ខេត្តរតនគិរី៖ មេឈ្មួញចែឈ្មោះ ផល លិតស៊ីឈ្នួលដឹកឈើអោយវៀតណាមលោតឆ័ត្រមិនក្រឡាស់ ត្រូវរដ្ឋបាលព្រៃឈើថ្នាក់កណ្តាលក្រសួងស្ទាក់បង្ក្រាប ខណៈពេលដែលរថយន្តម៉ាកកាមរីឆ្លាមរបស់ យាយប្រលិត កំពុងតែធ្វើចរាចរណ៍ដឹកឈើប្រណិតចេញពីស្រុកវ៉ើនសៃចូលមកក្រុងបានលុង កាលពីវេលាម៉ោង៤និង៣០នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នៅត្រង់ចំណុចភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
ប្រភពបានឲ្យដឹងថា រថយន្តម៉ាកកាមរីឆ្លាមពាក់ស្លាកលេខភ្នំពេញ2T-4329 ដែលគេស្គាល់ម្ចាស់ឈ្មោះ យាយប្រលិត តែងតែលួចលាក់ធ្វើចរាចរដឹកជញ្ជូនឈើប្រណិតដោយខុសច្បាប់យ៉ាងសកម្ម តែត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើថ្នាក់កណ្តាលមកពីក្រសួងធ្វើការស្រាវជ្រាវនិងបង្ក្រាបបាន ។
បើយោងតាមប្រភពបានលើកឡើងថា មេឈ្មួញឈ្មោះផល លិតបានស៊ីឈ្នួលដឹកឈើអោយវៀតណាមចូលក្រុងបានលុង ក្នុងមួយឡានយកតម្លៃ ហាហិបម៉ឺនរៀល ក្នុងការដឹកជញ្ជូនមួយជើង ហើយក្នុង១ថ្ងៃៗ ចាប់ពី១០ទៅ១៥ជើងឡើងទៅ។
ក្រោយពីធ្វើការត្រួតពិនិត្យឃើញថា រថយន្តកាមរីឆ្លាមរបស់យាយប្រលិតនេះលួចលាក់ដឹកជញ្ជូនឈើប្រណិតដោយខុសច្បាប់ពេញមួយរថយន្តកាមរីនោះ ខណៈពេលដែលសមត្ថកិច្ចជំនាញរដ្ឋបាល ព្រៃឈើថ្នាក់កណ្តាល ដែលមកពីជាបច្ចុប្បន្នរថយន្ត និងឈើប្រណិតខុសច្បាប់ទាំងនោះ ត្រូវសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល បញ្ជូនមកអោយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ចាត់ការបន្តទៅតាមនីតិវិធី ៕