ខេត្តឧត្តរមានជ័យ ៖ អាជ្ញាធរថៃបានបញ្ចូនពលរដ្ឋខ្មែរចំនួន៣នាក់ ដែលឆ្លងដែលទៅកាប់ឈើគ្រញូងខុសច្បាប់ រួចពីទោសទណ្ឌជូនកម្លាំងនគរបាលការពារព្រំដែនគោកវរៈ ៩០៥ កាលពីម៉ោង៥រសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ មកតាមច្រកអន្តរជាតិជាំសង្ងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
មានឈ្នោះដូចខាងក្រោមមាន៖
១. អួន ខៃ ភេទប្រុស ៣២ឆ្នាំ
២. ហាយ ផុង ប្រុស៤៨ឆ្នាំ
៣. អួន ព្រឿន ប្រុស ២៦ ឆ្នាំ ទាំង៣រស់នៅភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ពលករទាំង៣នាក់ភាគីថៃចាប់ខ្លួនថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០១៥ ជាប់គុកនៅខេត្តស៊ីសាកេតពីបទឆ្លងដែនកាប់ឈើគ្រញូងក្នុងទឹកដីថៃ ចូលតាមច្រកភូមិសាស្ត្រក្បាលអូរស្វាយ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ ៕