ​ជា​ច្រើន​នាក់​ទៀត បាន​នាំយក​អំណោយ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បន្ទាយមានជ័យ ទៅ​ចែក​ជូន​កម្មករ ដែល​កំពង់ធ្វើការ​សាងសង់​អាគារ​សិក្សា ដែល​ជា​អំណោយ​របស់​ស​ម្តេ ច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ចំនួន ២ វិទ្យាល័យ​១​វិទ្យាល័យ សម្តេចឪ ស្ថិតក្នុង​ភូមិ​តារាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ២​វិទ្យាល័យ​ហ៊ុន​សែន​ខ្លា​ថ្មី ស្ថិតក្នុង​ភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ដែល​មាន​កម្មករ​ធ្វើការ​នៅ​ទីនោះ​ទាំងប្រុស​ស្រី រួម​មាន​ជាង​១០០​នាក់ ក្នុង​១​នាក់​ទទួលបាន​ឋ​វិកា​២០.០០០​រៀល​និង​សារុង​១ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា សម្តេច​តេជោ ហ៊ុន សែន បាន​ចុះមក​ខេត្ត​បន្ទាយមានជ័យ​ផ្តល់​អំណោយ​ជា​សាលារៀន​ជាច្រើន​ខ្នង​និង​រាប់រយ​បន្ទប់​ដល់​ខេត្ត​បន្ទាយមានជ័យ​ដើម្បី​ធ្វើការ​សម្រូល​ដល់​ការសិក្សាដ​ល់​សិក្សា​នុ​សិស្ស​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ឲ្យបាន​ស្រួល​ទៅ​ថ្ងៃមុខ ។ រហូតមកដល់​សព្វថ្ងៃ​នេះ នៅ​តាម​សាលា​វិទ្យាល័យ​និមួយៗ​ជាង​ចាប់ផ្តើម​បុកគ្រិះ​បានប្រហែល​២០​ភាគរយ​ហើយ​។​ក្នុង​ការចុះ​ចែក​អំណោយ​ឲ្យដល់​កម្មកសំណង់​នៅ​តាម​វិទ្យាល័យ​និមួយៗ​នោះ ឯកឧត្តម សួន បវរ បាន​មានប្រសាសន៍ថា ក្នុងនាម​លោក​ជា​អភិបាលខេត្ត និង​ជា​ប្រធាន​កិត្តិ​យល​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត លោក​ចុះ​មក​សួ​សុខ​ទុក និង​យក​អំណោយ​មួយចំនួន​ដល់​កម្មករ​នាពេលនេះ ក៏​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ការ​បុកគ្រិះ ក្នុង​ការសាងសង់​សាលា​នៅ​គ្រប់​វិទ្យាល័យ​ទាំងអស់​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ផងដែរ ដើម្បី​ជំរុញ​ឲ្យ​ក្រុម​ជាង​ធ្វើឲ្យ​មាន​គុណភាព​ល្អ និង​ស្អាត​ទៅតាម​ស្តង់ដា ដែល​រដ្ឋាភិបាល​បាន​កំណត់ ហើយ​លោក​បាន​ជំរុញ​ជាង​ឲ្យ​យកចិត្តទុកដាក់​ធ្វើ​ឲ្យ​ឆាប់រួច​ក្នុងរយៈពេល​ដ៏​ខ្លី​ខាងមុខ​នេះ​ផង​ដែរ ។​

​ឯកឧត្តម សួន បវរ បាន​បញ្ជាក់ទៀតថា ក្រោយ​ពី​សាងសង់​រួចរាល់​ហើយ​នោះ ទាំង​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការថែទាំ​សាលា​ដ៏​ថ្មី​នេះ​ឲ្យបាន​ល្អ​ឲ្យ​បាន​គង់​វង់ និង​យូរអង្វែង​ដើម្បី​ទុក​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បាន​ចូល​សិក្សា​បន្ត​ទៅ​ថ្ងៃ​អ​នា​គត់​ទៀតផង​៕

 

IMG-20170101-WA0008 IMG-20170101-WA0017 IMG-20170101-WA0005 IMG-20170101-WA0007

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!