ខេត្តឧត្តរមានជ័យ ៖ សកម្មភាពបទល្មើសឈើក្រញូងកំរើកយ៉ាងគគ្រឹកគគ្រេង នៅខេត្តឧត្តរមានជ័យ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃដោយសារមេឈ្មួញម្នាក់ឈ្មោះ មករា ដែលសព្វថ្ងៃរស់នៅភូមិអូរជីកថ្មីឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
កំពុងប្រម៉ែប្រមូលគៀងគរប្រជាពលរដ្ឋមួយចំនួនតូច និងដាក់លុយដាក់កាក់អោយកម្មករ់ទាំងនោះឡើងស្ពាយឈើក្រញូងតាមច្រកមួយចំនួន ដោយមានការត្រូវរូវជាមួយកម្លាំងយោធា នៅយាមល្បាតតាមច្រកឆ្លងកាត់ទៅប្រទេសថៃ និងមានជួបឧបសជាច្រើនមានពលករខ្លះដើររុករកឈើក្រញូង បានជួបប្រទះនិងទាហានថៃបាញ់ស្លាប់ខ្លះបានរត់ប្រាស់យករួចខ្លួនខ្លះទៀត ត្រូវបានទាហានថៃចាប់ខ្លួនវៃធ្វើធ្វើទារុណកម្មរហូតដល់ស្លាប់បាត់បង់ជីវិតនៅចោលកណ្តាលព្រៃក៏មាន ហើយមួយចំនួនទៀតយកទៅញាត់គុកនៅប្រទេសវាក៏មាន ស្ទើររៀងរាល់ថ្ងៃផងដែរ រហូតមកដល់សព្វថ្ងៃនេះ មេឈ្មួញឈ្មោះ មករា កំពុងបញ្ជូនពលករខ្មែយើងអោយឡើងតាមច្រកក្បាលអូរស្វាយដែលស្ថិតនៅចុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មិនមានកងល្បាតផ្នែកយោធាប្រចាំច្រក និងទប់ស្កាតបានម្តងណាឡើយ ។
ឃើញតែចាំទទួលផលចំណេញពីមេឈ្មួញរកស៊ីបទល្មើសទៅវិញ មិនគិតពីកាស្លាប់រស់របស់ប្រជាពលរដ្ឋឡើយ៕